អានតួអត្ថបទ

តុលាការព្រហ្មទណ្ឌអន្តរជាតិ ចុះ​កិច្ច​ព្រមព្រៀង​បើក​ការិយាល័យនៅអ៊ុយក្រែន

តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ និង​អ៊ុយក្រែន ចុះ​ហត្ថលេខា នៅថ្ងៃព្រហស្បតិ៍​ទី ២៣ មីនា​២០២៣​នេះ ​លើកិច្ចព្រមព្រៀង​បង្កើត​ការិយាល័យ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​មួយ​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​ក្រោយ​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ទើប​បាន​ចេញ​ដីកា​តតាម​ចាប់​ខ្លួន​លោកប្រធានាធិបតី​រុស្ស៊ី ពូទីន ពី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។

Hình ảnh minh họa tổng thống Nga Putin bị Tòa án Hình sự Quốc tế (CPI) phát lệnh truy nã.
Hình ảnh minh họa tổng thống Nga Putin bị Tòa án Hình sự Quốc tế (CPI) phát lệnh truy nã. © AP/Canva
ផ្សាយពាណិជ្ជកម្ម

​រដ្ឋ​អាជ្ញា​អ៊ុយក្រែន លោក អង់ទ្រីអ៊ី កូស្តាំង ដែលតំណាង​ឱ្យ​​​ប្រទេស​ ​បានចាត់​ទុក​ការ​ព្រមព្រៀង​បង្កើត​ការិយាល័យ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​នៅក្នុង​ប្រទេស​អ៊ុយក្រែន ថា​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ព្រោះ​អ៊ុយក្រែន​នឹង​មិន​បញ្ឈប់​សកម្មភាព​ឡើយ បើ​ចាប់​ជនប្រព្រឹត្ត​​បទ​ឧក្រិដ្ឋអន្តរជាតិ​នៅ​លើ​ទឹក​ដី​អ៊ុយក្រែន ទាំងអស់​មិន​បាន​ទទួល​ទោស​តាម​ផ្លូវច្បាប់។

នៅក្នុង​​​សេចក្តីថ្លែង​ការណ៍ លោករដ្ឋ​អាជ្ញា​បានអបអរ​សេចក្តីសម្រេច​ជា​ប្រវត្តិសាស្ត្រ​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ដាក់​ប្រឆាំង​នឹង​លោក​វ្លាដេមៀ ពូទីន ពីបទ​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​សង្គ្រាម ជម្លៀស​​ក្មេង​អ៊ុយក្រែន​ តែ​បាន​បញ្ជាក់​ថា​ ការ​បង្កើត​ការិយាល័យ​ព្រហ្មទណ្ឌអន្តរជាតិ ​ជា​ជំហរ​ឯករាជ្យ​ ពីនយោបាយ និង​យោធា។ គំនិត​ចង់​ឱ្យ​តុលាការ​ព្រហ្មទណ្ឌ​មាន​​ការិយាល័យនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​​លោក​ កូស្តាំង បាន​ព្រលយ​ឱ្យ​ដឹង​តាំងពី​ដើម​ខែ​មីនាមក​ម្ល៉េះ។ 

បង្កើត​ឡើង​នៅឆ្នាំ​២០០២ ដើម្បីកាត់​ក្តី​ឧក្រិដ្ឋជន​អាក្រក់ៗ​នៅលើ​ពិភពលោក តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​មានទីស្នាក់ការ​កណ្តាល​នៅក្រុង​ឡាអេប្រទេស​ហូឡង់ មាន​ការិយាល័យ​របស់​ខ្លួន​ក្នុង​ប្រទេស​ចំនួន​៧​ផ្សេង​ទៀត​ ៖ នៅក្រុង​គីនស្ហាឆា បូនីញ៉ា នៃ​សាធារណរដ្ឋ​កុងហ្គោ នៅក្រុង​កំប៉ាឡាប្រទេស​អ៊ូហ្កង់ដា នៅបង់ហ្គី​ប្រទេស​អាហ្វ្រិកកណ្តាល នៅអាប៊ីហ្សង់ ប្រទេស​កូដឌីវ័រ នៅត្បីលីស៊ីប្រទេសហ្សកហ្ស៊ី និង​ នៅបាម៉ាកូប្រទេស​ម៉ាលី។

ប៉ុន្តែ​ក្រោយ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ពូទីន និង​ឧត្តមស្នងការ​សិទ្ធិកុមារ​រួច ស្ថាប័ន​តុលាការ​ព្រហ្មទណ្ឌ​បាន​ទទួល​ការ​គំរាមកំហែង​ពី​រុស្ស៊ី ដែល​ប្រកាស​បើក​អង្កេត​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​រដ្ឋអាជ្ញា​និង​ចៅក្រម​របស់​តុលាការ​ចំនួនបីរូប។ អតីត​ប្រធានាធិបតី​រុស្ស៊ី ឌីមីទ្រី មេដវេដេវ ដែល​ទម្លាប់តែ​​ធ្វើ​សេចក្តី​ថ្លែងការណ៍​បែបវាយប្រហារ​ខ្លាំងៗ បានណែនាំ​​​ឱ្យ​ក្រុម​ចៅក្រមCPI មើល​មេឃ​ឱ្យ​ច្បាស់ ពោលគឺ​ឱ្យ​ប្រយ័ត្ន​នឹង​សមត្ថភាពវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី។ នៅថ្ងៃពុធ​ទី​២១មីនា លោកមេដវេដេវ ​បាន​ព្រមានទៀតថាប្រទេស​ណា​ហ៊ាន​​កា​រចាប់​ខ្លួនប្រធានាធិបតី​រុស្ស៊ី ប្រទេស​នោះ​ប្រកាស​សង្គ្រាម​នឹង​រុស្ស៊ី​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ