អានតួអត្ថបទ

អ្នកច្បាប់៖ បាតុកម្មនឹងគ្មាន​ឥទ្ធិពលអ្វីទៅលើក្រុមប្រឹក្សាធម្មនុញ្ញទេ

នៅ​ប្រទេស​បារាំង ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​ចេញ​សេចក្តីសម្រេច​ នៅថ្ងៃសុក្រ​ ទី១៤មេសា ទាក់ទងនឹង​ច្បាប់កំណែ​ទ​ម្រង់​សោធន​និវត្តន៍។ កំណែច្បាប់ថ្មី​ស្តីពី​​​សោធននិវត្តន៍ របស់​​ប្រធានាធិ​បតី​​បារាំង អេម៉ានុយអែល​​ ម៉ាក្រុង​ ចង់​ដំឡើង​កម្រិត​អាយុ​ចូល​និវត្តន៍ ពី​៦២ឆ្នាំ ទៅ​៦៤ឆ្នាំ ក៏ប៉ុន្តែ​ត្រូវ​ប្រជា​ពលរដ្ឋ​បារាំង​ច្រើន​ពាន់​នាក់ បាន​ធ្វើបាតុកម្ម​ជំទាស់​។ បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​បារាំង បាន​អូស​បន្លាយ​ពេល​ជាង ​៣ខែមកហើយ​។​ ទោះ​បី​ជា​យ៉ាង​នេះក្តី​ អ្នក​ជំនាញនីតិរដ្ឋធម្មនុញ្ញ លើកឡើង​ថា ចលនា​បាតុកម្ម​នឹង​មិនមាន​ឥទ្ធិពល​អ្វីទៅលើ​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​​ទេ។

នគរបាល​បារាំង ​រង់ចាំ​ការពារ​នៅ​មុខខ្លោងទ្វារ ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញបារាំង កណ្តាល​ក្រុងប៉ារីស។​
នគរបាល​បារាំង ​រង់ចាំ​ការពារ​នៅ​មុខខ្លោងទ្វារ ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញបារាំង កណ្តាល​ក្រុងប៉ារីស។​ REUTERS - STEPHANE MAHE
ផ្សាយពាណិជ្ជកម្ម

សូមចុច​ស្តាប់​ប្រសាសន៍​របស់​អ្នកច្បាប់​ជំនាញ​លោក ឌីតឌីយេ មូស (Didier Maus) ជា​ប្រធាន​កិត្តិយស​​សមាគម​បារាំងនៃ​នីតិ​រដ្ឋធម្មនុញ្ញ​​​​។​

«ចៅក្រម​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញបារាំង សម្រេចសេចក្តី​​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​។ ចៅក្រ​ម ​អាច​ទទួល​ដឹងឮនូវ​​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ខាង​ក្រៅ​ និង​តែងតែ​តាម​ដាន​ព្រឹត្តិការណ៍​សង្គ​ម​ដែល​កំពុងកើត​ឡើង​​។ នេះ​ជាការ​ពិត។​ ក៏ប៉ុន្តែ ចៅក្រម​ មិន​សម្រេច​សេចក្តី​ទៅតាម​អ្វី​ដែល​បរិយាកាស​ខាងក្រៅ​ចង់​បាន​ ទេ​។​

ក្រុមប្រឹក្សាធម្មនុញ្ញបារាំង ដើរតួ​​ជា​​អ្នកជួយ​បញ្ចប់​វិវាទ​​។ ទោះ​យ៉ាង​នេះក្តី ចៅក្រមនៃក្រុមប្រឹក្សាធម្មនុញ្ញបារាំង គឺ​មិនផ្នែក​លើការមាន ឬ​គ្មាន​ចលនា​បាតុកម្ម​​​ប្រឆាំង​ឡើយ​។ បាតុកម្ម​ឬអត់​ គឺ នោះ​ មិនមែន​ជា​បញ្ហា​របស់​ស្ថាប័ន​នេះ ទេ​។​

ក៏​ប៉ុន្តែ​ ​ស្ថាប័ន​កំពូល​របស់​ជាតិ​មួយ​នេះ ត្រូវ​ទទួល​ដឹង​នូវ​ការ​វិវឌ្ឍ​របស់​សង្គមជាទូទៅ​ ហើយទំនង​ជា​ ចៅក្រម​ អាច​នឹង​វិនិច្ឆ័យទៅលើ​ភាព​ត្រឹមត្រូវ​ឬក៏អត់​នៃអង្គហេតុ ​ដែល​រដ្ឋាភិបាល​បាន​លើកឡើង​ និង​ដែល​រដ្ឋសភា​បាន​អនុម័ត។​ នេះ​ក៏​អាច​ទៅ​​រួច​ដែរ  ពីព្រោះ​ អ្នកប្តឹង​​មក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​សំអាង​ថា រដ្ឋាភិបាលអាច​​យល់ច្រឡំ​ពី​រឿង​ថា​អាច​នឹង​មាន​វិបត្តិ​​ឱនភាព​ប្រព័ន្ធ​សន្តិសុខសង្គម ​នៅឆ្នាំ​២០៣០។»​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ