អានតួអត្ថបទ
អេហ្ស៊ីប

បក្ស​​ប្រឆាំង​​ដ៏​ភាគ​ច្រើន​​បដិសេធ​​មិន​​ចូល​រួម​​ក្នុង​​ការ​​បោះឆ្នោត​​ប្រជាមតិ​ថ្ងៃ១៥ធ្នូ​ខាង​មុខ​

រណសិរ្ស​សង្គ្រោះជាតិ​ប្រមូល​ផ្តុំ​ដោយ​​បក្ស​សំខាន់ៗ​និង​​ចរន្ត​​បក្ស​ប្រឆាំង​អេហ្ស៊ីប​ បាន​​សម្រេច​​ចិត្ត​​ច្រាន​ចោល​​ការ​រៀ​បចំ​ការ​បោះ​ឆ្នោត​ប្រជាមតិ​ស្តីពី​គម្រោង​​វិសោធនកម្ម​ធម្មនុញ្ញ​។​ រណសិរ្ស​ បាន​​អំពាវ​នាវ​​ឲ្យ​​ធ្វើ​​បាតុកម្ម​​នៅ​​ថ្ងៃ​​អង្គារ​​១១​​ធ្នូ​​ស្អែក​​ ដើម្បី​​ប្រឆាំង​​នឹង​​ការ​​រៀបចំ​​ការ​​បោះ​ឆ្នោត​​ប្រជាមតិ​នៅ​ថ្ងៃ​១៥​ធ្នូ​ខាង​មុខ​​និង​​រាល់អ្វីៗ​​ដែល​​ពួក​​គេ​​ចាត់​​ទុក​​ថា​​ជា​​ការ​គំរាម​​ប៉ះ​ពាល់​​ដល់​​សិទ្ធិសេរីភាព​​​របស់​​ពួក​​គេ។​

ក្រុមបាតុករប្រឆាំងលោកប្រធានាធិបតិអេហ្ស៊ីប Morsiពុំរំសាយបាតុកម្មពួកគេឡើយ​នៅពីមុខវិមានប្រធានាធិបតី​ថ្ងៃទី​៩ធ្នូ​២០១២​
ក្រុមបាតុករប្រឆាំងលោកប្រធានាធិបតិអេហ្ស៊ីប Morsiពុំរំសាយបាតុកម្មពួកគេឡើយ​នៅពីមុខវិមានប្រធានាធិបតី​ថ្ងៃទី​៩ធ្នូ​២០១២​ AFP/Patrick Baz
ផ្សាយពាណិជ្ជកម្ម

 រណសិរ្សសង្គ្រោះ​ជាតិ ដែល​រួម​ប្រជុំ​ដោយបក្ស​សំខាន់ៗ​និងចរន្ត​នៃ​ចលនា​​ប្រឆាំង​​ បាន​សម្រច​ចិត្ត​​​ច្រានចោល​ការរៀបចំការបោះឆ្នោត​ប្រជាមតិ​ស្តីពី​គំរោង​វិធិសោធ​ន​កម្ម​ធម្មនុញ្ញ​គ្រោង​​ធ្វើ​នៅថ្ងៃ១៥ធ្នូខាងមុខ។ យោងតាម​រណសិស្ស​សង្គ្រោះ​ជាតិ គំរោង​នេះ ធ្វើ​​​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​​ទាំង​​ក្នុង​ផ្នែក​សង្គម​និង​ទាំង​នៅ​​លើផ្នែក​​នយោបាយ​ជា​មូលដ្ឋាន​​​ក៏​ព្រម​ទាំង​បើក​ផ្លូវ​ដល់របបផ្តាច់ការ។

 
មូលហេតុ​នៃ​ការ​ច្រាន​ចោល​មួយ​ទៀត ដែល​រណៈសិរ្ស​​សង្គ្រោះ​ជាតិ​ហៅ​ថា” ការ​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៃ​អំពើ​ហិង្សា​និង​អំពើ​ភេរវនិយម ​​បង្ក​ឡើង​ដោយ​ពួក​កង​អាសាស្ម័គ្រ ​អ៊ីស្លាម​និយម​ជ្រុល” ប្រឆាំង​នឹង​ស្ថាប័ណ​សំខាន់ៗ​ ដូច​ជា​​​តុលាការ​និង​មធ្យោបាយ​ឃោសនា​មហាជន​ជា​ដើម។​ បុរី ​នៃ​​មធ្យោបាយ​ឃោសនា​មហាជនអេហ្ស៊ីប ​ដែល​រួម​ប្រជុំ​ដោយ​បណ្តាញ​ទូរទស្សន៍​ឯកជន​ ត្រូវបាន​ពួកអ៊ីស្លាមនិយមជ្រុល​ រាប់​ពាន់​នាក់​នាំ​គ្នា​ធ្វើ​ការ​ឡោមព័ទ្ធ​ជុំជិត​អស់​​តាំងពី​៣​ថ្ងៃ​​កន្លង​មក​ហើយ​ទំាង​ច្រក​ចូលនិងទាំង​ច្រកចេញ។

រណសិរស្សសង្គ្រោះ​ជាតិ បាន​គូស​បញ្ជាក់​ទៀត​ថា “ក្រសួង​មហាផ្ទៃ​អេហ្សើប​ខ្លួន​ឯង​ហ្នឹង​ក៏​ត្រូវ​ស្ថិត​​នៅ​ក្រោម​សម្ពាធ​បស់​ពួក​អ៊ីស្លាម​និយម​ជ្រុល​ដែរ​ដែល​​​​បង្ខំ​ឲ្យ​ក្រសួង​មហាផ្ទៃធ្វើ​ការ​​បង្រ្កាប​​​​យ៉ាង​​ហិង្សា​ទៅ​លើ​ចលនា​បាតុកម្ម​របស់​ពួក​បាតុករ”។

មិនតែប៉ុណ្ណោះ ​ រណ​សិរ្ស​សង្គ្រោះ​​ជាតិ​ ​ថែម​ទាំង​បាន​អំពាវនាវ​ដល់​ប្រជាជន​អេហ្ស៊ីប​ទាំង​អស់​ដែល​​​ត្រូវ​សង្កត់​សង្កិន​​ដោយ​ការ​យក​ពន្ធ​ថ្មី​ៗ​ថែមទៀត​និង​ការ​តម្លើង​តម្លៃ​ទំនិញ​នោះ​​ឲ្យ​កែណ្ឌ​គ្នី​គ្នាមកចូលរួមនៅ​ក្នុង​មហា​បាតុកម្មមួយ ដែលគ្រោងធ្វើនៅ​ថ្ងៃអង្គារទី​១១​ធ្នូ​ស្អែក​នេះ។ ថ្ងៃ​អង្គារស្អែក ​ដែល​​អាចនឹង​​អូស​​​ទាញ​​ស្ថានការណ៍​​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ឲ្យ​ធ្លាក់​ចុះ​នៅ​ក្នុង​អំពើ​ហិង្សាដ៏ធ្ងន់ធ្ងរមួយ ប្រសិន​បើ​ពួក​អ៊ីស្លាម​និយម​ជ្រុល ធ្វើការ​អនុវត្តន៍​ការ​គំរាម​របស់​ពួក​គេ ​ដើម្បី​ការរៀបចំ​បាតុកម្ម​ប្រឆាំង​តប​ត​វិញ​នៅថ្ងៃស្អែកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ