អានតួអត្ថបទ
បារាំង-អ៊ុយក្រែន

បារាំង​នឹងជួយ​ជំរុញ​ឲ្យ​តុលាការ​ជំនុំជម្រះ​បទឧក្រិដ្ឋកម្ម​ឈ្លានពាននៅអ៊ុយក្រែន

រដ្ឋមន្រ្តីការបរទេស​បារាំង លោកស្រី Catherine Colonna បានធ្វើដំណើរ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​អូដេសារ ភាគខាងត្បូងអ៊ុយក្រែន កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​បារាំង​សម្រាប់​អ៊ុយក្រែន។ ប៉ុន្តែ ប្រមុខការបរទេស​បារាំង​មិនបាន​លើកនិយាយ​ពីការផ្តល់​រថក្រោះ បារាំង ទៅជួយ​អ៊ុយក្រែន ដូចករណីអាល្លឺម៉ង់ និង​អាមេរិក។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ ​និពន្ធ​នាយកការិយាល័យភាសាអ៊ុយក្រែន និង​រូម៉ានី​របស់​​វិទ្យុ​បារាំង អន្តរជាតិ នៅទីក្រុង​ប៊ុយការ៉ែស កាលពី​ល្ងាច​ថ្ងៃសុក្រ លោកស្រី រដ្ឋមន្រ្តីការបរទេស​បារាំង​បាន​បញ្ជាក់ផងដែរ ពីសារៈសំខាន់​នៃការបង្កើត​តុលាការ​ដើម្បីជំនុំជម្រះ​អ្នកប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅក្នុង​ទឹកដីអ៊ុយក្រែន។ 

ប្រមុខការបរទេស​បារាំង លោកស្រី Catherine Colonnaនៅក្នុងបទសម្ភាសន៍ជាមួយ​អ្នកកាសែត​រូម៉ានី និង​អ៊ុយក្រែន នៅទីក្រុង​ប៊ុយការ៉ែស ប្រទេស​រូម៉ានី ថ្ងៃសុក្រទី ២៧ មករា ២០២៣
ប្រមុខការបរទេស​បារាំង លោកស្រី Catherine Colonnaនៅក្នុងបទសម្ភាសន៍ជាមួយ​អ្នកកាសែត​រូម៉ានី និង​អ៊ុយក្រែន នៅទីក្រុង​ប៊ុយការ៉ែស ប្រទេស​រូម៉ានី ថ្ងៃសុក្រទី ២៧ មករា ២០២៣ © RFI
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ