អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

លោកពូទីន ប្រកាស​អនុវត្ត​ច្បាប់​អាជ្ញាសិក នៅតាម​​​តំបន់​ទាំង៤ ដែល​រុស្ស៊ី​ទើបតែ​កាត់យក​​ពី​អ៊ុយក្រែន

ក្នុងពេលប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ដែលត្រូវបាន​ផ្សាយ​ផ្ទាល់តាមទូរទស្សន៍​ កាលពីថ្ងៃពុធទី​១៩តុលា​ លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស អនុវត្តវិធានការច្បាប់សន្តិសុខ​ ដ៏តឹងតែងបំផុត នៅតាមតំបន់ទាំងអស់របស់រុស្ស៊ី ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន ដោយរាប់ទាំងតំបន់គ្រីម៉េផង។ ដោយឡែក​ តំបន់ទាំង​៤ដែលរុស្ស៊ីទើបតែកាត់យកទៅពី​អ៊ុយក្រែន នឹងត្រូវអនុវត្តច្បាប់អាជ្ញាសិក។

លោកប្រធានាធិបតីពូទីន ក្នុងពេលប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ថ្ងៃទី ១៩ តុលា ២០២២
លោកប្រធានាធិបតីពូទីន ក្នុងពេលប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ថ្ងៃទី ១៩ តុលា ២០២២ AP - Sergei Ilyin
ផ្សាយពាណិជ្ជកម្ម

វិមានក្រឹមឡាំង បានចេញផ្សាយ​ក្រិត្យច្បាប់ថ្មីនេះ ប្រកាសដាក់តំបន់ទាំង៤ក្នុងច្បាប់អាជ្ញាសិក ចាប់ពី​ម៉ោង១២រលំងអាធ្រាត្រ យប់ថ្ងៃព្រហស្បតិ៍ទី​២០តុលា។ ក្រិត្យ​នេះបញ្ជាក់ផងដែរ ថាក្នុងរវាង៣ថ្ងៃទៀត រដ្ឋាភិបាលរុស្ស៊ីនឹងចេញ​សេចក្តីប្រកាសលំអិត អំពីវិធានការជាក់ស្តែង ក្នុងច្បាប់អាជ្ញាសិក។ វិធានការតឹងតែង ដែលអាចមានដូចជា ការរិតបន្តឹងសន្តិសុខ ការអនុវត្តបំរាមគោចរ ហាមជួបជុំនៅតាមទីសាធារណៈ ការជម្លៀសសហគ្រាសយុទ្ធសាស្ត្រ ការហាមឃាត់​ការធ្វើដំណើរចាកចេញ ព្រមទាំងការ​អនុវត្តការដាក់កំហិតយោធាផ្សេងៗ នៅក្នុង​វិស័យ​ទូរគមនាគមន៍​ទំនាក់ទំនង​ជាដើម។

ដោយឡែក តំបន់សហព័ន្ធកណ្តាល ដែលមានរដ្ឋធានីម៉ូស្គូដែរនោះ គឺត្រូវស្ថិតក្រោម​របបសន្តិសុខ​អាសន្ន​ពិសេសផងដែរ។ លោកពូទីនបានអះអាងថា មូលហេតុដែលលោក​ចេញបញ្ជាអនុវត្តច្បាប់អាជ្ញសិក និង​វិធានការសន្តិសុខរឹងមាំ គឺដោយសារតែអ៊ុយក្រែន​បានបដិសេធការចរចា ហើយថែមបានបញ្ជូន​ក្រុម​មនុស្ស ឲ្យ​មកធ្វើភេរវកម្ម​ នៅ​​ក្នុងទឹកដីរបស់រុស្ស៊ី ថែមទៀតផង។

01:38

សម្រង់សំដី​លោកពូទីន ដែលប្រាប់ពីហេតុផល​ប្រកាសច្បាប់អាជ្ញាសិក ថ្ងៃទី១៩តុលា២០២២

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ