អានតួអត្ថបទ
រុស្សី-អ៊ុយក្រែន

រុស្ស៊ី បានសម្រេចបិទបញ្ចប់ការកែនទ័ពបម្រុងចំនួន៣០ម៉ឺននាក់

នៅថ្ងៃសុក្រទី២៨ ខែតុលា រុស្ស៊ី បាន បញ្ចាប់ជាផ្លូវការនៃការកែនទាហានបម្រុង ៣០ម៉ឺននាក់ តៀមបន្តវាយប្រហារជាមួយនឹងអ៊ុយក្រែន។ សេចក្តីប្រកាសកោះហៅទ័ព​បម្រុងនេះបានធ្វើឡើងនៅពេលដែល រុស្ស៊ីបានបញ្ចប់ការជម្លៀសប្រជាជន ចេញពី​តំបន់ក្រុងឃែរសុន ដែលជាតំបន់មួយ អ៊ុយក្រែនកំពុងជំរុញសំរុកវាយដណ្តើមយកទៅវិញ។ ជាក់ស្តែងកាលពីខែកញ្ញា បន្ទាប់ពីឃើញមានការចាញ់ច្រាបផ្នែកយោធាខ្លាំង លោក ពូទីន បានប្រកាសឲ្យមានការកែនកងយោធាបម្រុងនេះឡើង។

កងទ័ពអ៊ុយក្រែន​​ នៅជួរមុខក្នុងតំបន់ការគាវ ២៥ តុលា ២០២២
កងទ័ពអ៊ុយក្រែន​​ នៅជួរមុខក្នុងតំបន់ការគាវ ២៥ តុលា ២០២២ REUTERS - VYACHESLAV MADIYEVSKYY
ផ្សាយពាណិជ្ជកម្ម

ទីក្រុងឃែរសុន ដែលមានប្រជាជនប្រហែលជាង ២៨ម៉ឺននាក់ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដំបូង ដែលត្រូវ បានធ្លាក់ក្នុងការកាន់កាប់របស់កងទ័ពរុស្ស៊ីកាលពីខែកុម្ភៈ។ ទីក្រុងនេះកំពុងតែរង​ការ​បាញ់​ប្លោងគ្រាប់ ពីសំណាក់កងទ័ពអ៊ុយក្រែន យ៉ាងដំណំបំផុត ក្នុងគោលបំនងដណ្តើមយកពីរុស្ស៊ីវិញ។

ក្នុងការប្រើប្រាស់ទ័ព​បម្រុងចំនួន​៣០ម៉ឺននាក់នេះដែរ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ចាក់ថា ទ័ពចំនួន ៨ម៉ឺន នាក់បានទៅដល់ប្រទេសអ៊ុយក្រែនរួចស្រេចហើយ ដោយក្នុងចំណោមនោះទ័ព៤ម៉ឺន នាក់ត្រូវបានដាក់ពង្រាយទៅតាមអង្គភាពយោធា។

សូមបញ្ជាក់ថាដោយមានការវាយប្រហារយ៉ាងខ្លាំងពី អ៊ុយក្រែន រុស្ស៊ីបានប្រកាសឲ្យមានការជម្លៀសនៃប្រជាជន​ចេញពី​តំបន់ក្រុងឃែរសុន ចាប់​ផ្តើមពីខែតុលាមក។  យ៉ាងហោចណាស់មនុស្ស ចំនួន ៧ម៉ឺន នាក់បានចាកចេញពីផ្ទះរបស់ពួកគេនៅជារៀងរាល់សប្តាហ៍។ ការជម្លៀសប្រជាជននេះ ត្រូវបានបញ្ចាប់ជាផ្លូវការកាលពីថ្ងៃសុក្រនេះ។

ជាមួយគ្នានេះដែរ ក្នុងកំឡុងប៉ុន្មានសប្តាហ៍នេះ កងកម្លាំងរុស្ស៊ី បានវាយប្រហារ សំរុកដោយការទំលាក់គ្រាប់បែក សំដៅទៅលើរោងចក្រថាមពលអគ្គិសនី បំផ្លាញយ៉ាងហោចណាស់មួយភាគបីនៃកន្លែងថាមពលរបស់អ៊ុយក្រែន ខណៈដែលរដូវរងាកំពុងខិតចូលមកដល់។

ម៉្យាងទៀត កាលពីថ្ងៃព្រហស្បតិ៍នេះផងដែរ លោកពូទីន បានអំពាវនាវឱ្យទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិ ត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់អ៊ុយក្រែន ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ នេះបន្ទាប់​ ពីរុស្ស៊ី បានចោទប្រកាន់ថាអ៊ុយក្រែន កំពុងរៀបចំការវាយប្រហារ ដោយប្រើ "គ្រាប់បែកកខ្វក់" ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម។

អ៊ុយក្រែនវិញ បានច្រានចោលការអះអាងទាំងនេះ ហើយចោទប្រកាន់ទៅ រុស្ស៊ីវិញថាអាចនឹងប្រើប្រាស់គ្រាប់បែកកខ្វក់ដោយខ្លួនឯង ខ្លែងថាជាការវាយប្រហារទៅវិញ។  ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា នឹងធ្វើការត្រួតពិនិត្យដោយឯករាជ្យ ក្នុងការចោទប្រកាន់របស់រុស្ស៊ីនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ