អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន​-ស្រូវ​សាលី

រុស្ស៊ី​ប្រែសំដី ទទួលស្គាល់​ការ​បាញ់​មីស៊ីល​លើ​ក្រុង​កំពង់ផែអូដេសា​អ៊ុយក្រែន

បន្ទាប់​ពី​បាន​បដិសេធភ្លាម​ប្រាប់​ភាគី​តួកគី​ថា​គ្មាន​ពាក់​ព័ន្ធ​នឹង​ការ​វាយប្រហារ​លើ​ក្រុង​កំពង់ផែ​អូដេសា​របស់​អ៊ុយក្រែន នៅថ្ងៃអាទិត្យ​ទី ២៤​កក្កដា​នេះ រុស្ស៊ី​បានប្រែ​សំដី ដោយ​​អះអាង​ថា ការ​បាញ់​មីស៊ីល​លើ​ក្រុង​កំពង់ផែ​អូដេសា​របស់​អ៊ុយក្រែន កាលពីម្សិលមិញ​ គ្មាន​ពាក់ព័ន្ធ​នឹងស្រូវ​សាលីទេ តែមីស៊ីល​ដ៏​ទំនើប​របស់​រុស្ស៊ី​បាន​បំផ្លាញ​នាវាយោធា​អ៊ុយក្រែន​និង​មីស៊ីល​ដែល​សហរដ្ឋ​អាមេរិក​បញ្ជូន​មក​ឱ្យ​អ៊ុយក្រែន​ប្រើ​នៅ​តំបន់​អូដេសា។

ផ្នែកមួយ​នៃ​កំពង់ផែ​អូដេសា​អ៊ុយក្រែន ដែល​រង​ការ​វាយប្រហារ​មីស៊ីល​ពី​រុស្ស៊ី
ផ្នែកមួយ​នៃ​កំពង់ផែ​អូដេសា​អ៊ុយក្រែន ដែល​រង​ការ​វាយប្រហារ​មីស៊ីល​ពី​រុស្ស៊ី © REUTERS - UKRAINIAN ARMED FORCES
ផ្សាយពាណិជ្ជកម្ម

​តប​ទៅ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី ថាមូស្គូ​តែង​លេប​សំដី​ខ្លួន​ឯង​ជាស្វ័យប្រវត្តិ ​ហើយ​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​​ក្រុង​កំពង់ផែ​អូដេសា បាន​បំផ្លាញលទ្ធភាព​ចរចា​និង​លទ្ធភាព​ស្រុះស្រួល​គ្នា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី បាន​ឆ្លើយ​តាំងពី​​ព្រឹកព្រលឹម​​ថ្ងៃ​អាទិត្យ ​តាម​ប្រព័ន្ធ​សង្គម​តេឡេក្រាម ថា មីស៊ីល Kalibr បាន​បំផ្លាញ​រចនា​សម្ព័ន្ធ​របស់​កំពង់ផែ​ក្រុង​អូដេសា ចំ​តាម​ទិសដៅ​ច្បាស់​ណាស់។ ពីរ​បី​ម៉ោង​បន្ទាប់​មក​ទៀត ក្រសួង​ការពារជាតិ ដែល​ធ្លាប់​បដិសេធ​កាលពី​ម្សិល ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អះអាងដែរ​​ថា ​មីស៊ីលរយៈ​ឆ្ងាយ​ ដ៏​ទំនើប​និង​​ត្រង់​បំផុត ដែល​បាន​បាញ់​ចេញ​ពី​សមុទ្ទ បាន​បំផ្លាញ​នាវា​យោធា​អ៊ុយក្រែន ចត​ស្ងៀម​នៅ​កំពង់ផែ ​និង​ឃ្លាំង​ស្តុក​មីស៊ីលដែល​​អាមេរិក​ផ្តល់​ឱ្យ​អ៊ុយក្រែន។

ដូច្នេះ​តាម​បច្ចេកទេស រុស្ស៊ី​អាច​មិន​បាន​រំលោភ​កិច្ចព្រមព្រៀងមែន ប៉ុន្តែ​សាររបស់​ក្រសួងការពារ​ជាតិ​និង​ការបរទេស​រុស្ស៊ី គ្មាន​ផ្តល់​ភស្តុតាង​បញ្ជាក់​ពី​អ្វី​ខ្លួន​បាន​និយាយ​ទេ។ ភ្នាក់ងារ​សារព័ត៌មាន​បារាំង ក៏​មិន​អាច​ផ្ទៀង​ផ្ទាត់​ដោយ​ឯករាជ្យ​ថា​កា​រវាយប្រហារ​រុស្ស៊ី​ ​ប៉ះពាល់ ឬ​មិនពាល់​​ឃ្លាំង​ស្តុកស្រូវ​សាលី​ដែរ។ ស្ថានភាព​ហាក់​ស្រពិចស្រពិលណាស់។

យ៉ាង​ណា​ក៏​ដោយ ក៏​សម្រាប់​អ៊ុយក្រែន ការនាំ​ចេញ​នៅ​អាច​ប្រព្រឹត្ត​ទៅ​បាន បើ​គិត​តាមបែប​​បច្ចេកទេស។ បើ​តាម​ក្រសួង​រចនា​សម្ព័ន្ធ​អ៊ុយក្រែន ទោះ​កំពង់​ផែ​រង​ការ​ខូត​ខាត តែ​​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែបន្ត​រៀប​ចំ​វេច​ខ្ចប់​សម្រាប់​ធ្វើការ​នាំចេញ​។ ​​​ប្រភព​ ​ដដែលបាន​អះអាង​ថា  អ៊ុយក្រែនកំពុង​ផ្ចង់​ការងារ​រៀប​ចំ​នាំចេញ​តាម​ច្រក​កំពង់ផែពីរ​ផ្សេង​ទៀត គឺ​កំពង់ផែTchornomorsk និង Yuzhneដែល​ធ្លាប់​ធានារ៉ាប់រង​ការ​នាំចេញ​អ៊ុយក្រែន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ