អានតួអត្ថបទ
អេហ្ស៊ីប

ការ​​ប្រឆាំង​​ប្រធានាធិបតី​​កាន់​តែ​​មាន​​ភាព​​រីក​​រាល​ដាល​

នៅ​ប្រទេស​ ​ ​​Egypte សកម្មភាព​​ប្រឆាំង​នឹង​ ប្រធានា​ធិបតី ​មរស៊ី​ កំពុង​តែ​មាន​ការ​រីក​រាលដាលខ្លាំង។ បន្ទាប់​ពី​មាន​ការ​អនុម័ត​នូវ​​ពង្រាង​ច្បាប់​​រដ្ឋ​ធម្មនុញ្ញ​ថ្មី​សំរាប់​ការ​បោះ​ឆ្នោត​ប្រជាមតិ​ នៅ​ថ្ងៃ​ ១៥​ធ្នូ​​​ ខាង​មុខ​នេះ ​​​​គណបក្ស​​ប្រឆាំង​​ នៅ​ប្រទេស​​Egypte បាន​​អំពាវនាវ​ អោយ​មាន​​ការ​ធ្វើ​ បាតុកម្ម​សារ​ជា​ថ្មី​​​ម្តង​ទៀត នៅ​រសៀល​​ថ្ងៃ​​អង្គារ​​នេះ​។ ចំណែក​ឯ​ក្រុម​សារព័ត៌មាន​ និង​ស្ថាប័ន​ទេសចរ​នានា​​ នៅ​ ​​Egypte ក៏​ មាន​គំរោង​ ចូល​រួម​ក្នុង​​មហា​បាតុកម្ម​នេះ​ តាមសកម្មភាព​ ​ផ្សេងៗ​​របស់​ខ្លួនផង​ដែរ​។​

ក្រុម​បាតុករ​​ប្រឆាំង​នឹង​​ប្រធានាធិបតី​ មរស៊ី​ នៅ​ក្រុង​គែរ ថ្ងៃ​១​ធ្នូ
ក្រុម​បាតុករ​​ប្រឆាំង​នឹង​​ប្រធានាធិបតី​ មរស៊ី​ នៅ​ក្រុង​គែរ ថ្ងៃ​១​ធ្នូ REUTERS/Asmaa Waguih
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ​នេះ​ សម្ព័ន្ធភាពប្រឆាំង​​ប្រទេស​ ​ ​​Egypte​ ដែល​ដឹក​នាំ​ដោយ​​ក្រុម​​​និយមភាព​ជឿនលឿន និង​ក្រុម​ឆ្វេង​និយម​​ ដែល​ធ្លាប់​បាន​ ទម្លាក់​អតីត​​ប្រធានា​ធិបតី អូស្ន៊ី មូបារ៉ាក់​ បាន​​អំពាវនាវ​ អោយ​មាន​​ការ​ធ្វើ​ មហាកូដកម្ម​​រួម​​មួយ​ ដើម្បី​ប្រឆាំង​នឹង​ វិសោធនកម្ម​ច្បាប់​ ដែល​អនុម័ត​ដោយ​ ​ លោកប្រធានា​ធិបតី ​មរស៊ី។​ វិសោធនកម្ម​ច្បាប់​នេះ​​ ធ្វើ​អោយ​ប្រធានាធិបតី​ មាន​អំណាច​លើស​ច្បាប់​ និង​​តុលាការក្នុង​ប្រទេស​។​

ក្រុម​ចៅ​ក្រម​ ​អេហ្ស៊ីប​ ដែល​បាន​ធ្វើ​ កូដកម្ម​រួច​មក​ហើយ​ តាំង​ពី​សប្តាហ៍​មុន ប្រកាស​​ថា​​ នឹង​មិន​ចូល​រួ​ម​សង្កេត​ការ​បោះ​ឆ្នោត​ប្រជាមតិ​ នៅ​ថ្ងៃ​ ១៥​ធ្នូ​​​ ខាង​មុខ​នេះ ទេ។​​ សារព័ត៌មាន​​នានាក្នុង​ស្រុក​ ​​​បាន​សំរេច​ចិត្ត​​ មិន​​ធ្វើ​ការ​ចុះផ្សាយ​​ឡើយ​ នៅ​ថ្ងៃ​នេះ។​ រី​ឯ​សណ្ឋា​គារ​ និង​អាហារដ្ឋាន​នានា ក៏​បាន​ត្រៀម​​​បិទ​​​ភ្លើង​ រយៈពេល​ កន្លះ​ម៉ោង​ផង​ដែរ​។ ពួក​គេ​ យល់​ថា​នេះ​ជា​វិធានការ​ ប្រឈម​មុខ​នឹង​ អំណាច​​ផ្តាច់ការ​របស់​ ប្រធានាធិបតី​​ មរស៊ី។

កាល​ពី​សប្តាហ៏​មុន​ ក្រុម​អ៊ីស្លាម​​និយម​ជ្រុល​ ដែល​មាន​ សមាជិក​ភាគ​ច្រើន​​នៅ​ក្នុង​​​សភា​ ​​អេហ្ស៊ីប បាន​ធ្វើ​ពង្រាង​ច្បាប់​​រដ្ឋ​ធម្មនុញ្ញ មួយ​ ដែល​​ពង្រាង​ច្បាប់​នេះ​ ​មាន​លក្ខណៈ​ពង្រឹង​​មូលដ្ឋាន​គ្រឹះ​ច្បាប់​ អ៊ីស្លាម​ ផ្តល់​​ដល់​មេដឹកនាំ​​​អ៊ីស្លាម សំខាន់ៗ នូវ​​អំណាច​​ត្រួត​ពិនិត្យ​​ និង​ការ​ទាម​ទារ​​ អោយ​មាន​ការ​គោរព​នូវ​ សីលធម​​ នៃ​គ្រួសារ​បែប​បុរាណ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រុម​​សិទ្ធមនុស្ស មាន​ការ​ព្រួយ​បារម្ភ​​​ ចំពោះ​​​​​ច្បាប់​​ថ្មី​​នេះ ដោយ​​យល់​ថា​ រដ្ឋា​ភិបាល​អេហ្ស៊ីប​ អាច​ឆ្លៀត​​ប្រើ​ច្បាប់​នេះ​ ដើម្បី​បិទ​​សេរី​ភាព​​ជន​ស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ