អានតួអត្ថបទ
គុយបា

ការបើក​មហាសន្និបាត​លើក​ទី​៦​នៃ​គណបក្ស​មាន​តែ​មួយ​គត់

គុយបា​ នៅ​ថ្ងៃ​សៅរ៍​១៦​មេសា​នេះ​ បើក​មហាសន្និបាត​លើក​ទី​៦​នៃ​គណបក្ស​កុម្មុយនិស្ត។​ បញ្ហា​ធំ​នៃ​អង្គ​មហាសន្និបាត ​គឺ​បញ្ហា​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ចាប់​តាំង​ពី​លក្ខន្តិកៈ​នៃ​សហគ្រាស​ឯកជន ​តូចតាច​រហូត​ដល់​ចំនួន​បុគ្គលិក​ច្រើន​លើស​លប់​នៃ​សហគ្រាស​រដ្ឋ​ គណបក្ស​កុម្មុយនិស្ត​គុយបា​ត្រូវ​តែ​ខំ​ប្រឹង​ធ្វើ​កំណែ​ទម្រង់។​ គណបក្ស​មាន​តែ​មួយ​គត់​នេះ​ នៅ​មាន​អនាគត​ល្អ​នៅ​ឡើយ​នៅ​ពី​មុខ​ខ្លួន។

បុរស​ជិះ​ម៉ូតូ​កាត់​មុខ​ផ្ទាំង​គំនូរ​​លើ​ជញ្ជាំង គូរ​ដោយ​យុវជន​កុម្មុយនិស្ត​​គុយបា
បុរស​ជិះ​ម៉ូតូ​កាត់​មុខ​ផ្ទាំង​គំនូរ​​លើ​ជញ្ជាំង គូរ​ដោយ​យុវជន​កុម្មុយនិស្ត​​គុយបា REUTERS/Desmond Boylan
ផ្សាយពាណិជ្ជកម្ម

01:53

សេចក្តីរាយការណ៍ របស់Michèle Gayral ពីទីក្រុង​La Havane ប្រែ​សម្រួល​ដោយ​ វីនស្តុន រតនា

១៤ឆ្នាំ​ហើយ​ដែល​គុយបា​ពុំ​បាន​ប្រារព្ធ​គណបក្ស​មាន​តែ​មួយ​គត់​។​ទោះ​ជា​យ៉ាង​ណា​ក្តី​​ មហាសន្និបាត​លើក​ទី​៦​នៃ​គណបក្ស​កុម្មុយនិស្ត​បើក​ក្នុង​កាលៈទេសៈ​ដ៏​ល្អ​ប្រពៃ​នៃ​ខួប​បដិវត្តន៍​៥០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​២​ គឺ​៥០ឆ្នាំ​នៃ​ការបាក់​ទ័ព​អាមេរិកាំង​ នៅ​ឆក​សមុទ្រ​Cochons​និង​៥០ឆ្នាំ​នៃ​ការប្រកាស​របប​សង្គមនិយម​ ដោយ​លោក​Fidel​ Castro​ នៅ​លើ​កោះ​គុយបា។

១០០ឆ្នាំ​នៃ​”​ អគ្គមគ្គុទ្ទេសក៍​”​ ត្រូវ​គេ​ឃើញ​ជាក់​ស្តែង​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​ផ្លូវ​ត្រឡែង​កែង​នៃ​ទី​ក្រុង​ឡា​ ហាវ៉ាន​ដែល​ទំនង​ជា​រស់​នៅ​ ដោយ​ទន្ទឹង​រង់​ចាំ​ការពុះ​កញ្ជ្រោល​នៃ​សេចក្តី​ក្លៀវក្លា​ប្រមើល​ទុក​នៅ​ទី​លាន​បដិវត្តន៍​និង​ផ្លូវ​ធំៗ​នៃ​រដ្ឋធានី។

គឺ​ជា​ភាព​ស្ងប់​ស្ងាត់​មុន​ព្យុះ​សង្ឃរា​ ​ ពីព្រោះ​ព្យុហយាត្រា​នៃ​កងទ័ព​និង​ការប្រមូល​ផ្តុំ​មនុស្ស​រាប់​លាន​នាក់​ដែល​របប​មាន​ការសម្ងាត់​ ​ ប្រើ​ជា​ការផ្តួច​ផ្តើម​លើក​ទឹក​ចិត្ត​ការងារ​ជា​អសាធារណៈ​នៃ​ប្រតិភូ​១០០០នាក់​បញ្ជូន​មក​ដោយ​គ្រប់​ផ្នែក​នៃ​គណបក្ស​កុម្មុយនិស្ត​គុយបា។

កំណែន​ក្នុង​ឱកាស​ខួប​៥០ឆ្នាំ​នេះ​ទាក់​ទាញ​អារម្មណ៍​ខ្លាំង​អំពី​អតីតកាល​ ​ ប៉ុន្តែ​ពុំ​គ្រាន់​តែ​ប៉ុណ្ណោះ​ទេ​ ​ ពីព្រោះ​អនាគតកាល​ក៏​មាន​ចែង​ក្នុង​កម្មវិធី​ដែរ​ តំណាង​ជា​បឋម​ដោយ​យុវជន​ដ៏​ច្រើន​អនេក​ នៅ​ក្នុង​ការប្រមូល​ផ្តុំ​នៅ​តាម​ផ្លូវ​និង​បន្ទាប់​មក​ ដោយ​របៀប​វារៈ​នៃ​អង្គ​មហាសន្និបាត។​ គឺ​ឱ្យ​សច្ចាប័ន​ទៅ​លើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ផ្តួច​ផ្តើម​ដោយ​លោក​Raul​ Castro​ឬ​រហូត​ដល់​ទៅ​ផ្លាស់​វេន​បន្ត​ពី​បណ្តា​អ្នក​ដឹកនាំ​ជា​ប្រវត្តិសាស្ត្រ​ហត់​នឿយ​ទាំង​នេះ​ផង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ