អានតួអត្ថបទ

បារាំង៖ ខ្មាន់កាំភ្លើង​បាញ់​រះ​នៅ​សហគមន៍​ជនជាតិគួដ ទទួល​ស្គាល់​ថា​«ស្អប់​ជនបរទេសខ្លាំង​»

នៅក្រុង​ប៉ារីស​ ​ខ្មាន់កាំភ្លើង ដែល​បាញ់រះ​នៅសហគមន៍ជនជាតិគួដ បាន​ទទួលស្គាល់ថា«ស្អប់ជនបរទេសខ្លាំង​» ហើយនិង​មាន​ចេតនា​«ចង់​សម្លាប់​ជន​ភៀសខ្លួន»ទៀតផង។ នេះបើតាម​រដ្ឋអាជ្ញាក្រុងប៉ារីស ​នៅថ្ងៃអាទិត្យ​ បន្ទាប់​បាន​សាក​សួរ​ចម្លើយ​ជន​ដៃដល់​រួច។ 

ទិដ្ឋភាពបាតុកម្ម​នៅ​ក្រុង​ប៉ារីស​របស់​សហគមគួដ ថ្ងៃទី​២៤ធ្នូ។
ទិដ្ឋភាពបាតុកម្ម​នៅ​ក្រុង​ប៉ារីស​របស់​សហគមគួដ ថ្ងៃទី​២៤ធ្នូ។ REUTERS - SARAH MEYSSONNIER
ផ្សាយពាណិជ្ជកម្ម

បុរស​ខ្មាន់កាំភ្លើង មាន​វ័យ​ ៦៩ ឆ្នាំ ជា​និវត្តន៍​ជន និងមាន​គំនិត​ប្រកាន់​ពូជសាសន៍ «ស្អប់ជនបរទេស​​ដល់​ឆ្អឹង» រហូត​ដល់​ក្លាយ​​ជា​ជំងឺ​ផ្លូវចិត្ត។ នេះបើតាម​ការ​គូសបញ្ជាក់​របស់​អ្នកស្រី​រដ្ឋអាជ្ញា​ក្រុង​ប៉ារីស​នៅក្នុង​សេចក្តីថ្លែងការណ៍។

កាល​ពីថ្ងៃសុក្រ ជន​ដៃ​បានបាញ់​រះ​នៅ​មជ្ឈមណ្ឌល​សហគមន៍ជនជាតិគួដ  ​សម្លាប់​មនុស្ស​៣នាក់​ ហើយ៣នាកទៀត​រង​របួសធ្ងន់​។ តំណាង​អយ្យការក្រុង​ប៉ារីស សម្រេច​ចោទប្រកាន់​ ក្នុង​សំណុំ​រឿង​ឃាតកម្ម និងការ​រើសអើង​ប្រកាន់​ពូជសាសន៍ ពោល​គឺ​មិន​មែន​ជា​ករណី​ភេរវកម្ម​ទេ។

នៅថ្ងៃ​កើត​ហេតុ​ភ្លាមៗ​ ឪពុក​របស់ជន​សង្ស័យ​ ក៏បាន​ប្រកាស​បណ្តាញ​ព័ត៌មាន​បារាំង​ដែរ​ថា​ កូន​ប្រុស​របស់ខ្លួន «​ឡប់សតិ​»។ ​តាមការ​សាកសួរ​របស់ប៉ូលីសបារាំង គឺ​ ខ្មាន់កាំភ្លើង​ប្រុង​នឹង​បាញ់​សម្លាប់​ខ្លួន​ ក្រោយពី​បាញ់​រះ​រួច​ តែរូបគេ​ត្រូវ​ក្រុម​មនុស្ស​នៅ​ហាង​កាត់​សក់​មួយ​ ជាប់កន្លែងកើត​ហេតុ​ បាន​ទៅ​ចាប់ឃាត់ មុន​នឹង​ត្រូវ​នគរបាល​បារាំង​ចាប់​ខ្លួន។​ នៅ​ពេ​លនេះ ខ្មាន់កាំភ្លើង លែង​ឋិត​នៅការ​​ឃុំ​ខ្លួនរបស់​ប៉ូលីស​សម្រាប់​ស៊ើប​អង្កេត​និងសួរ​ចម្លើយ​ទៀត​ហើយ គឺ រូបគេ​ ​​​ត្រូវ​បញ្ជូន​ទៅ​ផ្នែកព្យាបាល​​សង្គ្រោះ​ផ្លូវ​ចិត្ត។ ​

សូម​ជ្រាបថា បុរសខ្មាន់កាំភ្លើង ធ្លាប់​ត្រូវជាប់ក្តីក្តាំ​​ក្នុង​សំណុំ​រឿង​របស់​​តុលាការ​ដែរ ទាក់ទង​នឹង​ពាក្យ​សម្តី​រើសអើង​ប្រកាន់​ពូជសាសន៍ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ កាំភ្លើងដែល​រូបគេ​ប្រើ​សម្រាប់​បាញ់​រះសម្លាប់​មនុស្ស​​កាលពីថ្ងៃសុក្រ គឺ​បានទទួល​ពីមិត្ត​ភក្តិម្នាក់ ​តាំងពី ៤ ​ឆ្នាំមុន។​ មិត្ត​នោះ​ស្លាប់ហើយ។ ហើយ​ ជន​ដៃដល់ រក្សាទុក​កាំភ្លើងនៅ​ផ្ទះ​ឪពុក​ម្តាយ​​របស់ខ្លួន​។

ចាប់តាំង​ពីថ្ងៃ​សុក្រ​មក ក្រុម​សហគមន៍​ជនជាតិ​គួដ​ បានផ្ទុះ​កំហឹងខ្លាំង ហើយ​ចលនា​បាតុកម្ម​ មាន​សន្ទុះ​ខ្លាំង ពិសេស​ថ្ងៃ​សៅរ៍​អាទិត្យ រហូត​ដល់​ប្រើ​ហិង្សា​ដុះ​ឡាន​តាម​ផ្លូវ និង​បំផ្លាញ​សម្ភារៈ​ផ្សេងៗ​ នៅកណ្តាល​ក្រុង​ប៉ារី​ស​ផង។ ក្នុង​រឿងនេះ ពួក​គួដ​នៅ​ស៊ីរីក៏​ធ្វើបាតុកម្ម​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ