អានតួអត្ថបទ
រុស្ស៊ី-កសិកម្ម

ខេត្តមួយ​ចំនួន​​នៃ​​ប្រទេស​​រុស្ស៊ី​​រងគ្រោះ​ធ្ងន់​នឹង​​ធាតុ​​អាកាស​​រាំងស្ងួត​​

តាមដែល​កាសែត​លេខថ្ងៃ​ទី១​សីហានេះ​ ចុះផ្សាយ​ឧទ្ទិស​ដល់ការ​ធ្វើ​ដំណើរ​ ថ្ងៃ៣១​កក្កដា​ម្សិលមិញ​របស់​លោកនាយក​រដ្ឋមន្ត្រី​មេដវេដេវ​ ទៅសួរ​សុខទុក្ខ​ប្រជាកសិករ​ រងគ្រោះ​នៅ​ខេត្តVolgograd ​ប៉ែកខាងត្បូង​ប្រទេស​ រងគ្រោះ​ធ្ងន់ជាងគេ​គឺខេត្ត៥​នៃ​តំបន់​ស៊ីបេរី​ប៉ែក​ខាងកើត​ប្រទេស។​ ទោះយ៉ាង​ណាក្តី​ក៏​រដ្ឋាភិបាល​រំពឹងថា​ កសិផល​ឆ្នាំនេះ​ នឹង​មាន​ទំហំ​មិនអន់​ជាង​ កសិផល​មធ្យម​ប្រចាំឆ្នាំ​ដែល​រុស្ស៊ី​តែង​ប្រមូល​បាន​ហើយ​រុស្ស៊ី​នឹង​នៅតែ ​ជាប់​ចំណាត់​ថ្នាក់ទី៣​ដដែល​ក្នុងលោក​ខាងនាំ​ធញ្ញជាតិ​ចេញ​ទៅក្រៅ។

នៅខេត្ត​Volgograd​ ​​​អាកាសធាតុ​​​រាំង​ស្ងួត​ធ្វើឲ្យ​​ដំណាំ​​ឡើងខ្លោច​​លើផ្ទៃ​ដី​​​អស់​​១៦.០០០​ ហិកតា​​
នៅខេត្ត​Volgograd​ ​​​អាកាសធាតុ​​​រាំង​ស្ងួត​ធ្វើឲ្យ​​ដំណាំ​​ឡើងខ្លោច​​លើផ្ទៃ​ដី​​​អស់​​១៦.០០០​ ហិកតា​​
ផ្សាយពាណិជ្ជកម្ម

តាមកាសែត​ Niezavissimaya ​Gazeta ​នៅខេត្ត​Volgograd ​ដោយមក​ពី​អាកាសធាតុ​ រាំង​ស្ងួត​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​ ដំណាំ​ឡើងខ្លោច​លើផ្ទៃ​ដី​ អស់​១៦.០០០​ ហិកតា​ ពីក្នុង​ចំណោម​៤០.០០០ ​ហិកតា។ ​ប៉ុន្តែ​អភ័ព្វ​មែនទែន​ គឺខេត្ត៥​នៃ​តំបន់​ស៊ីបេរី​ដែល​ដំណាំ ​ខូចអស់​លើផ្ទៃ​ក្រឡា ​រាប់លាន​ហិកតា​នាំជា​ការខូចខាត​ដល់ទឹកប្រាក់​ ៦ពាន់លាន​រូប្ល​ ឬប្រមាណ​ ២០០លាន​ដុល្លារ។

 
ឧទាហរណ៍ ​ខេត្ត ​Altai​ រងគ្រោះ​គឺផ្ទៃដី​សាបព្រោះ ​ជាង៣លាន​ហិកតា​ ពីក្នុងនោះ​ឡើង​ស្លោក​ ខូច​ទៅហើយ ​គឺអស់​៥៧៦.០០០ ​ហិកតា។​ ការខូចខាត​ត្រូវគេ​ប៉ាន់ស្មាន​ដល់​ជាង៣លាន​រូប្ល។​
ភាព​អាសន្ន​ត្រូវបាន​ប្រកាស​នៅតាម​៣២ស្រុក​ពីក្នុង​ចំណោម​ស្រុកទាំង​៦០​នៃ​ខេត្តនោះ។​
ក្នុងខេត្ត​ Kemerovo ​ផ្ទៃដី​សាបព្រោះ​ដែល​សន្មត់ថា​ “ងាប់”​ ទៅហើយ​ គឺ​១១៦.០០០ ហិកតា​ រីឯ​ការ​ខូចខាត​គឺក្នុង​ទំហំ​១លាន​៨សែនហិកតា។​ ភាព​អាសន្ន​ត្រូវបាន​ប្រកាស ​នៅតាម​ស្រុក​ទាំង១៣​ នៃខេត្តនោះ។

លោកនាយករដ្ឋមន្ត្រី​ មេដេវេដេវ​ ថ្លែងក្នុង​សម័យ​ប្រជុំ​នៅទីរួមខេត្ត​ Volgograd ​លើកឡើង​ថា ​ដោយមក​ពី​ធាតុអាកាស​រាំងស្ងួត​ខ្លាំង​ គ្មាន​ភ្លៀងធ្លាក់​មួយតំណក់​សោះ ​អស់ប៉ុន្មាន​សប្តាហ៍​ជាប់​ មក​ហើយ​នៅតាម​ខេត្តមួយ​ចំនួន​នៃ​ប្រទេស ​ផល​ដំណាំ​ដែល​ប្រទេស​រុស្ស៊ី​ នឹង​ប្រមូល​បាន​ក្នុង​ ឆ្នាំនេះ​ នឹងមាន​ទំហំ១/៣​តិចជាង​ឆ្នាំមុន​ រួចទោះ​យ៉ាងណាក្តី ​ក៏​វាមិន​ទាប​ជាង​ទំហំ​មធ្យម​ប្រចាំឆ្នាំ ​ពី៨០​ទៅ៨៥លាន​តោន​ឡើយ។​ មិនតែ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​ត្រៀម​ធញ្ញជាតិ​ បរិមាណ ​៥លានតោន ​ទុក​សម្រាប់​ធ្វើ​អន្តរាគមន៍​ដើម្បី​ទប់កុំ​ឲ្យ​ស្រូវសាលី​ឡើងថ្លៃ​តទៅទៀត។​ ជា ការកត់​សម្គាល់ ​តាំងពី​ដើមឆ្នាំនេះ​មក​ស្រូវសាលី​នៅ​រុស្ស៊ី​បាន​ឡើងថ្លៃ​២៥%​ដល់៧.៥០០រូប្លឫ​ ២៣០​ដុល្លារ ​ក្នុង១តោន។

ប្រមុខ​រដ្ឋាភិបាល​ក៏រំលឹក​ថា ​ក្នុងឆ្នាំ២០១២​នេះ ​មានរំលែក​ទឹកប្រាក់​ ១៤ពាន់លាន​រូប្ល ឫ ​ជាង៤៣០លាន​ដុល្លារ​ថែមទៀត ​សម្រាប់​គាំទ្រ​ដល់វិស័យ​ កសិ-ឧស្សាហកម្ម​នៃប្រទេស។

ទាក់ទងនឹង​ការនាំ​ស្រូវសាលី​ចេញទៅក្រៅ​ រដ្ឋាភិបាល​រុស្ស៊ី​ បានឲ្យ​ដឹងថា​ មកទល់​ឥឡូវ ​រុស្ស៊ី​បាននាំ​ចេញ​ ក្នុងបរិមាណ​២២លាន​តោន​ ហើយទៅ​ទល់ចុងឆ្នាំនេះ​ វានឹង​ឡើងដល់​ ២៧លាន​តោន ​ដោយស្ថិត​នៅតែ​ពីក្រោយ​ស.រ.អា.​ ដែលទំហំ​នាំចេញនេះ​ គឺ៣៦លានតោន​ និង កាណាដា​ ៣២លានតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ