អានតួអត្ថបទ
កម្ពជា

អតីត​​បក្ស​​សង្គ្រោះ​ជាតិ​​ថ្កោលទោស​​រដ្ឋាភិបាល​​និង​​គ.ជ.ប​​ដែល​​មិន​​អនុញ្ញាត​​ឲ្យ​​ខ្លួន​​ចូល​រូ​​ម​ការ​បោះឆ្នោត​

គណៈកម្មាការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) បាន​បិទ​ការចុះបញ្ជី​គណបក្សនយោបាយ​ហើយ​កាលពី​ល្ងាច​មិញ​នេះ ដោយមាន​គណបក្ស​ចំនួន២០បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ក្នុង​ខែកក្កដា​ខាងមុខ។ ភា្លមៗ អតីត​បក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​រដ្ឋាភិបាល​របស់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​គ.ជ.ប ដែល​មិន​អនុញ្ញាត​ឲ្យ​អតីត​បក្សប្រឆាំង​បាន​ចូលរួម​ការបោះឆ្នោត​នាពេលខាងមុខ។

លោក​សម រង្ស៊ី អតីតប្រធាន​អតីតគណបក្ស​សង្រ្គោះជាតិ
លោក​សម រង្ស៊ី អតីតប្រធាន​អតីតគណបក្ស​សង្រ្គោះជាតិ
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី១៤ ឧសភា អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការមិន​អនុញ្ញាត​ឲ្យ​អតីត​បក្សប្រឆាំង​ចូលរួម​ក្នុងការ​បោះឆ្នោត​ថា ជា​ការដក​ជម្រើស​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់ឆ្នោត។ ដូច្នេះហើយ​សម្រាប់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ការបោះឆ្នោត​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) បាន​បិទ​ការទទួល​ពាក្យស្នើសុំ​ចុះ​ប​ញ្ចី​គណបក្ស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយមាន​បក្សនយោបាយ​ចំនួន២០បាន​ចុះ​ប​ញ្ចី​ចូលរួម​ការបោះឆ្នោត​ក្នុង​ខែកក្កដា។ ប៉ុន្តែ​ក្នុងចំណោម​នេះ មិនមាន​សោះឡើយ​អតីត​បក្ស​សង្គ្រោះ​ជាតិ។ ចំពោះ​គណបក្សកាន់អំណាច ការដែល​មាន​បក្ស​ច្រើន​បាន​ចុះឈ្មោះ​បោះឆ្នោត​បែបនេះ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ពិតជា​ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ហើយ​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​ត្រូវបាន​បើកទូលាយ និង​មាន​សក្តានុពល។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច។

ក៏ប៉ុន្តែ​សម្រាប់​អតីត​គណបក្សប្រឆាំង​វិញ ការដែល​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​បែបនេះ គឺជា​ការសម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅវិញ​ទេ។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើពហិការ​ការបោះឆ្នោត​នាពេល​ខាងមុខនេះ។ ចំពោះ​អតីត​គណបក្សប្រឆាំង ការមិន​ទៅ​បោះឆ្នោត គឺ​មានន័យថា គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត ហើយ​ចង់​ឲ្យ​អតីត​គណបក្ស​នេះ​មក​ដឹកនាំ​ប្រទេស ដើម្បី​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន។

បន្ថែម​លើ​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​ថ្ងៃទី២៩កក្កដា​ខាងមុខ ដោយ​ចាត់ទុកថា ការបោះឆ្នោត​នោះ​មិន​ត្រឹមត្រូវ និង​មិន​ស្របច្បាប់។ ក្រៅពីនេះ អតីត​បក្សប្រឆាំង​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ជប៉ុន បញ្ឈប់​ជំនួយ និង​ការគាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចាត់ទុកថា បាន​បាត់បង់​ឯករាជ្យភាព និង​សុក្រឹតភាព មិនអាច​រៀបចំ​ដំណើរការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ជឿជាក់​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ