អានតួអត្ថបទ

សពអតីត​សម្តេចសង្ឃកាតូលិក បឺណ័រ ទី​១៦ បញ្ជុះ​នៅថ្ងៃទី​៥មករា

អតីតសម្តេចសង្ឃកាតូលិក បឺណ័រ ទី១៦ សុគត​ នៅថ្ងៃ​សៅរ៍ ទី​៣១ធ្នូ​ ក្នុង​ព្រះជន្មានុ ៩៥ឆ្នាំ​​ នៅ​បុរី​វ៉ាទីកង់។ សព​របស់​ទ្រង់​ នឹងត្រូវ​បញ្ចុះ​ នៅ​ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣។​ មេដឹកនាំ​ពិភពលោក ពួក​បស្ចិមប្រទេស រួម​ទាំង​ប្រមុខរដ្ឋ​រុស្ស៊ី លោក ពូទីន បាន​ចូលរួម​ផ្សាយ​សារ​រំលែក​ទុក្ខ​ និងចាត់ទុកថា ​សម្តេច​ បឺណ័រ ជាអ្នក​ការពារ​គុណ​តម្លៃ​និងទ្រស្តី​គ្រិស្តសាសនា​ដ៏​ចម្បងមួយព្រះ​​អង្គ។

អតីតសម្តេចសង្ឃកាតូលិក បឺណ័រ ទី១៦ សុគត​ នៅថ្ងៃ​សៅរ៍ ទី​៣១ធ្នូ​ ។
អតីតសម្តេចសង្ឃកាតូលិក បឺណ័រ ទី១៦ សុគត​ នៅថ្ងៃ​សៅរ៍ ទី​៣១ធ្នូ​ ។ Reuters / A. Bianchi
ផ្សាយពាណិជ្ជកម្ម

អតីតសម្តេចសង្ឃកាតូលិក បឺណ័រ ទី១៦ មាន​ព្រះនាម​ដើម​ថា Joseph Ratzinger។ តាមបញ្ជី​សំបុត្រ​​កំណើត​ ទ្រង់​ប្រសូត្រ​នៅ​អាល្លឺម៉ង់ នៅឆ្នាំ​១៩២៧​។ ទ្រង់​បាន​កាន់​កិច្ចការ​បង្រៀន​ទ្រឹស្តី​សាសនា​គ្រិស្គ​ នៅក្រុង​ម៉ូនិច ចំនួន​ ២៥ ឆ្នាំ មុន​នឹង​ទៅ​ធ្វើ​ជា​មន្ត្រី​ ជាន់​ខ្ពស់ ខាង​សាសនា​គ្រិស្គ​ នៅក្រុងរ៉ូម​ ២៥ឆ្នាំទៀត រហូត​ជាប់ឆ្នោត​ក្លាយ​​ជា​សម្តេច​ប៉ាប ជំនាន់​ទី​២៦៥ និងដែល​បាន​កាន់​តំណែង​សម្តេច​សង្ឈកាតូលិក ​ពីឆ្នាំ​២០០៥ ដល់​២០១៣​។

ជាធម្មតា សម្តេ​ច​ប៉ាប​នីមួយ​ៗ​កាន់អំណាច​ រហូត​ដល់​សុគត​តែម្តង។ ខុស​ប្លែក​តែ សម្តេច​ប៉ាប បឺណ័រ។ ក្នុង​ប្រវត្តិសាស្ត្រ​៦០០ឆ្នាំ​ចុងក្រោយ​នេះ ទ្រង់​ជា​សម្តេច​សង្ឃ​កាតូលិក​ទី១ ដែល​បាន​ប្រកាស​​ដាក់​រាជ្យ ឬ​លាចុះ​ពីតំណែង​ នៅ​ថ្ងៃទី​១១ កុម្ភៈ ២០១៣។ បីឆ្នាំក្រោយមក​ ​ព្រះអង្គ​មាន​ព្រះបន្ទូល​​​នៅ​ក្នុង​សៀវភៅមួយ ផ្សាយ​ឆ្នាំ​២០១៦ ដោយ​បញ្ជាក់ថា ការ​លាឈប់​នេះ ព្រោះតែ​កម្លាំងកាយ​​ចុះ​ខ្សោយ​ខ្លាំង និង​ពុំមែនព្រោះ​​តែ​គេច​ព្រះភក្ត្រ​ពី​រឿង​អាស្រូវ​ឡើយ។

ក្នុង​រជ្ជកាល​របស់​ទ្រង់ គឺ​មាន​មន្ត្រី​ថ្នាក់ក្រោម​ចាត់ចែង​ហិរញ្ញវត្ថុ​មិន​បាន​ត្រឹមត្រូវ និង​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ខ្លះផង។ សម្តេច​សង្ឃ​កាតូលិក​អង្គ​នេះ ក៏​ត្រូវ​រងពាក្យ​ទិតៀន​​រិះគន់ដែរ​ថា​ធ្លាប់​បាន​គាំទ្រអ៊ីត្លែរ​អាល្លឺម៉ង់​​ផ្តាច់​ការ តែក្រោយ​មក​ ​ទំនងជាទ្រង់​​កែប្រែ​ជំហរ​វិញ។​​

ស្តេច​ប៉ាបអង្គនេះបែរខ្នងដាក់ជនកាន់សាសនាអ៊ីស្លាម ដែល​ទ្រង់​យល់ថា​ជាក្រុម​មនុស្ស​ហិង្សា។​ រាជឱង្ការនិងស្តេចឈ្វេងយល់របស់ទ្រង់ គឺ ប្លែក ចម្លែក​ ពេលខ្លះ គួរឲ្យភ្ញាក់ផ្អើល។ ជាក់ស្តែង ទ្រង់យល់ថា ការរួមភេទដោយប្រើស្រោមអនាម័យទប់ទល់នឹងជំងឺ​អេសដ៍ គឺនាំឲ្យបង្កបញ្ហាធ្ងន់ធ្ងរទៅវិញ។ តាមពិតទៅ ការប្រើសោម គឺ​ការពារ​មេរោគអេសដ៍​មែន​ តែ​ប្រឆាំង​នឹង​ការ​ផ្តល់​កំណើត​ ដែល​ផ្ទុះ​ពី​ច្បាប់​សាសនា​។

ក្នុង​នាម​ប្រមុខ​សាសនា​កាតូលិក និងជាអ្នក​អភិរក្សនិយម​ដ៏តឹងតែង ទ្រង់​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ការ​រំលូត​កូន ប្រឆាំង​នឹង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​និង​​មិនយល់​ស្រប​ចំពោះ​អត្តឃាត និងការ​ជួយ​ឲ្យ​ស្លាប់​។​

បុរីវ៉ាទីកង់ ផ្សាយឲ្យដឹង​ថា​ ចាប់ពី​ដើម​សប្តាហ៍​ថ្ងៃច័ន្ទទៅ សាក​សព​របស់​អតីត​សម្តេច​ប៉ាប នឹង​ត្រូវ​ដាក់តម្កល់​​ឲ្យ​បរិស័ទ​គ្រិស្គសាសនា​ចូល​ថ្វាយ​បង្គំ​គោរព​ មុន​នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​ព្រហស្បតិ៍៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ