អានតួអត្ថបទ

AIEA ប្រុងប្រយ័ត្នពីការសាយភាយនុយក្លេអ៊ែរនៅក្នុងគម្រោងសាងសង់នាវាមុជទឹកដើរដោយនុយក្លេអ៊ែរ

នៅ​ថ្ងៃ​អង្គារ ទី១៤ មីនា ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ជា​ភាសា​បារាំង AIEA បាន​សម្តែង​ការ​ប្រុងប្រយ័ត្ន​នឹង​កិច្ចព្រមព្រៀង​ស្តីពី​ការ​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​រវាង​អូស្រា្តលី អង់គ្លេស និង​អាមេរិក​ដែល​ជា​សមាជិក​នៅ​ក្នុង​សម្ព័ន្ធ AUKUS។ អ្វី​ដែល AIEA បារម្ភ គឺ​ហានិភ័យ​នៃ​ការ​សាយភាយ​នុយក្លេអ៊ែរ។ AIEA បាន​រម្លឹក​ពី​សន្ធិសញ្ញា​មិន​សាយ​ភាយ​នុយក្លេអ៊ែរ​ដែល​ចែង​ថា គ្រប់​រដ្ឋ​ដែល​មាន​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​ជូន​ដំណឹង​ដល់ AIEA នៅ​ពេល​ផ្ទេរ​សារធាតុ​នុយក្លេអ៊ែរ​ទៅ​ឲ្យ​រដ្ឋ​ផ្សេង​ដែល​គ្មាន​នុយក្លេអ៊ែរ ដូច​យ៉ាង​អូស្រា្តលី។ ចំណែក​អូស្រ្តាលី​ត្រូវ​ទទួល​បាន​ការ​យល់ព្រម​ពី AIEA ជា​មុន​ទើប​អាច​ប្រើ​សារធាតុ​នុយក្លេអ៊ែរ​នោះ​បាន។ ក្តីបារម្ភ​រឿងសាយភាយ​នុយក្លេអ៊ែរ​ក៏​មាន​ពី​វិមាន​ប្រធានាធិបតី​រុស្ស៊ី​ដែរ។ ទន្ទឹម​គ្នា​នេះ ប្រមុខ​ការទូត​រុស្ស៊ី​លោក​ស៊ែរហ្គៃ ឡាវ្រូវ​បាន​ថ្លែង​វាយប្រហារ​ចាស់​ដៃ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​រវាង​អូស្រា្តលី អង់គ្លេស និង​អាមេរិក។ លោក​ឡាវរ៉ូហ្វ​យល់​ថា អ្វី​ដែល​សម្ព័ន្ធ AUKUS បាន​ធ្វើ​នេះ​ជា​ជម្រើស​យក​ផ្លូវ​ខុស និង​ប្រកប​ដោយ​គ្រោះថ្នាក់។

ប្រមុខ​ការទូត​រុស្ស៊ី​លោក​ស៊ែរហ្គៃ ឡាវ្រូវ​។
ប្រមុខ​ការទូត​រុស្ស៊ី​លោក​ស៊ែរហ្គៃ ឡាវ្រូវ​។ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

« ជាមួយ​នឹង​ការ​បង្កើត​ឡើង​នូវ​រចនាសម្ព័ន្ធ​ជា​ប្លុក​ដូច​ជា AUKUS នេះ ពិភព Anglo-Saxon កំពុង​រំកិល​ទៅ​មុខ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​យោធារបស់​អង្គការ​ណាតូ​នៅ​អាស៊ី។ ដូច្នេះ​អ្វី​ដែល​ពិភព Anglo-Saxon កំពុង​ធ្វើ​ពេល​នេះ គឺ​ជា​ការ​ត្រៀម​ប្រឈម​មុខ​ដោយ​ប្រថុយប្រថាន​ច្រើន​ឆ្នាំ​នៅ​អាស៊ី។

ខ្ញុំ​មិន​ជឿ​សោះ​ឡើយ​ថា ប្រទេស​ធំៗ​នៅ​អាស៊ី​នឹង​ត្រូវ​បាន​អំពាវនាវ​ឱ្យ​គោរព​តាម​អាមេរិក​ដូច​ដែល​សហភាពអឺរ៉ុប​បាន​ធ្វើ​នោះ​ទេ។ ជា​អកុសល សហភាពអឺរ៉ុប​បាន​ធ្វើ និង​បាន​អនុវត្ត​តាម​ផែនការ​របស់​ក្រុង​វ៉ាស៊ីនតោន និង​របស់​ក្រុម​ប្រទេស Anglo-Saxon យើង​ផ្សេង​ទៀត​ដោយ​មិន​ប្រកែក​អ្វី​ទាំង​អស់ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ