អានតួអត្ថបទ
អេហ្ស៊ីប

ក្រុមប្រឆាំង​អេហ្ស៊ីប​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ឋផល​នៃ​ការ​បោះឆ្នោត​

នៅ​ប្រទេស​អេហ្ស៊ី​ប​ នៅ​ថ្ងៃ​អង្គារ​នេះ​ គណបក្ស​​ប្រឆាំង និង​​ក្រុម​គាំ​ទ្រ​​របស់​ខ្លួន​​ នឹង​ធ្វើ​បាតុកម្ម​​​សា​​ជា​ថ្មី ដើម្បី​​​ប្រឆាំង​​នឹង​លទ្ឋផល​នៃ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​ លើក​ទី​មួយ​​ ដែល​​ផ្តល់​ជោគ​ជ័យ​​ ដល់​គណ​បក្ស​កាន់​អំណាច​របស់​ ប្រធានាធិបតីមរស៊ី។​​​​ អជ្ញា​ធរ​បោះឆ្នោត បាន​ទទួល​​បណ្តឹង​​​​រាប់ពាន់​​ ប្រឆាំង​នឹង​​លទ្ឋផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពីសៅរ៍​មុន។​ ​ នៅ​​ថ្ងៃ​បោះ​ឆ្នោត​ប្រជា​មតិ​លើក​ទី​មួយ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នានា​ បាន​រាយការណ៍​អំពី​​ ភាព​មិន​ប្រក្រ​តី​​នៅ​តាម​ទី​ស្នាក់​ការ​បោះឆ្នោត​នានា​ ហើយ​បាន​សំនូម​ពរ​អោយ​ ឧត្តម​ស្នង​ការ​នៃ​ការ​បោះឆ្នោត​ ត្រួ​ត​ពិនិត្យ​ឡើង​វិញ​ នូវ​បណ្តឹង​ទាំង​អស់នេះ។ គណបក្ស​​ប្រឆាំង​​ បដិ​សេធ​មិន​ចរចា ​​តាម​សំណូម​ពរ​​របស់ប្រធានាធិបតី​មរស៊ី។​

បាតុករ​​ប្រឆាំង​ប្រធានាធិបតី​ នៅ​ក្រុង​គែរ​​​​​​ ​ថ្ងៃ​១៧​ធ្នូ​
បាតុករ​​ប្រឆាំង​ប្រធានាធិបតី​ នៅ​ក្រុង​គែរ​​​​​​ ​ថ្ងៃ​១៧​ធ្នូ​ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

លទ្ឋផលនៃការបោះឆ្នោតប្រជាមតិ លើកទីមួយ ដែលផ្តល់ជោគជ័យ ដល់គណបក្សកាន់អំណាចរបស់ ប្រធានាធិបតីមរស៊ី មិនអាចធ្វើអោយគណបក្សប្រឆាំង ចុះចេញពីរាជបល្ល័ង្ក របស់ខ្លួននោះឡើយ។ នៅរសៀលថ្ងៃអង្គារនេះ ក្រុមប្រឆាំងអេហ្ស៊ីបនឹងធ្វើបាតុកម្មជាថ្មីម្តងទៀត ដើម្បីប្រឆាំងនឹងលទ្ឋផលនៃការបោះឆ្នោតនេះ។

ជុំវិញរឿងនេះ គណបក្ស រណសិរ្សស្រោចស្រង់ជាតិ អេហ្ស៊ីប (FSN) ដែលប្រមូលផ្តុំទៅដោយ គណបក្សប្រឆាំងសំខាន់ៗ នៅអេហ្ស៊ីប បានធើ្វការឆ្លើយឆ្លងគ្នា ទៅវិញទៅមក យ៉ាងស្អិតរមួត ជាមួយនិងប្រធានាធិបតីមរស៊ី។

ក្រុមប្រឆាំងអេហ្ស៊ីប យល់ថា គំរោងធម្មនុញ្ញនឹងអាចអនុម័តទៅបាន លុះត្រាតែលទ្ឋផល ការបោះឆ្នោត លើកទីពីរនៅចុងសប្តាហ៍នេះ ផ្តល់នូវជោគជ័យច្រើនលើសលុប។ លោកមរស៊ីតបទៅវិញថា ត្រឹមតែ ៥០ភាគរយ គឺអាចអនុម័ត គំរោងធម្មនុញ្ញបានហើយ។

ក្រុមប្រឆាំងអេហ្ស៊ីប បានបន្តចោទថាដំណើរការបោះឆ្នោតប្រជាមតិ លើកទីមួយនេះ មានភាពមិនប្រក្រតី និងមានការបន្លំច្រើនអនេក ហើយបានទាមទារ អោយមានការស៊ើបអង្កេត លើអំពើរំលោភបំពាន របស់ក្រុមប្រធានាធិបតី មកលើអ្នកកាសែតនានា។ ក្រុមប្រធានាធិបតីតបថា អ្នកសារព័ត៌មានបាន ធ្វើការបង្ខូចកេរ្តិ៍ឈ្មោះលោកមរស៊ី។

នៅថ្ងៃបោះឆ្នោតប្រជាមតិលើកទីមួយកាលពីថ្ងៃសៅរ៍មុន អង្គការក្រៅរដ្ឋាភិបាល និងអ្នកសង្កេតការនានា បានរាយការណ៍ អំពីភាពមិនប្រក្រតីនៅតាមទីស្នាក់ការបោះឆ្នោតជាច្រើន។ លើសពីនេះ វត្តមាននៃក្រុមចៅក្រម ចូលរួមសង្កេតការបោះឆ្នោត នៅមិនទាន់មានភាពពេញលេញល្អ ។ គេឃើញមានការប្តឹងផ្តល់ រហូតដល់ទៅ ប្រាំពីរពាន់បណ្តឹង ប៉ុន្តែ អជ្ញាធរបោះឆ្នោត មិនព្រមធ្វើការពិនិត្យករណីបណ្តឹងទាំងអស់នេះឡើយ ព្រោះយល់ថា ដំណើរការបោះឆ្នោតកាលពីថ្ងៃសៅរ៍កន្លងទៅ មានលក្ខណៈគំរូល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ