អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ម៉ូស្គូ អះអាងថា បាន “ កំទេច” នាវាឈ្លបការណ៍របស់អ៊ុយក្រែន នៅសមុទ្រខ្មៅ

ព្រឹកថ្ងៃអង្គារទី ២២ សីហា រុស្ស៊ីថ្លែងអះអាងថា បាន”កំទេច”នាវាឈ្លបការណ៍របស់ កងទ័ព អ៊ុយក្រែន នៅសមុទ្រខ្មៅ ជាទីដែល ការវាយប្រហារពីខាងអ៊ុយក្រែន ក៏ដូចជាពីខាងរុស្ស៊ី ឧស្សាហ៍ កើត ឡើង តាំងពី ម៉ូស្គូ បានដកខ្លួន កាលពីកណ្តាលខែកក្កដា ចេញពីកិច្ចព្រមព្រៀងធញ្ញជាតិដែលសំខាន់ សម្រាប់អ៊ុយក្រែន។

នាវាដឹកគ្រាប់ធញ្ញជាតិ​នៅក្នុងសមុទ្រខ្មៅ ក្បែរកំពង់ផែអូដេសា ថ្ងៃទី ២ វិច្ឆិកា ២០២២
នាវាដឹកគ្រាប់ធញ្ញជាតិ​នៅក្នុងសមុទ្រខ្មៅ ក្បែរកំពង់ផែអូដេសា ថ្ងៃទី ២ វិច្ឆិកា ២០២២ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

៥ ថ្ងៃជាប់ ក្រសួងការពារជាតិរុស្ស៊ី ក៏បានឲ្យដឹងថា បានផ្ចាញ់ រាល់តែយានដ្រូនអ៊ុយក្រែននៅតំបន់ រដ្ឋធានីម៉ូស្គូ ហើយដូចការវាយប្រហារលើកមុនៗអញ្ចឹង មិនបណ្តាលឲ្យមានអ្នកធ្លាក់ខ្លួនរងគ្រោះទេ- នេះបើ តមអាជ្ញាធរ។

 ក្នុងយប់ឆ្លងមកថ្ងៃអង្គារ យន្ដហោះចម្បាំងនៃ”កងនាវារុស្ស៊ីដែលប្រចាំនៅសមុទ្រខ្មៅ បានកំទេចនាវា ឈ្លបការណ៍របស់កងទ័ពអ៊ុយក្រែន"- ការនេះចង្អុលឲ្យឃើញដោយក្រសួងការពារជាតិរុស្ស៊ី នៅលើ Telegram ។

នាវាឈ្លបការណ៍នេះ បានស្ថិតនៅត្រង់មណ្ឌលនៃទីតាំងនានារបស់រុស្ស៊ីខាងផលិតឧស្ម័ន នៅសមុទ្រខ្មៅ - ក្រសួងដដែលទម្លាយឲ្យដឹង ដោយមិនលំអិតអំពី ឧប្បត្តិហេតុនោះឡើយ។

ការវាយប្រហារពីទាំងសងខាងនៅតំបន់សមុទ្រខ្មៅ កើតមានឡើងកាន់តែញឹកញយ តាំងពីម៉ូស្គូ ប្រកែក កាលពីកណ្តាលខែកក្កដា លែងចរចាទៀតឡើយ ក្រោមការដឹកនាំជាថ្មីរបស់ អសប និង តួកគី ស្តីពីកិច្ច ព្រមព្រៀងដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញធញ្ញជាតិខ្លួន តាមផ្លូវទឹកនៃសមុទ្រនោះ។

រុស្ស៊ីបានទំលាក់គ្រាប់បែកជាច្រើនលើក ទៅលើ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនានារបស់អ៊ុយក្រែន នៅសមុទ្រ ខ្មៅ និង នៅទន្លេ Danube ចំណែកអ៊ុយក្រែនតែងបានវាយប្រហារទៅលើនាវារុស្ស៊ី នៅតាមដែនទឹកនៃ ទៀបកោះគ្រីមេ-ទៀបកោះ ភ្ជាប់យកដោយម៉ូស្គូ កាលកពី ឆ្នាំ ២០១៤។

 ល្ងាចថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា បាន”ផ្ចាញ់ “ ការវាយប្រហារនៃ យានដ្រូនអ៊ុយក្រែន ២ គ្រឿង ឲ្យវាធ្លាក់ទៅក្នុងសមុទ្រខ្មៅទៅ នៅត្រង់ចម្ងាយ" ៤០ គម ប៉ែកពាយ័ព្យ កោះនោះ។

កប៉ាល់ចម្បាំងទាំងឡាយនៃ កងនាវារុស្ស៊ីដែលប្រចាំនៅសមុទ្រខ្មៅ កាលពីថ្ងៃព្រហស្បត៏ បានក្លាយទៅ ជាផ្ទាំងស៊ីប នៃការវាយប្រហារពីខាងកូនកាណូតដ្រូនអ៊ុយក្រែន ផ្ទុកទៅដោយធាតុផ្ទុះ ៣០០ គីឡូក្រាម គឺ នៅពេលដែល កប៉ាល់ទាំងនោះ ប្រតិបត្តិការត្រួតពិនិត្យលើ នាវាចរណ៍ នៅសមុទ្រខ្មៅ-ហើយតាមក្រសួង ការពារជាតិរុស្ស៊ី កូនកាណតដ្រូននោះរបស់អ៊ុយក្រែន ត្រូវបានបាញ់កំទេចដោយ នាវាចម្បាំងរុស្ស៊ី ដោយវា មិនបានទៅដល់ទីដៅដែលវាគ្រោងវាយប្រហារឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំបន់រដ្ឋធានីម៉ូស្គូ រងការវាយប្រហារ

តាមចៅហ្វាយក្រុងម៉ូស្គូ លោក Serguei Sobianin ដែលបង្ហោះសារខ្លួនលើ Telegram ពីក្នុងចំណោម ដ្រូនពីរគ្រឿង មួយគ្រឿងត្រូវបានបាញ់ធ្លាក់នៅ ទីប្រជុំជន Krasnogorsk ចម្ងាយ ២០ គម ពាយ័ព្យ ពី វិមានក្រេមឡាំង ។ ក្នុងទីប្រជុំជននោះ  តាមសក្ខីកម្ម អ្នកថតរូបបស់ AFP ប៉ូលីស បានខាឃាំងជាបរិវេណ នៅជុំវិញ អំបែងកញ្ចក់ រាយប៉ាយ ដោយមកពី ផ្ទាំងកញ្ចាក់នៃអគារមួយ ត្រូវបានបែកខ្ចាយទៅ ហើយធ្លាក់ មកលើដី។ អាកាសយានដ្ឋានអន្តរជាតិ ក្រុងម៉ូស្គូ Domodiedovo Sheremetievo និង Vnukovo ត្រូវបាន បិទមួយរយៈពេល​សម្រាប់ទទួលការចុះចត និង ការហោះឡើងនៃយន្ដហោះ។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានថ្លែងកាលពីចុងខែកក្កដាទាំងអំនួតថា ៖ ឥឡូវសង្គ្រាម ឆាបឆេះដល់ដែនដីរុស្ស៊ីហើយ ! ។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ