អានតួអត្ថបទ

សហភាពអឺរ៉ុបចង់បញ្ជៀសការប្រឈមមុខជាអចិន្ត្រៃយ៍ជាមួយប្រទេសចិន

នៅ​ថ្ងៃ​សុក្រ ទី២១ តុលា សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​បាន​ជជែក​គ្នា​ពី​នយោបាយ​ការបរទេស​ថ្មី​ដែល​ត្រូវ​ប្រកាន់​យក​ជា​មួយ​ប្រទេស​ចិន។ តាម​ការ​ប្រកាស​របស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel ថ្នាក់ដឹក​នាំ​អឺរ៉ុប​ចង់​បាន​គំរូ​នយោបាយ​ការបរទេស​មួយ​ខុស​ពី​សហរដ្ឋអាមេរិក។ តាម​លោក Charles Michel នយោបាយ​ការបរទេស​ដែល​អឺរ៉ុប​ចង់​បាន​ជា​មួយ​ចិន​ជា​នយោបាយ​ម៉ឺងម៉ាត់ និង​មិន​ប្រឈម​មុខ​ដាក់​ចិន​ជាប់​ជា​ប្រចាំ។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel
ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel AP - Geert Vanden Wijngaert
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ៣ម៉ោង ថ្នាក់ដឹកនាំ​អឺរ៉ុប​បាន​ជជែក​គ្នា​លើ​ប្រធានបទ​ស្តីពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​បញ្ជាក់​ច្បាស់ៗ​ថា អ្វី​ដែល​ថ្នាក់ដឹកនាំ​អឺរ៉ុប​ចង់​បាន​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន គឺ​ការ​បន្ត​ប្រកាន់​ជំហរ​ម៉ឹងម៉ាត់​ដើម្បី​ការពារ​គោលការណ៍​របស់​អឺរ៉ុប លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ជា​មូលដ្ឋាន។ តាម​លោក Charles Michel សហភាពអឺរ៉ុប​ចង់​បញ្ជៀស​ការ​ប្រឈម​មុខ​ជាប់​ជា​ប្រចាំ​ជាមួយ​ចិន។ អ្វី​ដែល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ចង់​និយាយ​នៅ​ត្រង់​ចំណុច​នេះ គឺ​ជម្រើស​នយោបាយ​ការ​បរទេស​ថ្មី​របស់​អឺរ៉ុប​ជាមួយ​ចិន​ដែល​ខុស​ពី​អាមេរិក។

តែ​លោក Charles Michel មិន​ភ្លេច​គូសបញ្ជាក់​ពី​សារៈសំខាន់​ដែល​អឺរ៉ុប​ត្រូវ​ធ្វើ​ការ​អភិវឌ្ឃន៍​វិស័យ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ជាមួយ​ដៃគូ​ផ្សេង​ទៀត​លើ​លោក ពោល​មិន​ត្រូវ​ផ្តោត​តែ​ជា​មួយ​ប្រទេស​ណា​មួយ​ផ្តាច់​មុខ​ទេ។ និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អឺរ៉ុប និង​ចិន​ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel អះអាង​ថា មិន​ត្រូវ​មាន​ភាគី​ណា​មួយ​កេង​ចំណេញ​លើ​ភាគី​ណា​មួយ​ទេ។ ចំណែក​នៅ​ក្នុង​ប្រធានបទ​ស្តីពី​សុខភាព និង​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវ​បាន​លោក Charles Michel បញ្ជាក់​ថា អឺរ៉ុប​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដើម្បី​សហការ​ជាមួយ​ចិន។

ដោយឡែក ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ប្រយ័ត្នប្រយែង​ពី​ការ​ពឹងផ្អែក​លើ​ចិន​នៅ​ក្នុង​វិស័យ​ខ្លះ ពិសេស​បច្ចេកវិទ្យា​សំខាន់ៗ​ដូច​ជា​សឺមីកុងឌុចទ័រ និង​លេហៈ​មួយ​ចំនួន ដូច​យ៉ាង​លោហៈ​កម្រ ឬ​លីចូម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ