អានតួអត្ថបទ

ធនាគារកណ្តាលអឺរ៉ុប សម្រេច​ចិត្ត​ដ៏​កម្រ ដំឡើងអត្រាការប្រាក់ លើ​ប្រាក់​កម្ចី

​នៅថ្ងៃ​ព្រហស្បតិ៍​ ទី២១កក្កដា ​ ធនាគារកណ្តាលអឺរ៉ុប បាន​សម្រេចដំឡើងអត្រាការប្រាក់ លើ​ប្រាក់​កម្ចី។ នេះគឺជា​ការ​សម្រេច​ចិត្ត​ដ៏​កម្រ​បំផុត និងជាលើក​ទី១​ នៅក្នុង​រយៈ​ពេល​ជាង​១​ទសវត្សរ៍​មកនេះ។ ធនាគារកណ្តាលអឺរ៉ុប ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឹម៉ង់​ បាន​ពន្យល់ថា ការ​ធ្វើ​ដូច្នេះគឺ​ដើម្បីទប់​ទល់​នឹង​វិបត្តិ​​អតិផរណា​ទំនិញ។

ធនាគារកណ្តាលអឺរ៉ុប បាន​សម្រេចដំឡើងអត្រាការប្រាក់ លើ​ប្រាក់​កម្ចី។ នេះគឺជា​ការ​សម្រេច​ចិត្ត​ដ៏​កម្រ​បំផុត និងជាលើក​ទី១​ នៅក្នុង​រយៈ​ពេល​ជាង​១​ទសវត្សរ៍​មកនេះ។
ធនាគារកណ្តាលអឺរ៉ុប បាន​សម្រេចដំឡើងអត្រាការប្រាក់ លើ​ប្រាក់​កម្ចី។ នេះគឺជា​ការ​សម្រេច​ចិត្ត​ដ៏​កម្រ​បំផុត និងជាលើក​ទី១​ នៅក្នុង​រយៈ​ពេល​ជាង​១​ទសវត្សរ៍​មកនេះ។ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ធនាគារកណ្តាលអឺរ៉ុប បាន​ពន្យល់ថា ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ​ អតិផរណា​ទំនិញ គឺ​គ្មាន​ការ​ស្រកស្រុត ហើយ​ចេះតែ​ឡើង​ខ្ពស់​ទៅៗ។ ទិដ្ឋិភាព​ទំនិញឡើងថ្លៃ លុយចុះថោក នេះ កើត​មាន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុងប្រទេស​​តំបន់ចាយប្រាក់អឺរ៉ូ និងដែល​ប្រាក់​អឺរ៉ូ​ចុះ​ថោក​ស្ទើរតែ​ស្មើ​នឹង​ប្រាក់​ដុល្លារ​ នាពេល​ថ្មីៗនេះ​។​ ​បើ​គិត​ពី​ខែមុន ​ក្នុង​ប្រទេស​​តំបន់ចាយប្រាក់អឺរ៉ូ គឺអតិផរណាទំនិញ បាន​បោះពួយ​ហក់​ឡើង​ខ្ពស់​រហូត​ដល់​៨,៦%។

បើតាមធនាគារកណ្តាលអឺរ៉ុប គឺ​មាន​ហេតុផល​ច្រើន​យ៉ាង​ដើម្បី​ពន្យល់​រឿង​នេះ។ មូលហេតុ​ដែល​គេដឹង​គ្រប់គ្នា គឺ​កូវីដ​១៩ដែល​អូសបន្លាយ ហើយ​ជំងឺនេះ​​ក៏​កំពុងតែ​​រើបរើ​​ឡើង​វិញ​ នៅ​តំបន់​ខ្លះ​។ មួយ​ទៀត គឺ​ព្រោះ​តែ​វិបត្តិ​ថាមពលនិងឧស្ម័ន​ ដែល​ដចេញពី​សង្គ្រាមរុស្ស៊ី​​ឈ្លាន​ពាន​អ៊ុយក្រែន។​ ទន្ទឹ​មនឹងគ្នា​នេះ ​ការ​បិទ​ផ្អាកបង្ហូរ​ឧស្ម័ន​របស់​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom ដែល​ឈប់​បង្ហូរ​ឧស្ម័ន​តាម​បំពង់ Nord Stream ១ ​រយៈពេល១០ថ្ងៃ ពីពេល​ថ្មីៗនេះ ក៏​ជា​ចំណែក​មួយ​ ​ជំរុញ​ឲ្យ​ទំនិញ​ឡើងថ្លៃ​ខ្ពស់ យ៉ាងឆាប់រហ័សមួយ​រំពេច ​ ហើយ​និង​ផ្តល់​ភាព​ស្រពិច​ស្រពិល​មិន​ប្រាកដប្រជាចំពោះ​​ទីផ្សារ​ទំនិញនិង​តម្លៃ​ឧស្ម័ន​។​

មូល​ហេតុ​ធំ​មួយ​ទៀត គឺការ​លាចុះពីតំណែងនាយករដ្ឋមន្រ្តីអ៊ីតាលី របស់​លោក ម៉ារីយ៉ូ ដ្រាហ្គី នៅថ្ងៃព្រហស្បតិ៍។ រឿងនេះ​ប៉ះពាល់​ដល់​ទីផ្សារភាគហ៊ុន​ផង ​និងជះឥទ្ធិពល​ដល់​​ទីផ្សារ​ហិរញ្ញវត្ថុ​នៅអឺរ៉ុប​មិន​តិចទេ ក៏​ព្រោះតែ​​​លោក ម៉ារីយ៉ូ ដ្រាហ្គី ធ្លាប់​​កាន់តំណែងជាប្រធានធនាគារកណ្តាលអឺរ៉ុប កាលពី​បួន​ដប់​ឆ្នាំមុន​។​ លោក​គឺជា​តួអង្គ​ដ៏​សំខាន់​និងជា​និមិត្តរូបមួយ​នៃ​ស្ថិរភាព​ទីផ្សារ​ហិរញ្ញវត្ថុ ប៉ុន្តែ​នៅពេល​ដែ​លលោក​លាលែង​ចុះពី​កៅអី​ប្រមុខរដ្ឋាភិបាល​អ៊ីតាលី ក៏​ធ្វើ​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​។​ ពិសេស​គឺការលាលែងពីតំណែង​ភ្លាមៗពេក​ ក៏​បានបង្កើនអត្រាការខ្ចីប្រាក់របស់អ៊ីតាលី នៅលើទីផ្សារដែរ​។

ហេតុ​ដូច្នេះ​ហើយ ទើប​ធនាគារកណ្តាលអឺរ៉ុប បាន​សម្រេចចិត្តដ៏កម្រ ដំឡើងអត្រាការប្រាក់ លើប្រាក់កម្ចី ក៏​ដើម្បី​ជួយ​ពន្យឺត​អតិផរណាទំនិញ​ និង​បាន​ពន្យល់ទៀត​ថា រតនាគារជាតិ​សហរដ្ឋអាមេរិក ក៏​ធ្លាប់​បាន​ធ្វើ និង​កំពុងបន្ត​​ធ្វើ​របៀប​បែបនេះ​ដែរ​ ចាប់តាំងពី​ខែមីនា​មក​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ