អានតួអត្ថបទ

រុស្ស៊ីចោទបស្ចិមលោកពីបទដាក់គំនាបមិនធ្លាប់មានលើក្រុមប្រទេសអាហ្រ្វិកមិនឲ្យមានជំនួបជាមួយរុស្ស៊ី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កក្កដា​ខាង​មុខ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​នឹង​ទទួល​ដៃគូ​អាហ្រ្វិក​សម្រាប់​កិច្ចប្រជុំកំពូល​រុស្ស៊ី អាហ្រ្វិក​រៀបចំ​នៅ​ក្នុង​ទីក្រុង Saint-Pétersbourg។ កិច្ចប្រជុំកំពូល​នេះ​គ្រោង​ធ្វើ​ឡើង​ចំ​ពេល​ដែល​រុស្ស៊ី​កំពុង​ជាប់​ដៃ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន និង​ក្នុង​ពេល​ដែល​រុស្ស៊ី​បាន​សម្រេច​មិន​បន្ត​កិច្ចព្រមព្រៀង​ជាមួយ​អ៊ុយក្រែន​ក្នុង​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន។ ក្នុង​ថ្ងៃ​អង្គារ ទី២៥ កក្កដា ពោល ២ថ្ងៃ​មុន​កិច្ចប្រជុំកំពូល​មួយ​នេះ រុស្ស៊ី​បាន​ចោទ​បស្ចិមលោក​ពី​បទ​បាន​ដាក់​គំនាប​មិន​ធ្លាប់​មាន  និង​បាន​ប្រើ​មធ្យោបាយ​គ្រប់​យ៉ាង​ដើម្បី​រារាំង​ក្រុម​ប្រទេស​អាហ្រ្វិក​មិន​ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​ជាមួយ​រុស្ស៊ី។ ការ​ចោទ​របស់​រុស្ស៊ី​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក​ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង។

រុស្ស៊ីចោទបស្ចិមលោកពីបទដាក់គំនាបមិនធ្លាប់មានលើក្រុមប្រទេសអាហ្រ្វិកមិនឲ្យមានជំនួបជាមួយរុស្ស៊ី
រុស្ស៊ីចោទបស្ចិមលោកពីបទដាក់គំនាបមិនធ្លាប់មានលើក្រុមប្រទេសអាហ្រ្វិកមិនឲ្យមានជំនួបជាមួយរុស្ស៊ី AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

« ពិត​ហើយ យើង​បាន​ដឹង​យ៉ាង​ពិតប្រាកដ​ថា រដ្ឋអាហ្វ្រិក​ស្ទើរ​តែ​ទាំងអស់​បាន​ទទួល​រង​នូវ​សម្ពាធ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ពី​សហរដ្ឋអាមេរិក។ ស្ថានទូត​បារាំង​នៅ​បណ្តា​ប្រទេស​អាហ្រ្វិក​តែង​បាន​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​មាន​ការ​រៀបចំ​កិច្ចប្រជុំកំពូល​រុស្ស៊ី អាហ្រ្វិក និង​រារាំង​កុំ​ឲ្យ​ថ្នាក់ដឹកនាំ​អាហ្រ្វិក​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​ជាមួយ​រុស្ស៊ី។ ក្រៅ​ពី​សហរដ្ឋអាមេរិក និង​បារាំង បណ្តា​ប្រទេស​បស្ចិមលោក​ដទៃ​ទៀត​ក៏​បាន​ព្យាយាម​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ដែរ។

យើង​គិត​ថា ទង្វើ និង​អាកប្បកិរិយា​របស់​សហរដ្ឋអាមេរិក បារាំង រួម​ទាំង​បណ្តា​រដ្ឋ​បស្ចិមលោក​ផ្សេង​ទៀត​គួរ​តែ និង​ត្រូវ​តែ​ទទួល​ការ​ផ្តន្ទាទោស។តាម​ពិត​ទៅ ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​រដ្ឋអាហ្រ្វិក​ដែល​ជា​រដ្ឋ​អធិបតេយ្យ​ជ្រើសរើស​ដៃគូ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង មិន​អនុញ្ញាត​ឲ្យ​រដ្ឋអាហ្រ្វិក​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នក​ដទៃ​នៅ​ក្នុង​វិស័យ​ផ្សេងៗ និង​មិន​អនុញ្ញាត​ឲ្យ​រដ្ឋអាហ្រ្វិក​លើក​យក​បញ្ហា​របស់​ខ្លួន​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ផ្សេង។

ថ្ងៃ​នេះ និង​ជាង​ពេល​ណាៗ​ទាំង​អស់ វា​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យើង និង​សម្រាប់​អាហ្រ្វិក​ដែល​ត្រូវ​រួបរួម​គ្នា ដោះដូរ​គ្នា និង​បន្ត​និយាយ​គ្នា​លើ​កិច្ចព្រមព្រៀង​ស្តីពី​គ្រាប់ធញ្ញជាតិ​ដែល​ត្រូវ​បាន​បញ្ចប់។ យើង​ជជែក​គ្នា​ស្តីពី​មូលហេតុ​នៃ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ ស្តីពី​កិច្ចខិតខំប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​ការ​រក្សា​ទីផ្សារ​ពិភពលោក ស្តីពី​អាកប្បកិរិយា​ទទួល​ខុស​ត្រូវ​របស់​រុស្ស៊ី​នៅ​ក្នុង​រឿង​នេះ និង​ស្តីពី​កាតព្វកិច្ច​ដែល​អ្នក​ដទៃ​មិន​បាន​គោរព​ពេញលេញ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ