អានតួអត្ថបទ
បារាំង

បារាំង៖ រដ្ឋអាជ្ញាសម្រេចឃុំខ្លួន​បណ្តោះអាសន្នមន្ត្រីនគរបាល ដែល​បានបាញ់ស្លាប់យុវជនអាយុ១៧ឆ្នាំឈ្មោះ​Nahel

២ថ្ងៃក្រោយ​ករណីស្លាប់ក្មេងជំទង់​អាយុ១៧ឆ្នាំ ឈ្មោះ ណាហ៊ែល (Nahel) ដែល​ត្រូវបាន​នរគបាល​បារាំងបាញ់ស្លាប់ នៅ​ជាយ​ខាងលិចទីក្រុង​បារីស  ក្រុមគ្រួសារជនរងគ្រោះ បានរៀបចំក្បួនដង្ហែរមួយដ៏ធំ កាលពីរសៀលថ្ងៃព្រហស្បតិ៍​ម្សិលមិញ ដើម្បីទាមទារយុត្តិធម៌ជូនយុវជនរូបនេះ​។ ក្បួនដង្ហែរដែលមានមនុស្សចូលរួម​ជាច្រើនពាន់នាក់នេះ មានអមទៅដោយ​ផ្ទាំងបដាក្រណាត់ពណ៌ស សរសេរថា “យុត្តិធម៌ដើម្បីណាហ៊ែល”។

ប្រជាជនជួបជុំគ្នាដើរដង្ហែរក្បួន ដឹកនាំដោយ​ក្រុមគ្រួសារជនរងគ្រោះ ដើម្បីទាមទារយុត្តិធម៌ ។ ក្រុងNanterre ថ្ងៃព្រហស្បតិ៍ ទី​២៩មិថុនា២០២៣
ប្រជាជនជួបជុំគ្នាដើរដង្ហែរក្បួន ដឹកនាំដោយ​ក្រុមគ្រួសារជនរងគ្រោះ ដើម្បីទាមទារយុត្តិធម៌ ។ ក្រុងNanterre ថ្ងៃព្រហស្បតិ៍ ទី​២៩មិថុនា២០២៣ REUTERS - SARAH MEYSSONNIER
ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា ក្រោយ​ករណី​ស្លាប់​យុវជនឈ្មោះ ណាហ៊ែល បាតុកម្ម​ហិង្សាបានផ្ទុះឆេះ​នៅសឹងទូទាំងប្រទេស ៣ថ្ងៃជាប់គ្នាមកហើយ ដោយ​ក្រុមបាតុករហិង្សា លាយឡំនិងក្រុម​ជន​អន្ធពាលផង បានដុតបំផ្លាញរថយន្ត បង្កអគ្គីភ័យឆាបឆេះ និង​បានវាយបំផ្លាញ​ទ្រព្យសម្បតិ្តសាធារណៈ យ៉ាងអនាធិបតេយ្យបំផុត។ កំហិងក្រេវក្រោធ ដែលបានផុសផុលឡើង ជាមួយ​ពាក្យ​ចោទស្តីបន្ទោស ថា “នគរបាល​បារាំងកាន់តែហិង្សា ប្រើអាវុធបាញ់សម្លាប់​ប្រជាពលរដ្ឋ”។

រូបថត ថតចេញពី​វីដេអូដែលគេថតបាន​ក្នុងពេលកើតហេតុ បង្ហាញ​ឲ្យ​ឃើញ​រថយន្តឈប់មួយកន្លែង ហើយ​នគរបាល​ម្នាក់​ក្នុងចំនោម​ទាំង​២នាក់ លើកកាំភ្លើងភ្ជង់ទៅកាន់​អ្នកបើកបរ ដែលជាយុវជនអាយុ១៧ឆ្នាំ ឈ្មោះ Nahel។ រំពេចនោះរថយន្តស្រាប់តែបើកទៅមុខ នគរបាល​ក៏បាន​បាញ់ជនរងគ្រោះចំទ្រូង។ Nanterre ថ្ងៃទី ២៧មិថុនា២០២៣
រូបថត ថតចេញពី​វីដេអូដែលគេថតបាន​ក្នុងពេលកើតហេតុ បង្ហាញ​ឲ្យ​ឃើញ​រថយន្តឈប់មួយកន្លែង ហើយ​នគរបាល​ម្នាក់​ក្នុងចំនោម​ទាំង​២នាក់ លើកកាំភ្លើងភ្ជង់ទៅកាន់​អ្នកបើកបរ ដែលជាយុវជនអាយុ១៧ឆ្នាំ ឈ្មោះ Nahel។ រំពេចនោះរថយន្តស្រាប់តែបើកទៅមុខ នគរបាល​ក៏បាន​បាញ់ជនរងគ្រោះចំទ្រូង។ Nanterre ថ្ងៃទី ២៧មិថុនា២០២៣ AP

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរ រដ្ឋអាជ្ញាបារាំង បានធ្វើសន្និសីទកាសែត ដោយ​បាន​លើកឡើងថា ក្នុងពេលកើតហេតុ គឺ​មិនមាន​លក្ខខណ្ឌគ្រប់គ្រាន់ អនុញ្ញាត​ឲ្យ​មន្ត្រីនគរបាលខ្មាន់កាំភ្លើង ប្រើប្រាស់អាវុធនោះទេ។ រដ្ឋអាជ្ញា បានសម្រេច​បញ្ជូន​ខ្លួន​មន្ត្រីនគរបាល​រូបនេះ​ យកទៅដាក់ឃុំបណ្តោះអាសន្ន ដើម្បីរងចាំការ​ចោទប្រកាន់ជាផ្លូវការ​ ពីបទ “មនុស្សឃាតដោយចេតនា” ។

លោករដ្ឋអាជ្ញា Pascal Prache ពេលធ្វើសន្និសីទកាសែត ថ្ងៃទី២៩មិថុនា២០២៣
លោករដ្ឋអាជ្ញា Pascal Prache ពេលធ្វើសន្និសីទកាសែត ថ្ងៃទី២៩មិថុនា២០២៣ REUTERS - GUILLAUME SALIGOT

00:48

សម្រង់សំដីរបស់​លោក​ Pascal Prache រដ្ឋអាជ្ញាអមតុលាការ តំបន់Nanterre ថ្លែងក្នុងសន្និសីទកាសែត ថ្ងៃទី២៩មិថុនា២០២៣

“ឆ្លងកាត់ការស៊ើបអង្កេត ព្រមទាំង​ព័ត៌មានលំអិតនៃអង្គហេតុ រដ្ឋអាជ្ញាយល់ឃើញថា លក្ខខណ្ឌដែលអនុញ្ញាតឲ្យ​ប្រើប្រាស់អាវុធ គឺមិនមានគ្រប់គ្រាន់ទេ។​

ដោយហេតុនេះ បន្ទាប់ពី​ចប់នីតិវិធី​​ឃាត់ខ្លួន​ មន្ត្រី​នរគបាលដែលជាប់ចោទថា​​បានប្រើប្រាស់អាវុធនោះ នឹងត្រូវបញ្ជូន​ខ្លួន ទៅចំពោះមុខចៅក្រម​ចោទប្រកាន់ចំនួន​២រូប ក្នុងក្របខណ្ឌនៃការ​ឈានទៅចោទប្រកាន់ជននេះ​ជាផ្លូវការ​ ពីបទ “មនុស្សឃាតដោយចេតនា”។

ដោយយោងទៅលើអង្គហេតុ ព្រមទាំងភាពចាំបាច់ដល់​ការការពារការស៊ើបអង្កេតនេះ ស្ថាប័នរដ្ឋអាជ្ញា សូម​សម្រេច បញ្ជូន​ខ្លួន​មន្ត្រីនគរបាល ដែលជាអ្នកបានបាញ់គ្រាប់​កាំភ្លើង​ យកទៅដាក់ឃុំ​បណ្តោះអាសន្ន​។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ