អានតួអត្ថបទ
អេហ្ស៊ីប

កូដកម្ម​នៅ​អេហ្ស៊ីប​ ចែក​ជា​ពីរ​ក្រុម​ ដាច់​ពី​គ្នា​ រវាង​ក្រុម​ប្រឆាំង​ និង​ក្រុម​គាំទ្រ​ ប្រធានាធិបតី​ មរស៊ី​

នៅ​ប្រទេស​​អេហ្ស៊ីប​ ក្រុម​ប្រឆាំង​ និង​ ក្រុម​គាំ​ទ្រ​​​ ប្រធានា​ធិបតី​​ មរស៊ី បាន​ធ្វើ​ការ​ប្រឈម​មុខ​គ្នា​ ពេញ​មួ​យ​យប់​ ថ្ងៃ​ពុធ​ ​ នៅ​​ជុំវិញ​វិមាន​ប្រធានាធិបតី ធ្វើ​អោយ​ស្លាប់​បាតុករ​ ៥​នាក់​ និង​របួស​រាប់​រយ​នាក់។ កូដកម្ម​ប្រឆាំង​​ លោក​មរស៊ី​ បាន​ចាប់​រាល​ដាល​ កាល​​ពី​ថ្ងែ​អង្គារ​ដើម​សប្តាហ៍​​ មិន​ពេញ​ចិត្ត​នឹង​ វិសោធនកម្ម​ធម្មនុញ្ញ​ ដែល​ផ្តល់​ នូវ​អំណាច​​ ទូលំទូលាយ​ ដល់​ ប្រធានាធិបតី​​អ៊ីស្លាម។ ក្រុម​គាំ​ទ្រ​ លោក​​មរស៊ី​ បាន​វាយ​ប្រហារ​​បក​មក​វិញ​។

បាតុករ​​គាំទ្រ​​លោក​​មរស៊ី​នៅ​ក្រុង​គែរ​ ថ្ងៃ​៥​ធ្នូ
បាតុករ​​គាំទ្រ​​លោក​​មរស៊ី​នៅ​ក្រុង​គែរ​ ថ្ងៃ​៥​ធ្នូ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ពុធ​ ម្សិល​មិញ សកម្ម​ជន​ចលនា “ភាតរបុត្រ​​អ៊ីស្លាម” បាន​ចូល​ទៅ​កាន់​កាប់​ ផ្លូវ​ចូល​​​វិមាន​ប្រធានាធិបតី ហើយ​កំចាត់​ ក្រុម​បាតុករ​ ប្រឆាំង​ លោក​មរស៊ី​ ចេញ​ពី​ទី​នោះ​ យ៉ាង​សាហាវ​ ព្រៃ​ផ្សៃ។

គណបក្ស​ប្រឆាំង​ បាន​រាយ​ការ​​ថា​ មាន​អំ​ពើ​​ទារុណ​កម្ម​ច្រើន​ បាន​កើត​ឡើង​។​ គេ​ឃើញ​មាន​ បាតុក​រ​​ម្នាក់​ ត្រូវ​បាន​គេ​ចង​ព្យួរ​ជើង​ទាំង​ពីរ​ ឡើង​លើ​ជាប់​សសរ​​ដង​គោម​ អគ្គិសនី​ នៅ​មុខ​វិមាន​ប្រធានាធិបតី។ ជាង​នេះទៅ​ទៀត​ មាន​មនុស្ស​ជាច្រើន​​នាក់បាន​បាត់​ខ្លួន​ ក្នុងនោះ ភាគ​ច្រើន​ជា​ក្មេង​ស្រី។

កូដកម្ម​ប្រឆាំង​លោក​មរស៊ី​ បាន​ចាប់​ផ្តើម​កើត​ឡើង​ តាំង​ពី​ចុង​ខែ​វិច្ឆិកា​ បន្ទាប់​​ពី​ មាន​ចេញ​ក្រិត្យ​ ប្រធានាធិបតី​ ផ្តល់​អំណាច​ ទូលំទូលាយ​ ដល់​ ប្រធានាធិបតី​​អេហ្ស៊ីប។
កូដកម្ម​បាន​ចាប់​រាលដាល​ កាល​ពី​ថ្ងៃ​អង្គារ​ ដើម​សប្តាហ៍ ហើយ​ក្រុម​បាតុករ​គាំទ្រ លោក​មរស៊ី បាន​វាយ​បក​ប្រហារ​​ តបត ​មក​វិញ។

យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​ នៃ​រដ្ឋា​ភិបាល​​អេហ្ស៊ីប​ ប្រធានា​ធិបតី មរស៊ី​​ នឹង​​ប្រកាស​ដំណឹង​មួយ​ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ ដើម្បី​អោយ​ប្រជាជន​ ពេញ​​ចិត្ត។ នៅ​ថ្ងៃ​អង្គារ​ អនុ​ប្រធានា​ធិបតី​ បាន​សុំ​អោយ ​គណបក្ស​ប្រឆាំង​ ធ្វើការ​ចរចា​ ជាមួយ​ រដ្ឋាភិបាល។ គណបក្ស​ប្រឆាំង​ តប​វិញ​ថា ខ្លួន​នឹង​ចរចា លុះ​ត្រា​តែ​​ រដ្ឋាភិបាល​ លុប​ចោល​​នូវ​ ក្រិត្យ​​​ដែល​ផ្តល់​អំណាច​ ដល់​ប្រធានាធិបតី និង​បញ្ឈប់​នូវ​​​​ការ​បោះ​ឆ្នោត​ប្រជាមតិ​ លើ​គំរោង​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ ១៥​ធ្នូ​ ខាង​មុខ។​

ប៉ុន្តែ​ ក្រុម​បាតុករ​ ដែល​បាត់​បង់​​ញាតិ​មិត្ត​ ក្នុង​អំ​ពើ​ហិង្សា យល់​ថា មិន​ចាំបាច់​មាន​ការ​ចរចា នោះ​​ឡើយ ព្រោះ​​សំរាប់​ពួក​គេ​ ថ្ងៃ​ទី ៥​ ធ្នូ​ម្សិល​មិញ​ គឺ​ជា​​ ថ្ងៃ​តំណាង​ នូវ​អំពើ​ផ្តាច់​ការ​​របស់​រដ្ឋា​ភិបាល​ រឺ​ក៏​​ តំ​ណាង​​ចលនា​បដិវត្តន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ