អានតួអត្ថបទ
អេហ្ស៊ីប

ការ​បោះ​ឆ្នោត​ប្រជា​មតិៈ​ គណបក្ស ​សេរីភាព​និង​យុត្តិធម៌​របស់​ប្រធានាធិបតី​មរស៊ី​ទទួល​ជោគជ័យ​

នៅ​ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​​អាទិត្យ​ម្សិល​មិញ​ គណបក្ស ​​សេរីភាព​និង​យុត្តិធម៌​របស់​​ប្រធានាធិបតី​អ៊ីស្លាម​​ មរស៊ី​ បាន​ទទួល​ជោគជ័យ​ ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​លើក​ទី​មួយ​ ដោយ​​ទទួល​​សម្លេង​​ឆ្នោត​ បាន​ជាង​ 56​ ភាគរយ​។ ប៉ុន្តែ​ លោក​មរស៊ី ត្រូវ​រង់​ចាំ​លទ្ឋផល​នៃ​​ការ​បោះ​ឆ្នោត​ លើក​ទី​ពីរ​ នៅ​ថ្ងៃ​សៅរ៍​ចុង​​សបា្តហ៏នេះ ដើម្បី​​​សំរេច​អនុម័ត គំរោង​ធម្មនុញ្ញ​ថ្មី របស់​ខ្លួន។​ ដោយ​ឡែក​​ គណបក្ស​ប្រឆាំង​ មិន​​ទទួល​ស្គាល់​ លទ្ឋផល​បោះ ឆ្នោត​កាល​ពី​ម្សិល​មិញ​នេះ​ទេ​ ហើយ​បាន​​អំពាវនាវ​​អោយ​ ប្រជាជន​​ធ្វើ​បាតុកម្ម​ សារជាថ្មី​ទូទាំង​ប្រទេស​ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ដើម្បី​ប្រឆាំង​នឹង​គំរោង​ធម្មនុញ្ញ​របស់​គណបក្ស​កាន់​អំណាច។

ការ​​រាប់​​សន្លឹក​​ឆ្នោត​​នៅ​​អេហ្ស៊ីប​​ ថ្ងៃ​​ ១៥​ធ្នូ
ការ​​រាប់​​សន្លឹក​​ឆ្នោត​​នៅ​​អេហ្ស៊ីប​​ ថ្ងៃ​​ ១៥​ធ្នូ Reuters
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​​អាទិត្យ​ម្សិល​មិញ ការ​បោះ​ឆ្នោត​ប្រជាមតិ​លើក​ទី​មួយ​នៅ​អេហ្ស៊ីប​​​ បាន​ផ្តល់​ជោគ​ជ័យ​ដល់​ គណបក្ស​កាន់​អំណាច ​របស់​​ប្រធានាធិបតី​ ​​មរស៊ី ជាមួយ​នឹង​សម្លេង​ឆ្នោត​ 56,5​ភាគ​រយ។​ លទ្ឋផល​​ នេះ ទទួល​បាន​​មក​ពី​​​ ទីស្នាក់ការ​​បោះ​ឆ្នោត 99 ​ភាគរយ ​ក្នុង​​តំបន់​​ចំនួន ១០​​ នៅ​ក្នុង​ប្រទេស​ ក្នុង​នោះ ក៏​មាន​រាប់​បញ្ចូល​​​​ទីក្រុង​គែរ​ផង​ដែរ។

ការ​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ​ បាន​ប្រព្រិត្តទៅ ក្នុង​ភាព​ស្ងប់​ស្ងាត់​ ប៉ុន្តែយោង​តាម​តួលេខ​មិន​ផ្លូវ​ការ​មួយ​ ​​អ្នក​ដែល​​មក​បោះឆ្នោត ​មាន​តែ​មួយភាគបី​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជនសរុប​​ 26​លាន​នាក់​ ដែល​​ត្រូវ​​ទៅ​បោះ​ឆ្នោត​​ជា​លើក​ទីពីរ ​​នៅថ្ងៃ​សៅរ៍​ខាង​មុខ។

ទោះ​យ៉ាងណា​ គណបក្ស​ប្រឆាំង​​ ​មិន​​ទទួល​ស្គាល់​ លទ្ឋផល​បោះ​ឆ្នោត​​នេះ​ទេ​​ ដោយចោទ​​​ថា​ ការ​បោះឆ្នោត​គ្មាន​ភាព​ប្រក្រតី​​ ហើយ​បាន​​អំពាវនាវ​​អោយ​ ប្រជាជន​​ធ្វើ​បាតុកម្ម​ សារជាថ្មី​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ដើម្បី​ប្រឆាំង​នឹង​គំរោង​ធម្មនុញ្ញ​របស់​គណបក្ស​កាន់​អំណាច។ គណបក្ស​ រណសិរ្ស​ស្រោច​ស្រង់​ជាតិ អេហ្ស៊ីប​ (FSN) បាន​ដាក់​ល័ក្ខខ័ណ្ឌ​ថា​ ខ្លួន​នឹង​មាន​វត្តមាន ​ក្នុង​ការ​​​បោះឆ្នោត​​​​ប្រជាមតិ​លើក​ទី​ពីរ​ ​លុះ​ត្រា​តែ​​មាន​មាន​ចៅ​ក្រម​ចូល​រួម​សង្កេត​ការ​​​​បោះ​ឆ្នោត អោយ​បាន​ពេញ​លេញ​ ១០០ភាគរយ​។

អ្នក​សង្កេត​ការ​​​​នានា​ បាន​បរិហារ​​ថា​មិន​ឃើញ​មាន​ ​ចៅក្រម​សង្កេតការ​ នៅ​ក្នុង​ទីស្នាក់​ការ​បោះ​ឆ្នោត​ច្រើន​កន្លែង។​ លើស​ពី​នេះ​ អង្គការ​សិទ្ឋិមនុស្ស​នានា ​​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតី​​​​ក្នុង​​ដំណើរការ​បោះ​ឆ្នោត​កាលពី​ចុង​សប្តាហ៍​កន្លង​មក​ ដូច​ជា​ ការ​បើក​ទ្វារ​ទីស្នាក់ការ​បោះ​ឆ្នោត​ មាន​ភាព​យឺត​យ៉ាវ​​​​​ ​មាន​ការ​​​រំលោភ​បំពាន​ច្រើន​​​​លើ​​បទ​បញ្ជា​​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ​ព្រម​ទាំង​មាន​​ការ​​ស៊ី​សំណូក​កើត​ឡើង​ទៀត​ផង។

ទោះ​បី​ជា​ គណបក្ស​កាន់​អំណាចអេហ្ស៊ីប​​ ទទួល​បានជ័យជំនះ​នៅ​លើក​ទី​មួយ សម្លេង​ឆ្នោត មាន​ត្រឹម​​តែ​ ជាង​ 56​ភាគ​រយ គឺ​​​នៅមាន​ភាព​ប្រកិត​គ្នា​ ជាមួយ​​​​​សម្លេង​គាំ​ទ្រ​របស់​ គណបក្ស​ប្រឆាំង​។​ គណ​បក្ស​ប្រឆាំង​អេហ្ស៊ីប​ នៅ​តែ​​សង្ឃឹមដណ្តើម​បាន​ជោគ​ជ័យ​មក​វិញ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​លើក​ទីពីរ​ នៅ​ចុង​សប្តាហ៏​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ