អានតួអត្ថបទ
សុខភាព

ធាត់ឡើង​គីឡូ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​សុខភាព​ដល់​ជនជាតិ​អាស៊ី​ជាង​ជនជាតិ​អឺរ៉ុប

ជនជាតិ​អាស៊ី​ដែល​ធាត់​ខ្លាំង មាន​បញ្ហា​សុខភាព​ច្រើន​ជាង​មនុស្ស​ធាត់​ដែល​មាន​ដើម​កំណើត​ជា​អឺរ៉ុប។ នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​មហា​វិទ្យាល័យ​កាណាដា​មួយ ចេញ​ផ្សាយ​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កក្កដា​ម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

ធាត់​ឡើង​គីឡូ បង្ក​គ្រោះថ្នាក់​សុខភាព សម្រាប់​ជនជាតិ​អាស៊ី ខ្លាំង​ជាង​ជនជាតិ​អឺរ៉ុប។ នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មួយ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កក្កដា​ម្សិលមិញ​នៅ​ប្រទេស​កាណាដា។

យោង​ទៅ​តាម​ការ​សិក្សា​នេះ មូលហេតុ​គឺ​មក​ពី​ជនជាតិ​អាស៊ី​ស្តុក​ខ្លាញ់​ទុក​នៅ​ក្នុង​ថ្លើម រី​ឯ​ជនជាតិ​អឺរ៉ុប​វិញ​ស្តុក​ខ្លាញ់​ទុក​នៅ​ក្រោម​ស្បែក។

លោក​ស្រី Sonia Anand អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ និង​ជា​សាស្រ្តាចារ្យ​ខាង​វេជ្ជសាស្រ្ត​នៃ​មហា​វិទ្យាល័យ​ McMaster ពន្យល់​ថា«ពួក​ជនជាតិ​អាស៊ី​មាន​មាឌ​តូច ដង​ខ្លួន​របស់​ពួក​គេ​ក៏​តូច​ទៅ​តាម​ហ្នឹង​ដែរ មិន​អាច​ស្រូប​យក​ខ្លាញ់​មក​ស្តុក​ទុក​នៅ​ក្រោម​ស្បែក​បាន​ច្រើន​ទេ ម្ល៉ោះ​ហើយ​បាន​ជា​ខ្លាញ់​រត់​ទៅ​នៅ​ក្នុង​ថ្លើម»។ លោកស្រី​ Sonia Anand បន្ថែម​ថា អ៊ីចឹង​ហើយ​បាន​ជា​ជនជាតិ​អាស៊ី​ដែល​ធាត់​ខ្លាំង​ឬ​ធាត់​យូរ តែងតែ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​និង​ជំងឺ​បេះដូង។

ការ​សិក្សា​ស្រាវជ្រាវ​នេះ ត្រូវ​បាន​ធ្វើ​ទៅ​លើ​មនុស្ស​១០៨​នាក់។ មួយ​ចំនួន​ជា​ជនជាតិ​អាស៊ី​មក​ពី​ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា និង​បង់ក្លាដែស។ រី​ឯ​មួយ​ចំនួន​ទៀត ជា​ជនជាតិ​កាណាដា​ដែល​ជីដូន​ជីតា​មាន​ដើម​កំណើត​ចេញ​មក​ពី​អ៊ឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ