អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-តុលាការ

សង្គ្រាម​អ៊ុយក្រែន​ ៖ ការិយាល័យ​អង្កេត​បទ​ឧក្រិដ្ឋ​ឈ្លានពានអ៊ុយក្រែន​​ចាប់ដំណើរការ

ការិយាល័យ​អន្តរជាតិ ទទួល​បន្ទុក​អង្កេត​ ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន បានបើក​ទ្វារ​នៅថ្ងៃ​ចន្ទទី ៣​កក្កដា​នេះ នៅទីក្រុងឡាអេ ប្រទេស​ហូឡង់។ ដំណើរការ​របស់​​ការិយល័យ​អង្កេត​ អាច​ចាត់​ទុក​បាន​ថា​ជា​ដំណាក់កាល​ដំបូង​ មុន​នឹង​ឈាន​ដល់​ការ​បង្កើត​តុលាការពិសេស សម្រាប់​កាត់​ទោស​មេដឹកនាំ​រុស្ស៊ី។

លោក Karim Khan រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ- លោក Didier Reynders ស្នងការយុត្តិធម៌​អឺរ៉ុប លោក Ladislav Hamran ប្រធាន​ Eurojust, លោក Andriy Kostin រដ្ឋ​អាជ្ញាអ៊ុយក្រែន និង​លោក Kenneth A. Polite Jr. រដ្ឋ​អាជ្ញារងអាមេរិក ក្នុង​ពិធី​បើក​ការិយាល័យ​អង្កេត​បទ​ឧក្រិដ្ឋ​ឈ្លានពាន​អ៊ុយក្រែន នៅទីក្រុង​ឡាអេ
លោក Karim Khan រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ- លោក Didier Reynders ស្នងការយុត្តិធម៌​អឺរ៉ុប លោក Ladislav Hamran ប្រធាន​ Eurojust, លោក Andriy Kostin រដ្ឋ​អាជ្ញាអ៊ុយក្រែន និង​លោក Kenneth A. Polite Jr. រដ្ឋ​អាជ្ញារងអាមេរិក ក្នុង​ពិធី​បើក​ការិយាល័យ​អង្កេត​បទ​ឧក្រិដ្ឋ​ឈ្លានពាន​អ៊ុយក្រែន នៅទីក្រុង​ឡាអេ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​គណៈកម្មការអឺរ៉ុប ការិយាល័យ​អន្តរជាតិ​ទទួល​បន្ទុក​អង្កេត​បទ​ឧក្រិដ្ឋ​ឈ្លានពាន​លើ​អ៊ុយក្រែន ជា​បណ្តុំ​​ក្រុម​រដ្ឋ​អាជ្ញា​អ៊ុយក្រែន សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ហើយ​​​មាន​បេសកកម្ម​ស្រាវជ្រាវ និង​ប្រមូល ភស្តុតាង។

ជា​កិច្ច​​​សម្ពោធ បើកឱ្យ​ដំណើរការ ​អ្នក​ទទួល​ខុស​ត្រូវ​ជា​ច្រើន​រូប មាន​ជាអាទិ៍ រដ្ឋ​អាជ្ញារបស់​អ៊ុយក្រែន របស់​តុលាការព្រហ្មទណ្ឌ និង​រដ្ឋ​អាជ្ញារង​អាមេរិក ព្រមទាំង​ស្នងការ​យុត្តិធម៌​អឺរ៉ុប ​បាន​ផ្តល់​សន្និសីទកាសែត​ ពី​ទីស្នាក់ការ​របស់​​ការិយាល័យ​អង្កេត​អឺរ៉ុប​ ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។

ក្រុង​កៀវ​បាន​ដាក់​សម្ពាធ​លើ​អន្តរជាតិ​ឱ្យ​បង្កើត​តុលាការ​ពិសេស តាំង​ពី​ខែ​មេសា​ឆ្នាំ​២០២២ នៅពេល​​រក​ឃើញ​គំនរ​សាកសព​ក្រោយ​ពី​វាយ​បណ្តេញ​ទាហាន​រុស្ស៊ី​ចេញ​ពី​ក្រុង​បាក់មូដ​ ជិត​រដ្ឋធានី​បាន​​វិញ​។ សំឡេង​អំពាវនាវ​ឱ្យ​បង្កើត​តុលាការ​ពិសេស​កាត់ទោសបទ​​ឧក្រិដ្ឋឈ្លានពាន​​ក្នុង​សង្គ្រាម​អ៊ុយក្រែន មាន​កាន់តែ​ច្រើនឡើងៗ ប៉ុន្តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​គ្មាន​សមត្ថកិច្ច​ទេ ទើប​អឺរ៉ុប​ប្រកាស​បង្កើត​ការិយាល័យ​អន្តរជាតិ​នេះ​ឡើង។ វត្តមាន​របស់​អាមេរិក​ដែល​មិនមែន​ជា​សមាជិក​របស់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ធ្វើ​ឱ្យ​ការិយាល័យ​អង្កេត​អន្តរជាតិ​កាន់​តែមាន​ទម្ងន់។ ​ពោល​គឺ​ជាស្ថាប័ននេះ​ជា​​ដំណាក់កាល​ដំបូង មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្កើត​តុលាការ​ពិសេស​ សម្រាប់​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​រុស្ស៊ី ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន។

ប៉ុន្តែចំណោទ​នៅ​ត្រង់​ថា​តើ​ត្រូវ​បង្កើត​តុលាការ​ពិសេស​យ៉ាង​ដូចម្តេច ? ​​អ៊ុយក្រែន​ចង់​បាន​សេចក្តី​សម្រេច​ពីមហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ឯ​ក្រុមប្រទេស​អ្នក​គាំទ្រ​អ៊ុយក្រែនខ្លះ ព្រួយ​ខ្លាចតែ​ពុំ​មាន​ការ​គាំទ្រ​ច្រើន​គ្រប់​គ្រាន់​ពី​អន្តរជាតិ និង​ចង់​ត្រឹម​​បង្កើត​តុលាការ​កូនកាត់​ ផ្គុំ​ដោយ​ចៅក្រម​អ៊ុយក្រែន​និង​ចៅក្រម​ជាតិ​សាសន៍​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ