អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ៊ុយក្រែន​ព្យាយាម​តភ្ជាប់​បណ្តាញ​​ចរន្តអគ្គិសនី ខណៈ​ប្រជាជន​ច្រើន​លាននាក់ រស់​នៅ​ក្នុង​​សីតុណ្ហភាព​​ត្រជាក់

បញ្ហាសីតុណ្ហភាពត្រជាក់ខ្លាំង​ គ្មានចរន្តអគ្គិសនី និ​ងគ្មានទឹកប្រើប្រាស់ កំពុងតែធ្វើបាបប្រជាជនអ៊ុយក្រែន​ជាច្រើនលាននាក់ ក្នុងអំឡុងពេលនេះ។ តំបន់ទីក្រុងកៀវ គឺជាតំបន់ដែលរងនូវការលំបាកខ្លាំង​បំផុត។ អស់ជាច្រើនសប្តាហ៍​​មកហើយ​ ដែលកងទ័ពរុស្ស៊ី បានសំរុកបាញ់​ប្លោងគ្រាប់មីស៊ីល កំទេច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផលិតចរន្តអគ្គិសនី​របស់អ៊ុយក្រែន។

ស្ត្រីអ៊ុយក្រែនម្នាក់ កំពុងដើរឆ្លងកាត់គំនរអាគារ និងសម្ភារៈបាក់បែក នៅតាមផ្លូវ ក្រោយរងគ្រាប់​មីស៊ីលរបស់រុស្ស៊ី នៅទីក្រុងកៀវ។ ទីក្រុងកៀវ ថ្ងៃទី២៤វិច្ឆិកា ២០២២។
ស្ត្រីអ៊ុយក្រែនម្នាក់ កំពុងដើរឆ្លងកាត់គំនរអាគារ និងសម្ភារៈបាក់បែក នៅតាមផ្លូវ ក្រោយរងគ្រាប់​មីស៊ីលរបស់រុស្ស៊ី នៅទីក្រុងកៀវ។ ទីក្រុងកៀវ ថ្ងៃទី២៤វិច្ឆិកា ២០២២។ AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

ឆ្លើយនៅក្នុងបទសម្ភាសន៍ ឲ្យ​កាសែត Financial Times ចុះផ្សាយនៅថ្ងៃសុក្រ ទី​២៥​វិច្ឆិកា លោកវ្លូឌីមៀរ ហ្សេឡេនស្គី បាន​លើកឡើងថា​ រុស្ស៊ីកំពុងតែធ្វើសង្គ្រាមសម្លាប់ប្រជាជនអ៊ុយក្រែន ឲ្យស្លាប់​នឹងសីតុណ្ហភាពត្រជាក់ គ្មានម៉ាស៊ីនកំដៅ គ្មានចរន្តអគ្គិសនីប្រើ និងគ្មានទឹកបរិភោគ។ តែយ៉ាងណា លោកជឿជាក់ ចំពោះការតាំងចិត្តអត់ទ្រាំ តស៊ូលំបាករបស់​ប្រជាជនអ៊ុយក្រែន។ លោកអះអាងទៀតថា រដ្ឋាភិបាល អាជ្ញាធរអ៊ុយក្រែន កំពុងតែព្យាយាមទាំងថ្ងៃទាំងយប់ ដើម្បី​ដាក់ឲ្យដំណើរការស្ថានីយ៍​ផលិត​ចរន្តអគ្គិសនី តភ្ជាប់ខែបណ្តាញឡើងវិញ មិនថាចរន្តភ្លើង និង​ចរន្តទឹកស្អាត បើទោះបីជា​ត្រូវរងគ្រាប់មីស៊ីលរុស្ស៊ី ជាប្រចាំថ្ងៃក៏ដោយ​។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅ រុស្ស៊ីបានបាញ់មីស៊ីល​បន្ថែម ចំនួន​៧០គ្រាប់​មកលើអ៊ុយក្រែន ដែល​ក្នុងនោះ ៥១គ្រាប់ត្រូវបាន​ស្ទាក់កម្ទេចបាន​។ ថ្លែងសារតាមវីដេអូខុសហ្វឺរិនស៍ កាលពីថ្ងៃពុធ​ ចំពោះមុខក្រុមប្រឹក្សាសន្តិសុខនៃអង្កការសហប្រជាជាតិ លោកហ្សេឡេនស្គី បាន​ថ្កោលទោស ការវាយប្រហាររុស្ស៊ី ដោយសំដៅ​ ផ្តាច់ភ្លើង ផ្តាច់ទឹក ឲ្យ​ប្រជាជនអ៊ុយក្រែនលំបាកវេទនា ស្លាប់​ដោយសីតុណ្ហភាព​ត្រជាក់នេះ វាគឺជាឧក្រិដ្ឋកម្មសង្គ្រាម យ៉ាងប្រាកដ​។​

លោក Nicolas Falez អ្នកកាសែតវិទ្យុបារាំងអន្តរជាតិ RFI  បានជួបសម្ភាសន៍តាមទូរស័ព្ទ ជាមួយ​ប្រជាជនអ៊ុយក្រែនម្នាក់ រស់នៅ​ក្នុងទីក្រុងកៀវ ឈ្មោះ Ivan ដើម្បី​សាកសួរអំពីស្ថានភាព​រស់នៅប្រចាំថ្ងៃ៖​

01:12

សំដីសក្ខីកម្មរបស់ Ivan អ្នករស់នៅក្រុងកៀវ ស្តីពីស្ថានភពរស់នៅដ៏លំបាក

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ