អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

អាមេរិក​ដាក់​សម្ពាធ​លើ​ម៉ូស្គូ​មិន​ឱ្យ​ទទួល​Snowden

រដ្ឋបាល​អាមេរិក បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ បន្ទាប់ពី​Snowden បាន​​សុំ​ជា​ផ្លូវការ​សិទ្ធិជ្រក​កោន​នៅ​រុស្ស៊ី​។ វ៉ាស៊ីនតោន មិន​ចង់​ឃើញ​​ក្រុង​ម៉ូស្គូ ​​ផ្តល់​ចម្លើយ​ជា​វិជ្ជមាន​ដល់​អតីត​បុគ្គលិក​ទី​ភ្នាក់ងារស៊ើបការណ៍​សម្ងាត់​អាមេរិក​​រូប​នេះទេ ព្រោះ​ដូច​ជា​ផ្តល់​ឆាក​​ឱ្យ​លោក ស្នូឌិន​ធ្វើ​ឃោសនា​ដូច្នោះ។

លោក Edward Snowden (កណ្តាល) ពេល​ធ្វើ​សន្និសីទ​កាសែត​នៅអាកាសយានដ្ឋាន​ម៉ូស្គូ​ថ្ងៃទី​១២​កក្កដា​២០១៣
លោក Edward Snowden (កណ្តាល) ពេល​ធ្វើ​សន្និសីទ​កាសែត​នៅអាកាសយានដ្ឋាន​ម៉ូស្គូ​ថ្ងៃទី​១២​កក្កដា​២០១៣ REUTERS/Human Rights Watch/Handout
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​មិន​ពេញ​ចិត្ត​ទេ ដែល​ឃើញ​ Edward Snowden ទទួល​ជួប​មេធាវី និង​តំណាង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ នៅ​អាកាសដ្ឋាន​ក្រុង​ម៉ូស្គូ និង​ដែល​ប្រកាស​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​រុស្ស៊ី ទោះ​បី​ជា​សិទ្ធិ​បណ្តោះ​អាសន្ន​យ៉ាងណា​ក៏​ដោយ។ តាម​ការពិត​ លោក ស្នូឌិន​ បង្ខំ​ចិត្ត​ត្រូវ​សុំ​សិទ្ធិជ្រក​កោន​នៅ​រុស្ស៊ីសិន​ ដើម្បី​អាច​ធ្វើ​ដំណើរ​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ឆ្លង​ទៅ​កាន់​ប្រទេស​នៅ​អាមេរិក​ឡាទីន​ មាន​ជា​អាទិ៍ វេណេស៊ុយអេឡា នីការ៉ាហ្គា និង​ប៉ូលីវី​ ដែល​បើក​ទ្វារ​ចំហ​ចាំ​ទទួល​។

សេតវិមាន​មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម ! អំពាវនាវ​ឱ្យ​ម៉ូស្គូ​បដិសេធ​សំណើ​របស់​អតីត​បុគ្គលិក​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក ដោយ​សំអាង​ថា ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ដល់​ ស្នូឌិន គឺ​ដូច​ជា​ផ្តល់​មីក្រូ​ធ្វើ​ឃោសនា និង​ផ្ទុយ​ស្រឡះ​ពី​ជំហរ​របស់​ម៉ូស្គូ​ពី​ដំបូង​ដែល​ចង់​រក្សា​អព្យាក្រិតភាព​ក្នុង​សំណុំ​រឿង​នេះ។

អាមេរិក​មិន​ឈប់​ត្រឹម​ណេះ​ទេ លោកប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា បា​នជួប​ពិភាក្សា​ជាមួយ​លោក ​ពូទីន តាម​ទូរស័ព្ទ​។ ជា​ជំនួប​គ្រោង​ធ្វើ​ឡើង​មុន​សំណើ​សុំ​របស់​ស្នូឌិន​ទៅ​ទៀត។ ខ្លឹម​សារ​នេះ​ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​មិន​ត្រូវ​បាន​បង្ហើប​បង្ហាញ​ឱ្យ​ដឹង​ទេ ប៉ុន្តែ​ប្រាកដ​ណាស់​ថា​មាន​រឿង​ស្នូឌិន​មួយជាក់ជា​ពុំខាន។ បញ្ហា​ដែល​ចោទ​ឡើង​នៅ​ពេល​នេះ គឺ​ថា​តើ​លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ពិត​ជា​ត្រៀម​បង្ខូច​ទំនាក់ទំនង​អាមេរិក​រុស្ស៊ីដែល​មិន​សូវ​ល្អ​ស្រាប់​ទៅ​ហើយ​ ដើម្បីជួយ​នាយ​ទាហាន​ស្នូឌិន​ឬ​យ៉ាងណា ?

ប៉ុន្តែ​រហូត​មក​ទល់​នឹងរសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ ​រុស្ស៊ី​នៅ​តែ​អះអាង​ថា​ពុំ​ទាន់​បាន​ទទួល​​សំណើ​សុំ​ជ្រក​កោន​អ្វី​​ជា​លាយ​លក្ខ​អក្សរ​ពី​ស្នូឌិន។​ តែ​​មនុស្ស​ជំនិតរបស់​​ប្រធានាធិបតី​រុស្ស៊ី​ជា​ច្រើន​បាន​ស្វាគមន៍​និង​គាំទ្រ​សំណើ​របស់​Snowden៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ