អានតួអត្ថបទ

កាតា ជ្រើស​រើស​ក្រុមហ៊ុន​បារាំង​ ដើម្បី​គម្រោង​ថ្មី​ផលិត​ឧស្ម័ន​ធម្មជាតិ

ពីក្រុង​ដូហា ថ្ងៃអាទិត្យ ទី​១២មិថុនា​​, រដ្ឋមន្ត្រីក្រសួងថាមពលជាតិកាតា ប្រកាស​ថាបាន​សម្រេច​ជ្រើសរើស​ក្រុម​ហ៊ុន​​បារាំង ដើម្បីសហការ​រកស៊ី​ផលិត​ឧស្ម័ន​ ក្នុង​គម្រោង​ថ្មីរួម​គ្នា​។ នេះជំហាន​ថ្មីមួយ​ ​ឋិត​ក្នុង​បរិបទ​ដែល​ប្រទេស​បច្ចិម​លោក​ស្វះស្វែង​រក​ប្រភព​ថាមពល​និងឧស្ម័នថ្មី ដើម្បី​ខំ​ជៀសវាង​ពីការ​បញ្ជា​ទិញ​ឧស្ម័ន​រុស្ស៊ី។ រុស្ស៊ី​ដែល​ត្រូវ​ប្រទេស​បច្ចិមលោក​ កំពុងតែ​នាំគ្នា​​​ធ្វើ​ពហិការ​ផ្អាក​ទិញ​ថាមពលឧស្ម័ន ព្រោះតែ​សំណុំ​រឿង​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​​។​ ​

រដ្ឋមន្ត្រីក្រសួងថាមពលកាតា លោក Saad Sherida Al-Kaabi ជាអគ្គនាយកក្រុមហ៊ុនរដ្ឋ QatarEnergy មានប្រសាសន៍ថា «ខ្ញុំសប្បាយរីករាយ សូមប្រកាសជម្រាបពីការជ្រើសរើសយក ក្រុមបារាំង TotalEnergies ធ្វើជាដៃគូសហការ ទី១ សម្រាប់គម្រោងថ្មី នៅតំបន់ North Field ខាងកើត»។
រដ្ឋមន្ត្រីក្រសួងថាមពលកាតា លោក Saad Sherida Al-Kaabi ជាអគ្គនាយកក្រុមហ៊ុនរដ្ឋ QatarEnergy មានប្រសាសន៍ថា «ខ្ញុំសប្បាយរីករាយ សូមប្រកាសជម្រាបពីការជ្រើសរើសយក ក្រុមបារាំង TotalEnergies ធ្វើជាដៃគូសហការ ទី១ សម្រាប់គម្រោងថ្មី នៅតំបន់ North Field ខាងកើត»។ AFP - KARIM JAAFAR
ផ្សាយពាណិជ្ជកម្ម

​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​កាតា​ លោក Saad Sherida Al-Kaabi ​ជា​អគ្គនាយក​ក្រុមហ៊ុន​រដ្ឋ​ QatarEnergy មាន​ប្រសាសន៍ថា​ «ខ្ញុំ​សប្បាយរីករាយ​ សូម​ប្រកាស​ជម្រាប​ពី​ការ​ជ្រើសរើសយក​ ក្រុម​បារាំង​ TotalEnergies ធ្វើ​ជាដៃគូ​សហការ​ ទី១ សម្រាប់​គម្រោង​ថ្មី នៅ​តំបន់​ North Field ខាងកើត»។ នេះគឺការ​សេ​ចក្តីថ្លែង​នៅចំពោះ​មុខ​អ្នក​កាសែត និងចំពោះមុខ​អគ្គនាយកក្រុមហ៊ុន​​TotalEnergies លោក Patrick Pouyanne។ ជាមួយ​នឹង​គ្នា​នេះ​ ​លោកអ្នក​តំណាង​ក្រុម​ហ៊ុនបារាំង ក៏​មានប្រសាសន៍ដែរ​​ថា «គម្រោង​ដៃគូ​សហការថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​យើង​បំពេញ​តម្រូវ​ការ​ឧស្ម័ន​នៅក្នុង​សកលលោក ហើយ​ជាមួយ​នឹង​ប្រទេសកាតា យើងនឹង​ចូលរួម​ពង្រឹង​សុវត្ថិភាព​ថាមពល​នៅ​អឺរ៉ុប​ទៀត​ផង។»​

គួរ​ជ្រាបថា  ក្រុម​ហ៊ុន​បារាំង​នេះ បាន​ធ្លាប់​រកស៊ី​វិស័យ​ថាមពល​ជាមួយ​កាតា​ប្រមាណ​៣០រួច​មកហើយ។​ ចំណែក​ឯ​ ឧស្ម័នធម្មជាតិ​ នៅតំបន់ North Field ខាងកើត គឺ​ល្បី​ល្បាញ​ណាស់ ដែល​គេ​ដឹង​ថា នៅ​តំបន់​នេះ មាន​ឧស្ម័ន​ធម្មជាតិ ប្រមាណ​ជា​១០%​នៃ​ពិភពលោក ​ឋិត​នៅ​ក្រោម​បាត​សមុទ្រ​និង​បែង​ចែង​រវាង​កាតា​និង​អ៊ីរ៉ង់​។ តែ​អ៊ីរ៉ង់​ត្រូវ​ទទួលរង​ទណ្ឌកម្ម​អន្តរជាតិ ក៏ពុំ​អាច​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ចម្រាញ់​ផលិត​ឧស្ម័ន​ទីនេះបានស្រួល​បួល​នៅឡើយ។​

ចំពោះ​ដំណើរ​ការ​ចម្រាញ់​ផលិត​ឧស្ម័ន​ធម្មជាតិ នៅ​ក្នុង​​តំបន់​ North Field ខាងកើត ដែល​នឹង​ធ្វើឡើង​​រវាង​ក្រុម​ហ៊ុន​បារាំង​និង​កាតា​នេះ គឺរដ្ឋមន្ត្រី​ថាមពល​កាតា បញ្ជាក់ថា បារាំង​បាន​ទទួល​បញ្ជា​ទិញ​រួច​ហើយ ៣២​លានតោន​ឧស្ម័ន​ ហើយ​ក្រុម​ហ៊ុន​ពីរប្រទេស​នេះ​​នឹង​បង្កើន​ចំនួន​បន្ថែមទៀត ពី​៧៧លានតោន ទៅ ១២៧​លា​នតោន​ឧស្ម័ន​ ពីពេ​លនេះ​ដល់​ឆ្នាំ២០២៧៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ