អានតួអត្ថបទ
អេហ្ស៊ីប

ប្រធានាធិបតី​​អេហ្ស៊ីប​​អំពាវនាវ​​រក​​​កិច្ច​​ចរចា​​​ដើម្បី​​ផ្សះផ្សា​​ជាតិ​​

វិបត្តិ​នយោបាយ​អេហ្ស៊ីប ​​បាន​​ឆ្លង​​​កាត់​​មួយ​​ដំណាក់​កាល​ហើយ​​​តាំងពី​​យប់​​ថ្ងៃ​​ពុធ​​ឆ្លង​​មក​​ថ្ងៃ​​ព្រហស្បតិ៍​​​ម្សិលមិញ។ ​មនុស្សយ៉ាងតិច​ ​​ស្លាប់​​​​៧​​នាក់​និង​​​របួស​មនុស្ស​ជាង​​៤៤០​នាក់​នៅ​ក្នុង​​ការ​ប្រឈម​មុខ​គ្នា​រវាង​បក្សព័ន្ធ​​គាំទ្រ​និង​បក្សប្រឆាំង​លោក​ប្រធានាធិបតី​អេហ្ស៊ីប Mohamed Morsi។ លោក​ប្រធានាធិបតី​អេហ្ស៊ីប​ដែល​បាន​ថ្លែង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ស្នើ​រៀបចំ​កិច្ច​ប្រជុំ​មួយ​​ដើម្បី​​ធ្វើការ​ចរចា​ដើម្បី​ផ្សះផ្សាជាតិនៅថ្ងៃសោរ៍ស្អែកនេះ។ ចំណែក​បក្ស​ប្រឆាំង​អេហ្ស៊ីប​វិញ គ្រោង​ធ្វើ​បាតុកម្ម​ថ្មី​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បីបង្ខំ​ឲ្យ​លោក​ Mohamed Morsi ដក​ចេញ​វិញ ក្រិត្យ​មួយ​ដែល​ផ្តល់​អំណាច​ពិសេស​ដល់​ប្រធានាធិបតី។

ប្រធានាធិបតីអេហ្ស៊ីប​លោក​ Mohamed Morsi​
ប្រធានាធិបតីអេហ្ស៊ីប​លោក​ Mohamed Morsi​ Capture d'écran
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​ដើម្បីផ្សះផ្សាជាតិ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​វិមាន​ប្រធានាធិបតីនេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ Mohamed Morsi។ ប៉ុន្តែ លោក​ប្រធានាធិបតី​អេហ្ស៊ីប ​នៅតែ​​រក្សា​ទុក​ការ​បោះ​ឆ្នោត​​​ប្រជាមតិ​ស្តីពី ​គំរោង​ច្បាប់​រដ្ឋធម្មនុញ្ញា ​នៅ​ថ្ងៃ​ទី​១៥​ធ្នូ​ខាងមុខ​ដដែល ។

គម្រោងច្បាប់​ដែល​​ធ្វើ​​ឲ្យ​អេហ្ស៊ីប​​បែក​បាក់​គ្នា​ជាពីរបក្ស។ វិបត្តិ​នយោបាយ​របស់អេហ្ស៊ីបនេះ បាន​កើត​ឡើង​ ​ចាប់តាំង​ពី​លោកប្រធានធិបតីអេហ្ស៊ីប​ បាន​​ចេញ​​ក្រិត្យ​​មួយ​​​នៅថ្ងៃ​ទី​២២​វិច្ឆិកា​កន្លង​ទៅដែលផ្តល់សិទ្ធិពិសេស​ដល់​ប្រធានាធិបតី។ ក្រិត្យ​ពិសេស​​នេះ​ហើយ​ ​ដែល​បង្ក​ឲ្យ​មាន​​​ការ​​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សារវាង​បក្ស​អ្នក​ព័ន្ធគាំទ្រ​និង​ក្រុម​អ្នក​ប្រឆាំង​​លោក​ប្រធានាធិបតី​​​នៅ​ពី​មុខ​វិមាន​ប្រធានាធិបតី​ក្នុងសប្តាហ៍នេះ។ ហិង្សា ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​​​​ស្លាប់​​៧​នាក់​និង ​របួស​មនុស្ស​ជា​ច្រើន​រយ​នាក់ផ្សេងទៀត។​

ម្យ៉ាងទៀត រណៈសិរ្ស​សង្គ្រោះ​ជាតិ (FSN) ដែលជា​សម្ព័ន្ធ​បក្ស​ប្រឆាំង ​ដឹកនាំ​ដោយ​លោក Mohamed ELBARADEI អតីត​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA បាន ថ្លែង​ថា« ប្រសិន​បើ​លោក​លោក​ម័រស៊ី នៅ​តែ​ធ្វើមិនដឹងមិនឮពី ​ការទាមទារនិងការប្រឆាំង​របស់ ​ពលរដ្ឋ​​ខ្លួន​នោះ​ទេ រាល់​​ការប៉ុនប៉ង​រក​​កិច្ចចរចា​ ក៏​​ច្បាស់​ជា​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ។ នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ​របស់​ខ្លួន រណៈសិរ្ស​សង្គ្រោះជាតិ​នៃ​សម្ព័ន្ធ​​បក្ស​ប្រឆាំង បាន​អំពាវនាវ​សា​ជា​ថ្មី​ដល់​ប្រជាជនអេហ្ស៊ីប ឲ្យ​កែណ្ឌ​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ទីកន្លែង​ផ្សេងៗ​គ្នានៅ​​ក្នុង​​ប្រទេស​​​នៅ​ថ្ងៃ​សុក្រ​នេះ។

សមាជិក​នៃ​រណៈសិរ្ស​សង្គ្រោះ​ជាតិ​ FSN ដែល​ជា​ក្រុម​យុវជន​ថ្ងៃ​៦​មេសា​និង​ធ្លាប់​បាន​រួម​ចំណែកក្នុង​ការ​ផ្តល់​សន្ទុះ​ដល់​ចលនាបដិវត្តន៍​​ប្រឆាំង​នឹង​លោក Hosni Moubarak កាលពី​ឆ្នាំ​ទៅ​​មិញ បាន​អំពាវនាវ ​ឲ្យ​​ដង្ហែ​ក្បួន​បាតុកម្ម​ចេញពីគ្រប់វិហារ​អ៊ីស្លាមនិង​​ដើរតម្រង់​ឆ្ពោះ​ទៅ​​កាន់​​​ទីលាន​​បដិវត្តន៍​នានា​នៅក្នុងប្រទេស​។ ក្រុមបាតុករ ​ស្រែក​ជា​ពាក្យ​ស្លោក​ថា “បរាជ័យ​ទៅ​មេ​​ដឹកនាំ​ចលនាភាត​របុត្រ​អ៊ីស្លាម”​និង​ថា “បរាជ័យទៅMohamed Morsi”។ បក្ស​ប្រឆាំង បាន​ស្រែក​​​បរិហារដែរពីគំនិត​បែក​ឆ្វេង​​​របស់​​លោក​ ​Morsi​​ ​ដែល​​ប្រើ​អំណាច​​ផ្តាច់​ការ​ ដោយ​ចេញ​ក្រិត្យ​​ពង្រីក​​អំណាច​​របស់​ខ្លួន​ថែម​ទៀត​​​ក៏​​ព្រម​​ទាំង​ផ្តល់​សិទ្ធិ​​​​ឲ្យ​​ដល់​​គណៈកម្មការ​​​ធម្មនុញ្ញ​ បាន​​រួច​​ផុត​​ពី​ការ​ប្តឹងប្តល់​របស់​តុលាការ​ដែរ។​

មិនតែប៉ុណ្ណោះ រណសិរ្ស​សង្គ្រោះជាតិ​អេហ្ស៊ីប ថែមទាំង ​បាន​ទាមទារ​ឲ្យបញ្ឍប់នូវការ​បោះ​ឆ្នោត​​ប្រជាមតិ​​លើ​​គំរោង​​ច្បាប់​រដ្ឋធម្មនុញ្ញ​​នៅ​ថ្ងៃ​១៥​ធ្នូ​ខាង​មុខ​ដោយ​ចោទ​ថា​គម្រោង​​ច្បាប់​​នេះ​ ពុំ​បាន​​ធានា​​​សិទ្ធិ​​សេរីភាព​របស់​ពលរដ្ឋ​​​ក្នុង​​ការ​​បញ្ចេញ​​មតិ​​និង​​សិទ្ធិ​​ក្នុង​​ការ​​គោរព​​សាសនា​​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ