អានតួអត្ថបទ
អាកាសធាតុ

សតវត្សរ៍​២១ដិត​ដាម​ដោយ​វិបត្តិ​​អាកាសធាតុ​​និង​គ្រោះធម្មជាតិ

ដប់​ឆ្នាំ​ដំបូង​នៃ​សតវត្សរ៍​ទី ២១ នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សន្ទុះ​​នៃ​ការ​ឡើង​កម្តៅ​របស់​ភព​ផែនដី​មាន​ល្បឿន​លឿន។ ឯ​លក្ខខណ្ឌ​អាកាស​ធាតុ​ជ្រុល​ហួសហេតុ (ជួន​ក្តៅ​ជ្រុល​ ជួន​ត្រជាក់​ជ្រុល​ ជួនភ្លៀង​ជ្រុល ជួន​រាំងស្ងួតខ្លាំង) បាន​សម្លាប់​ជីវិត​មនុស្ស​ជា​សរុប ៣៧០ ០០០​នាក់។ នេះ​បើ​តាម​របាយការណ៍​អង្គការ​ឧតុនិយម​ពិភពលោក (OMM)។

ភាព​រាំងស្ងួត​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច
ភាព​រាំងស្ងួត​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច gscf.fr
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​គ្រោះ​អាកាសធាតុ​ក្តៅហួត​ហែង​ខ្លាំង​ឆ្នាំ​២០០៣​នៅ​អឺរ៉ុប និង​២០១០នៅ​រុស្ស៊ី គ្រោះមហន្តរាយ​ខ្យល់ព្យុះ​កាទ្រីណា នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០០៥ និង​ព្យុះ​Nargis នៅភូមា​ក្នុង​ឆ្នាំ​២០០៨ ចំនួន​ជន​រងគ្រោះ​បង្ក​ឡើង​ដោយ​គ្រោះ​​មហន្តរាយ​ធម្មជាតិ​ បាន​កើន​ឡើង​២០% នៅ​ក្នុង​ទសវត្សឆ្នាំ​២០០១-២០១០ បើប្រៀប​ទៅ​នឹង​ទសវត្សរ៍​ឆ្នាំ ១៩៩១-២០០០។ ចំនួន​មនុស្ស​ស្លាប់​​វិញ​មាន​ការ​កើន​ឡើង​លើស​ទ្វេ​ដង (ក្រោម​៦ពាន់​នាក់​នៅ​រវាង​ពី​ឆ្នាំ​១៩៩១-២០០០ / ជាង​១៣៦០០០​នាក់នៅ​ទសវត្សរ៍​ ២០០១-២០១០)។

 
ម្យ៉ាង​វិញ​ទៀត បើ​ដក​ករណី​ឆ្នាំ​២០០៨​មួយ​ចេញ ទសវត្សរ៍​ទី​មួយ (ឆ្នាំ​២០០១-២០១០) ​នៃ​សតវត្សរ៍​ទី​២១​នេះ ជា​រយៈ​ពេល​១០​ឆ្នាំ​ដែល​មានអាកាសធាតុ​ក្តៅ​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិឧតុនិយម​ពិភពលោក។ សីតុណ្ហភាព​ និង​ល្បឿន​​នៃ​​ការ​ឡើង​កម្តៅ បាន​ស្ទុះ​ឡើង​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ពោល​គឺ​០,២១°C ក្នុង​ខណៈ​ដែរ​ល្បឿន​នៃ​ការ​ឡើង​កម្តៅសីតុណ្ហភាព ក្នុង​មួយ​ទសវត្សរ៍មុនៗ ​​​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ពី​មុន​ថាមាន​​កំរិត ជា​មធ្យម​០,១៤°C។

កម្ពស់​ទឹក​សមុទ្ទ ក៏​មាន​ល្បឿន​លឿន​ជាង​មុន​ពីរ​ដង​ដែរ ៖ កាលពី​សតវត្ស​ទី ២០ ក្នុង​ឆ្នាំ ​ទឹក​សមុទ្ទ​​​ឡើង ១,៦មីល្លីម៉ែត្រ​ ​ តែ​មក​ដល់​សតវត្សរ៍​ទី​២១នេះ កម្ពស់​ទឹក​កើនឡើង​៣ម.ល. ជា​រៀង​រាល់​ឆ្នាំ​។ ទសវត្សរ៍​ឆ្នាំ​២០០១-២០១០ ក៏​ត្រូវ​បាន​សម្គាល់​ឃើញ​មាន​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ កាន់​កាចសាហាវ និង​កាន់​តែ​ញយ​ នៅ​អឺរ៉ុប ខាងកើត ឥណ្ឌា អាហ្វ្រិក និង​អាស៊ី ព្រមទាំង​អូស្ត្រាលី ទន្ទឹម​គ្នា​នឹង​​ភាព​រាំងស្ងួត នៅ​តាម​តំបន់​វាល​ខ្សាច់ នៅ អាហ្វ្រិក អូស្ត្រាលី និង​អាម៉ាហ្សូន។

បើតាម​ការព្យាករណ៍​របស់​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​ឧតុនិយម​ពិភពលោក ការ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់​កំពុងប្តូរ​បរិស្ថាន​និង​អាកាសធាតុ។ ​​​នៅ​ថ្ងៃ​អនាគត​ គេ​ត្រូវ​រង់ចាំ​ពាក្យ​ថា​ ជ្រុល ! ក្តៅ​ជ្រុល និងបម្រែបម្រួល​អាកាសធាតុខ្លាំង​ នឹង​កើត​មានកាន់​តែ​ញឹកញាប់​ខ្លាំង​ទសវត្ស​ខាងមុខ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ