អានតួអត្ថបទ

ក្រោម​សម្ពាធ​ពី​អាល្លឺម៉ង់ សហភាព​អឺរ៉ុប​បន្ត​អនុញ្ញាតប្រើប្រាស់​​រថយន្តដើរដោយម៉ាស៊ីនចំហាយទឹក

ក្រប​ខ័ណ្ឌវិធាន​ច្បាប់​ដើម្បី​រក​ដំណោះស្រាយ​ទប់ទល់​ការ​កើនកម្តៅ​ផែន​ដី តាមរយៈ​​បញ្ចេញ​ពី​ផ្សែង​ពុល​ឧស្ម័ន​កាបូនិក ពិសេង​ផ្សែង​រថយន្ត​ គឺ​ទីបំផុត​ទៅ សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់ បាន​រក​ឃើញ​ការ​សម្រុះ​សម្រួល​គ្នា​ ចំពោះការ​​ប្រើប្រាស់​រថយន្ត​ដើរដោយ​ម៉ាស៊ីន​ចំហាយ​ទឹក ​(ឡាន​ចាក់​ប្រេង​សាំង)​ ដែលត្រូវ​​បន្ត​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​​រហូត​ដល់​ឆ្នាំ​២០៣៥។ ប្រទេស​ខ្លះ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប ស្នើឲ្យប្រើ​ប្រាស់​និងផលិត​តែ​រថយន្ត​ប្រើចរន្តអគ្គិសនី (ប្រើថ្មអគ្គិសនី) ក៏ប៉ុន្តែ​ អាល្លឺម៉ង់ បាន​ស្នើ​ឲ្យ​ប្រើ​ថាមពល​«កាបូន​សំយោគ»ដែរ​​។  ​

ឡាន​បរ​នៅអាល្លឺម៉ង។​
ឡាន​បរ​នៅអាល្លឺម៉ង។​ AP - Michael Probst
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ប្រជុំ​២ថ្ងៃ​ដ៏​តាន​តឹង​ នៅ​ក្រុង​ព្រុច​សែល ទីបំផុតទៅ លោក ប៉ាស្កាល់ កង់ហ្វាំង ប្រធាន​គណៈកម្មាធិការ​បរិស្ថាន​នៃ​សភា​អឺរ៉ុប បាន​ប្រកាស​ឲ្យដឹង​ថា ស្មារតី​អត្ថបទ​ច្បាប់​គឺមិន​ផ្លាស់ប្តូរ​ទេ។ វិធានា​ការ​កាត់​បន្ថយឲ្យអស់​ដល់​សូន្យ ​​​ការ​បញ្ចេញឧស្ម័ន​ការបូនិក​​ផ្សែង​ពុល​ពី​រថយន្ត​ គឺ​នៅតែ​រក្សា​គោល​ជំហរ​ដូច្នេះ​ដដែល។​ ក៏ប៉ុន្តែ សហភាព​អឺរ៉ុប​នឹង​នៅតែ​បន្ត​តាម​ដាន​ពី​ការ​ប្រើ​ប្រាស់​រថយន្ត​ដើរ​ដោយ​ម៉ាស៊ីន​ចំហាយទឹក​ ដែល​ប្រើ​ថាមពល​កាបូន​សំយោគ។​

បានសេចក្តីថា គេបន្ត​ប្រើ​១០ឆ្នាំទៀត រថយន្ត​ដើរ​ដោយ​ម៉ាស៊ីន​ចំហាយទឹក ​និង​​ប្រើថាមពលចេញពី​«កាបូន​សំយោគ» គឺ​តប​តាម​សំណើ​របស់​អាល្លឺម៉ង់។ ​ពោលគឺ​​សំយោគ​ចេញ​ពីឧស្ម័ន​​អ៊ីដ្រូសែន​និង​កាបូនិក ហើយ​និង​​ចម្រាញ់​ថាមពល​ចេញ​ពី​កាក់​សំណល់​កសិកម្ម ពី​សំរាម ​សំណល់​​ប្រេង​ និងសំណល់​ឧស្សាហកម្ម​ ជាដើម។ អាល្លឺម៉ង់​ស្នើ​បែប​នេះ ពី​ព្រោះ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​របស់ខ្លួន បាន​វិនិយោគ​ច្រើន​ទៅលើវិស័យ​នេះ​។​

ខុស​ពី​ជំហរ​របស់​ក្រុម​ប្រទេស​អឺរ៉ុប​មួយ​ចំនួន មាន​ប្រទេស​បារាំង​ជាដើម​ ដែល​ចង់​ឲ្យ​ឈប់​ប្រើតែម្តង​ ​រថយន្តដើរដោយម៉ាស៊ីនចំហាយទឹក (គឺ​ឡានចាក់ប្រេងសាំង) ហើយងាយមក​ប្រើ​ប្រាស់​និង​ផលិត​ឡាន​ថ្មី ដើរ​ដោយថាមពល​​ចរន្តអគ្គិសនី (ប្រើថ្មអគ្គិសនី) តែ​មួយ​មុខ​។ ក៏ប៉ុន្តែ ប្រទេស​​​អាល្លឺម៉ង់ មិន​ចង់​​​កាត់​ផ្តាច់​ឈប់ប្រើ​​ម៉ាស៊ីនចំហាយទឹកទាំងស្រុង​​ទេ។

នៅ​ក្រៅឆាក​​សភាអឺរ៉ុប អង្គការ​ខាង​បរិស្ថានអាកាសធាតុ​​ ស្តីបន្ទោស​អាល្លឺម៉ង់​ ចំពោះ​សំណើ​របស់​ប្រទេស​នេះ និង​ថា ​បច្ចេកទេស​សំយោគ​កាបូន​ មាន​តម្លៃ​ថ្លៃ ស៊ីអគ្គិសនី​ច្រើន ហើយ​និងនៅតែ​បង្ក​បញ្ហា​បំពុល​បរិស្ថាន​។​

ម្យ៉ាងទៀត អ្នកជំនាញ​ខ្លះ រិះគន់​ថា ការ​ធ្វើ​បែប​អាល្លឺម៉ង់​នេះធ្វើ​ឲ្យ​ការ​វិនិយោគទុន​ធ្លាក់​ក្នុង​សភាព​មិន​ច្បាស់​លាស់​នៅ​លើទីផ្សារ​ថយន្ត​អឺរ៉ុប ខណៈ​ពេល​ដែល មហា​យក្ស​ចិន និង​សហរដ្ឋអាមេរិក បាន​សម្រេច​សម្រុក​នាំ​គ្នា​បោះពួយ​ផលិត​រថយន្ត​ដើរ​ដោយ​អគ្គិសនី​ យ៉ាងច្រើន​​សម្បើម​ទៅហើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ