អានតួអត្ថបទ
ស៊ុយអែដ

សេដ្ឋកិច្ច​បិទ​បញ្ចប់​រដូវ​រង្វាន់​ណូបែល​ឆ្នាំ​២០១០​ប្រកប​ដោយ​ការប្រជែង​គ្នា​យ៉ាង​ខ្លាំង

នៅថ្ងៃចន្ទទី ១១ តុលា នេះ រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច ឆ្នាំ ២០១០ ទើប​បាន​ប្រកាស​​ផ្តល់​​ឲ្យ ជនជាតិ​អាមេរិកាំង​ពីរ​នាក់ គឺ​លោក Peter DIAMOND និងលោក Dale MORTENSEN ព្រម​ទាំង​អ្នក​ស្រាវជ្រាវ​សញ្ជាតិ​អង់គ្លេស ដើម​កំណើត​ស៊ីប្រិ៍ គឺ លោក Christopher Pissarides សំរាប់​ការងារ​របស់​អ្នក​ប្រាជ្ញ​ទាំង​បី​នាក់​នេះ​ ស្តីពី របៀប​ដែល ភាព​ឥតការ​ធ្វើ -ការ​បំពេញ ការងារ និង ប្រាក់ខែ - អាច​ត្រូវ​ទទួល​ផល​ប៉ះពា​ល់​ដោយ​នយោបាយ​សេដ្ឋកិច្ច។រដូវ​រង្វាន់​ណូបែលឆ្នាំ២០១០ ត្រូវ​បង្ហើយ នៅ​ថ្ងៃ​ចន្ទ​១១​តុលា​នេះ ដោយ​រង្វាន់​ផ្នែក​សេដ្ឋកិច្ច​ដែល​តាម​ធម្មតា​ជា​វិស័យ​ផ្តាច់​មុខ​របស់​ជនជាតិ​អាមេរិកាំង​ដែល​ប្រហែល​អាច​នឹង​អនុញ្ញាត​ឱ្យ​ស.រ.អា.​លួង​ចិត្ត​ខ្លួន​ឯង ដោយហេតុ​មក​ទល់​ពេល​នេះ បាន​ទទួល​រង្វាន់​ណូបែល​ចំនួន​តិច​ណាស់​នៅ​ឆ្នាំ​២០១០​នេះ។ 

ជ័យលាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ ឆ្នាំ ២០១០ ជនជាតិ​អាមេរិក​ពីរ​នាក់ គឺ​លោក Peter A. Diamond (ឆ្វេង) និង Dale T. Mortense (កណ្តាល) និង​ដល់​ជនជាតិ​អង់គ្លេស Christopher A. Pissarides, le 11 octobre 2010.
ជ័យលាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ ឆ្នាំ ២០១០ ជនជាតិ​អាមេរិក​ពីរ​នាក់ គឺ​លោក Peter A. Diamond (ឆ្វេង) និង Dale T. Mortense (កណ្តាល) និង​ដល់​ជនជាតិ​អង់គ្លេស Christopher A. Pissarides, le 11 octobre 2010. AFP/ SCANPIX - JANERIK HENRIKSSON
ផ្សាយពាណិជ្ជកម្ម
02:38

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

ប៉ុន្តែ​នៅ​ឆ្នាំ​២០១០​នេះ​ មាន​ការប្រជែង​គ្នា​យ៉ាង​ខ្លាំង​ ដោយ​ហេតុ​មាន​អ្នក​ប្រាថ្នា​ចង់​បាន​រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​មាន​ចំនួន​ច្រើន​។តាម​ផ្លូវ​ការ​ មាន​ឈ្មោះ​ថា​ “​ រង្វាន់​ធនាគារ​ស៊ុយអែដ​ខាង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ជា​ការគោរព​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​Alfred​ Nobel​ “​ ​ រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​ជា​រង្វាន់​តែ​មួយ​គត់​គ្មាន​គ្រោង​ទុក​ទេ​ នៅ​ក្នុង​ពាក្យ​បណ្តាំ​របស់​លោក​Alfred​ Nobel​សញ្ជាតិ​ស៊ុយអែដ​ជា​អ្នក​ស្រឡាញ់​មនុស្សជាតិ។

ត្រូវ​បាន​ប្រកាស​ផ្តល់​ឱ្យ​ចាប់​ពី​ឆ្នាំ​១៩៦៩​និង​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ធនាគារ​កណ្តាល​ស៊ុយអែដ​ ​ រង្វាន់​ផ្នែក​សេដ្ឋកិច្ច​នេះ​ដំណើរ​ការ​ទៅ​ដូច​ជា​រង្វាន់​ដទៃ​ទៀត​ដែរ​ ​ ប្រកប​ដោយ​គណៈកម្មាធិការ​​មួយ ​និង​ការផ្តល់​ប្រាក់​រង្វាន់​ចំនួន​១០លាន​កួរ៉ោន(​couronnes)​ ស្មើ​នឹង​១លាន​១សែន​អឺរ៉ូ។

ជន​ជាតិ​អាមេរិកាំង​ដែល​ចាប់​តាំង​ពី​ដើម​រដូវ​ឆ្នាំ​២០១០​នេះ​មក​ បាន​ទទួល​តែ​រង្វាន់​ណូបែល​មួយ​គត់​ផ្នែក​គីមី​គឺ​ថា​ពុំ​ដែល​បាន​ទទួល​រង្វាន់ណូបែល​ចំនួន​តិចតួចម៉្លេះទេ ចាប់តាំងពីឆ្នាំ ១៩៩១ មក  ជាថ្មីម្តងទៀត អាច​មាន​ភ័ព្វច្រើននឹង​ទទួលរង្វាន់ Nobel ផ្នែក​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០១០នេះ-ស្រប​តាម​យោបល់​របស់​ក្រុម​អ្នកជំនាញការ។ គឺ​ជន​ជាតិ អាមេរិកាំង Richard Thaler និង Robert Shiller ជា​អ្នកទ្រឹស្តីខាង​ការ​ប្រព្រឹត្ត​ជា​ញឹក​ញយ​ផ្ទុយ​នឹង​វិចារណញ្ញាណ នៅ​ទី​ផ្សារ​ហិរញ្ញវត្ថុ ក៏​ព្រម​ទាំង​ជន​រួម​ជាតិ​ឈ្មោះ Martin Weitzman និង William Nordhaus ជា​អ្នកឯកទេស​ខាង​ផលវិបាកសេដ្ឋកិច្ច​បណ្តាល​មក​ពី​អាកាសធាតុ​ឡើង​ក្តៅ។

គេ​ត្រូវ​អាយែរថយក្រោយ​ជាង​១០​ឆ្នាំ គឺ​នៅ​ឆ្នាំ​១៩៩៩ សំរាប់​រក​ឃើញ​ជន​ជាតិ​កាណាដា​ឈ្មោះ Robert Mundell ជាអ្នកទទួលរង្វាន់ Nobel ផ្នែក​សេដ្ឋកិច្ច​ក្រៅពី​ជន​ជាតិ​អាមេរិកាំង។ ក្រៅ​ពីហ្នឹង មានបេក្ខជនសញ្ជាតិ​ដទៃទៀត ដូច​យ៉ាង​ជន​ជាតិ​បារាំង Jean Tirole(​ស្តីពី​ ទ្រឹស្តី contrats) ជនជាតិ​អូទ្រីស Ernst Fehr ​ជាអ្នក​ឯកទេសខាង​សេដ្ឋកិច្ច​ស្តី​ពីការ​ប្រព្រឹត្ត​ឬ ក៏​ជន​ជាតិ​អ៊ីតាលី Alberto Alesina ហើយ​នឹងដៃគូ​ជប៉ុន​-អង់គ្លេស Nobuhiro Koyutaki-John Moore​ ជាដើម​ក៏​ប្រាថ្នា​ ចង់​បាន​រង្វាន់ Nobel ផ្នែក​សន្តិភាព​ឆ្នាំ ២០១០ នេះដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ