អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន ៖ ទឹកកក​ចាប់​ផ្តើម​ធ្លាក់​ ប្រជាជន​ប្រឈម​នឹង​កង្វះ​ចរន្ត​អគ្គីសនីផង ការ​វាយប្រហារ​ផង

នៅថ្ងៃអាទិត្យ​ទី ២៧​វិច្ឆិកា​នេះ សីតុណ្ហភាពបាន​​ធ្លាក់​ក្រោម​សូន្យ​ទាំង​យប់​ទាំង​ថ្ងៃ ព្រមទាំង​មាន​ព្រិល​ធ្លាក់​យ៉ាង​ច្រើន​ទៀត នៅក្រុង​កៀវ។ នេះ​បើ​តាមការ​ព្យាករ​ឧតុនិយម។ អាកាសធាតុ​បែប​នេះ​បាន​ធ្វើ​ឱ្យ​លក្ខខណ្ឌ​រស់​នៅរបស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ដែល​ខ្វះ​ចរន្ត​អគ្គីសនីសម្រាប់​បំភ្លឺ​និង​កម្តៅផ្ទះ​​​ស្រាប់​ កាន់​តែ​លំបាក​មួយ​កំរិត​បន្ថែម​ទៀត។ ជា​មួយ​ស្ថានភាពនេះ​ ប្រតិបត្តិការ​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ក៏កាន់​តែ​ស្មុគស្មាញ​​ខ្លាំង​ដែរ។

អ៊ុយក្រែន ​គ្មានអគ្គីសនី​ អាកាសធាតុ​ចាប់ធ្លាក់​​ត្រជាក់​ខ្លាំង ការ​​​ប្រយុទ្ធ​​​កាន់​តែ​លំបាក​
អ៊ុយក្រែន ​គ្មានអគ្គីសនី​ អាកាសធាតុ​ចាប់ធ្លាក់​​ត្រជាក់​ខ្លាំង ការ​​​ប្រយុទ្ធ​​​កាន់​តែ​លំបាក​ AP - Evgeniy Maloletka
ផ្សាយពាណិជ្ជកម្ម

លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់ ភ្លៀង​ខ្យល់​ភក់​ត្រជាក់ បាន​ពន្យឺត​ប្រតិបត្តិការ​យោធា​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ នេះ​បើ​តាម​វិទ្យាស្ថាន​សិក្សា​សង្គ្រាម​អាមេរិក Think Tank។ ក្រសួងការពារជាតិ​អង់គ្លេស​បាន​លម្អិត​ថា ​ការ​ប្រយុទ្ធ​នៅ​តែបន្ត​​មាន​នៅ​តំបន់​ដុនបាស​ និង​ក្រុង​ដូណែតស្ក៍ តែ​ពុំ​មាន​ការ​ជឿនលឿន​ទៅ​មុខអ្វី​​គួរ​ឱ្យ​កត់​សម្គាល់​ទេ។

សម្រាប់​ក្រុមអ្នក​ជំនាញ​អាមេរិក​ នៅពេលមេឃ​ត្រជាក់ខ្លាំង​ ​ដី​​ចាប់កក ប្រតិបត្តិការ​នឹង​ចាប់​បង្កើន​​ល្បឿន​ហើយ។ ក្នុង​ពេល​រង់ចាំ​ អាជ្ញាធរ​អ៊ុយក្រែន​ ដែល​ព្រួយ​បារម្ភ​នឹង​ការ​វាយប្រហោរ​ផ្លោង​គ្រាប់​ពី​សំណាក់​រុស្ស៊ី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​បំរុង​ទុក​នូវ ​ទឹកនិង​ស្បៀង​អាហារ​ក្រៀមៗ​ ឱ្យ​បាន​គ្រប់គ្រាន់។

លើ​ផ្នែក​ថាមពល​វិញ អ៊ុយក្រែន​កំពុង​រួសរាន់​ស្តារ​រចនា​សម្ព័ន្ធ​ទឹក​ភ្លើង​ ព្រោះ​រដូវ​រងារ​កាន់​​ចាប់​ផ្តើម​មែន​ហើយ។ សម្រាប់​ពេល​នេះ ក្រុមហ៊ុន​អគ្គីសនី​ជាតិ​បាន​ជូន​ដំណឹង​ថា​​អាច​ផលិត​ចរន្ត​អគ្គីសនី​បាន​ត្រឹម​តែ​បីភាគ​បួន​នៃ​សេចក្តី​ត្រូវ​ការ​ប៉ុណ្ណោះ។ ដូច្នេះ​ការ​កាត់​និង​ផ្តាច់​ភ្លើង​ត្រូវ​តែ​កើត​មាន​នៅ​ទូទាំង​ប្រទេស​។ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ចេញ​​វិធានការ កំរិត​ការ​ប្រើប្រាស់​ភ្លើង​ក្នុង​ ១៤​តំបន់ នៃ​ប្រទេស​ដែល​មាន​សរុប​២៧​តំបន់ ដោយ​ពន្យល់​ថា បើ​ប្រើ​ភ្លើង​កាន់​ច្រើន​នៅពេល​ល្ងាច​ ការ​ដាច់ភ្លើង​កាន់​តែ​ញយ។ ស្ថានភាព​នៅក្រុង​កៀវ បាន​ប្រសើរ​ឡើង​បន្តិច ប៉ុន្តែ​ក្នុង​មួយថ្ងៃ​​អ្នក​ក្រុង​អាច​មាន​ភ្លើង​អគ្គីសនី​ប្រើប្រាស់​តែ​បួន​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ