អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

នៅរុស្ស៊ី ដ្រូន១គ្រឿង ធ្លាក់បុកដីបែកខ្ទេច នៅជាយក្រុងម៉ូស្គូ ចំណែក ៣ គ្រឿងទៀត ត្រូវបាញ់កម្ទេច

ថ្ងៃអង្គារ​ទី ២៨​កុម្ភៈ ដ្រូន ១ គ្រឿង ស្រាប់តែធ្លាក់បែកខ្ទេច នៅចម្ងាយប្រមាណ ១០០ គម ពីក្រុងម៉ូស្គូ មិនឆ្ងាយប៉ុន្មាន ពី ស្ថានីយ​បង្ហាប់ឧស្ម័ន - ដំណឹងនេះ ប្រកាសដោយ អាជ្ញាធរ ទាំងបន្ថែមថា ដ្រូន ៣ គ្រឿងទៀត ត្រូវបានបាញ់កម្ទេច នៅតំបន់ផ្សេងនៃប្រទេសរុស្ស៊ី។

ទាហាន​អ៊ុយក្រែន​តាមមើលដ្រូនដែល​អ៊ុយក្រែន​បង្ហោះ​នៅតំបន់​ដូនែតស្ក៍ នៅថ្ងៃទី ២៣​មករា ២០២៣
ទាហាន​អ៊ុយក្រែន​តាមមើលដ្រូនដែល​អ៊ុយក្រែន​បង្ហោះ​នៅតំបន់​ដូនែតស្ក៍ នៅថ្ងៃទី ២៣​មករា ២០២៣ AFP - ANATOLII STEPANOV
ផ្សាយពាណិជ្ជកម្ម

ឧប្បត្តិហេតុជាច្រើន បណ្តាលមកពី ដ្រូន បានប្រព្រឹត្តទៅ នាប៉ុន្មានខែចុងក្រោយ នៅលើដែនដី រុស្ស៊ី ជួនកាលនៅឆ្ងាយពីសមរភូមិអ៊ុយក្រែនសោះ ប៉ុន្តែជាលើកទី១ ដែល ឧប្បត្តិហេតុបែបនេះ បានកើត ឡើងនៅ តំបន់​រដ្ឋធានីម៉ូស្គូ តែម្តង។

 អភិបាលតំបន់នេះ លោក Andrei Vorobiov បានថ្លែងថា មានដ្រូន ១ គ្រឿង ស្រាប់តែធ្លាក់នៅក្បែរ ទី ប្រជុំជន Goubastovo ចម្ងាយប្រមាណ ១០០ គម អាគ្នេយ៍ ពីក្រុងម៉ូស្គូ។ ផ្ទាំងស៊ីប នៃដ្រូននេះ តាមមើល ទៅ គឺ ទីតាំងស៊ីវិលមួយ ដែលមិនបានខូចខាតឡើយ - លោកអភិបាល សរសេរក្នុង Telegram ។ គាត់មិន បានលំអិតទេ ប៉ុន្តែ ឃុំ Goubastovo ផ្ទាល់ ស្ថិតនៅ ជិត ស្ថានីយបង្ហាប់ឧស្ម័ន របស់ក្រុមហ៊ុនយក្ស ខាង ឧស្ម័ន Gazprom ។ សំណាងល្អ គ្មានអ្នកធ្លាក់ខ្លួនរងគ្រោះ និងគ្មានការបំផ្លិចបុំផ្លាញទេនៅលើដី - លោក Andrei Vorobiov បន្ថែម ដោយគូសបញ្ជាក់ថា សន្តិសុខផ្ទៃក្នុង FSB និង បណ្តាអង្គការមានសមត្ថកិច្ច  ក្តាប់ស្ថានការណ៍នេះ ក្នុងដៃខ្លួន។

រដ្ឋមន្ត្រីថាមពលនៃខេត្តនោះ ការចុះផ្សាយនៃទីភ្នាក់ងារព័ត៌មាន RIA Novosti បានបញ្ជាក់ថា ការធ្លាក់ដ្រូន មិនបាន​អូសទាញ​ស្ថានការណ៍ ទៅក្នុងវិបត្តិឡើយ និងថា បណ្តាញចែកចាយឧស្ម័ន ដំណើរការ ជា​ប្រក្រតី ធម្មតា។

ដោយឡែក កងទ័ពរុស្ស៊ី អះអាងថា ក្នុងយប់ឆ្លងមកថ្ងៃអង្គារ បានបាញ់ធ្លាក់ ដ្រូនអ៊ុយក្រែន ២ គ្រឿង ដែលតម្រង់ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅប៉ែកនីរតី ប្រទេសរុស្ស៊ី។

របបក្រុងកៀវ បានប៉ុនប៉ងវាយប្រហារនឹងដ្រូន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងខេត្ត Krasnodar និង ក្នុង ខេត្ត Adyguée - ការនេះ លើកឡើង ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិរុស្ស៊ី ទាំង លំអិតថា  ដ្រូន ២ គ្រឿង ត្រូវបានបាញ់កំទេច ដោយមិនបង្កជាការខូចខាតអ្វីណា នៅលើដីឡើយ។

ចំណែក អាជ្ញាធរខេត្តរុស្ស៊ីមួយទៀត គឺខេត្ត Briansk ជាប់នឹងព្រំដែនអ៊ុយក្រែន ក៏បានប្រកាសថា បានបាញ់កំទេច ដ្រូនអ៊ុយក្រែន ១ គ្រឿង នៅព្រឹកថ្ងៃអង្គារ ដោយមិននាំ​គ្រោះថ្នាក់​ដល់អ្នកស្រុក និង ការខូចខាតអ្វី នៅលើដី។ នេះបើតាម សេចក្តីអះអាងលើ Telegram របស់​អភិបាលខេត្ត Briansk លោក Alexandre Bogomaz។

តាំងពី រុស្ស៊ីបានផ្តើមវាយលុកចូលអ៊ុយក្រែន មួយឆ្នាំមុន ទីប្រជុំជន និង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តណា ដែលស្ថិតនៅជាប់នឹងព្រំដែនរុស្ស៊ី បានរងការវាយប្រហារ ជាច្រើនលើក ដោយ ដ្រូន ដែលក្រុងម៉ូស្គូ ចោទថា ជារបស់អ៊ុយក្រែន។

នៅដំណាច់ឆ្នាំមុន កងទ័ពរុស្ស៊ី​បានពោលអាងថា យោធាខ្លួន ៣​នាក់ អភ័ព្វ​ស្លាប់​ដោយ សារអំបែង​ខ្ទាត ចេញ ពី​ដ្រូន​អ៊ុយក្រែន ដែល​បាញ់ធ្លាក់​នៅជិត មូលដ្ឋាន​កងទ័ព​អាកាសរុស្ស៊ី ចម្ងាយ ៥០០ គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ