អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី-អាមេរិក

អ្នកជំនាញយោធាបារាំង៖ ពូទីន​សំឡុត​ប្រើ​អាវុធ​នុយក្លេអ៊ែរ ព្រោះ​ប្រតិបត្តិការ​អ៊ុយក្រែន​មិន​រហ័ស និង​មិន​ជោគជ័យ ដូច​ការ​រំពឹងទុក

កាល​ពីថ្ងៃអាទិត្យ​ ទី​២៧កុម្ភៈ លោក​ពូទីន បាន​ប្រកាស ប្រាប់ឲ្យ​មេបញ្ជាការកងទ័ពរុស្ស៊ីទាំងអស់ ត្រៀមប្រុងប្រៀប ក្នុង​ករណីត្រូវប្រើអាវុធនុយក្លេអ៊ែរ។ ជាការប្រកាស ដែលបានធ្វើឲ្យ​អ៊ុយក្រែន ក៏ដូចជា​ពិភពលោក​ទាំងមូល មានការព្រួយបារម្ភបំផុត។ តើមានហេតុផលអ្វី មកពន្យល់​លើការបោះជំហាន សំឡុតប្រើអាវុធនុយក្លេអ៊ែរ របស់​លោក​ប្រធានាធិបតីរុស្ស៊ីនាពេល​នេះ?

លោកពូទីន កំពុងនិយាយទៅកាន់លោករដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី Sergei Shoigu និង​លោក Valery Gerasimov អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី។ ក្រុងម៉ូស្គូ ថ្ងៃទី ២៧ កុម្ភៈ ២០២២
លោកពូទីន កំពុងនិយាយទៅកាន់លោករដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី Sergei Shoigu និង​លោក Valery Gerasimov អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី។ ក្រុងម៉ូស្គូ ថ្ងៃទី ២៧ កុម្ភៈ ២០២២ AP - Alexei Nikolsky
ផ្សាយពាណិជ្ជកម្ម

យោង​តាមឧត្តមសេនីយ៍ Vincent Desportes  អតីតនាយកសាលាសង្រ្គាម និង​​ជា​សាស្ត្រាចារ្យ​នៅសាលា​វិទ្យានយោបាយ​បារាំង ហេតុផលគឺថា ប្រតិបត្តិការវាយ​ឈ្លានពានអ៊ុយក្រែន របស់កងទ័ពរុស្ស៊ី មិនបានដំណើរការទៅ ដោយ​លឿនរហ័ស និងបានជោគជ័យ ដូចអ្វីដែលលោក​ពូទីន បានរំពឹងទុកនោះទេ​។

តទៅនេះ សូមស្តាប់ ប្រសាសន៍របស់​ឧត្តមសេនីយ៍ ដេរព័រត៍ ដែលបា​នផ្តល់បទសម្ភាសន៍ ឲ្យ​វិទ្យុ​បារាំងអន្តរជាតិ RFI កាលពីល្ងាចថ្ងៃអាទិត្យ​ ទី​២៧ កុម្ភៈ ៖

01:13

ប្រសាសន៍​លោក​មេបញ្ជាការ Vincent Desportes

 

ឧត្តមសេនីយ៍ Vincent Desportes អតីតនាយកសាលាសង្គ្រាម និង​សាស្រ្តាចារ្យ​សាលាវិទ្យាសាស្ត្រ​នយោបាយ​​បារាំង
ឧត្តមសេនីយ៍ Vincent Desportes អតីតនាយកសាលាសង្គ្រាម និង​សាស្រ្តាចារ្យ​សាលាវិទ្យាសាស្ត្រ​នយោបាយ​​បារាំង Sirpa Terre

« អ្វីដែលពូទីនរំពឹងសង្ឃឹម គឺវាយ​យករដ្ឋធានីកៀវ ឲ្យ​បានកាលពីថ្ងៃសុក្រ តែអ្វីដែលយើងឃើញ គឺថាវាមិនទាន់បានសម្រេច​ទេ ។ បន្ថែមពីនេះទៀត ទីក្រុងខារគីវ ដែលកងទ័ពរុស្ស៊ីបានសម្រុកវាយ​ដណ្តើមនោះ ឥឡូវពេលនេះ កងទ័ពអ៊ុយក្រែន បានវាយ​ដណ្តើម​យក​មកគ្រប់គ្រងបាន​វិញទាំងស្រុងហើយ។ ទីក្រុងកៀវ ក៏ចូលមិនទាន់ចុះ ព្រលានយន្តហោះដែលចាំបាច់ដើម្បី​បើក​ប្រតិបត្តិការ​ដណ្តើមក្រុងកៀវ ក៏វាយយកមិនបាន​។

ដូច្នេះយើងឃើញថា អ្វីដែលពូទីនបានភ្នាល់ គឺកំពុងតែចាញ់ហើយ​។ ក៏ប៉ុន្តែ ពូទីនមិនអាចចាញ់សង្គ្រាមនេះបានទេ បើចាញ់នោះពូទីននឹងបាត់បង់អំណាច។ ដូចយើងដឹងច្បាស់ហើយ ពូទីន​ធ្វើគ្រប់យ៉ាងដើម្បីការពារអំណាចគាត់។

អញ្ចឹងហើយ បានជាពូទីន ប្រើយុទ្ធសាស្ត្រ គំរាម​​សំឡុត​កាន់តែខ្លាំងនាពេលនេះ ដើម្បីរុញ បង្ខំសត្រូវម្ខាងទៀត ឲ្យ​យល់ព្រមចរចា។ ការសំឡុតរបស់ពូទីននេះ គឺដើម្បីរុញឲ្យ​មានច្រកចេញ​តាមផ្លូវការទូត មិនអញ្ចឹងទេ សង្គ្រាមនឹងឈានរហូតដល់ ការប្រើអាវុធប្រល័យលោក។ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ