អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

នឿយហត់-អស់កម្លាំង ជម្ងឺរបស់មនុស្សសម័យថ្មី ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នឿយហត់​ អស់​កម្លាំង ខ្សោះ​អស់​ពី​ខ្លួន ... តើ​មួយ​ឆ្នាំ​យើង​មាន​អាការៈ​បែប​នេះ​ប៉ុន្មាន​ដង? នឿយហត់​ គឺ​អាការៈ​មួយ ដែល​ស្តែង​ឡើង​ដោយ​សារ​ទង្វើ​របស់​មនុស្ស​ ជា​អ្នក​បង្ក​ឡើង ដូច​ជា​សម្រាក​មិន​គ្រប់​គ្រាន់ ធ្វើការ​ជ្រុលហួស​កម្លាំង។ ការនឿយ​ហត់​បែប​នេះ​នឹង​អាច​រលត់​ទៅ​វិញ​បាន​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ គឺ​ការ​​នឿយហត់​ជាប់​ជា​ប្រចាំ​ រហូត​ក្លាយ​ជា​ការ​នឿយហត់​រ៉ាំរ៉ៃ។ នឿយហត់​បែប​នេះ​ជា​ជំងឺ​ឬ ? តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​​ដឹង​បាន​ថា​ជា​ការ​នឿយហត់​-ជំងឺ​រ៉ាំរ៉ៃ ឬ​ជា​ការ​នឿយហត់​ដោយ​អន្លើៗ ? មូលហេតុអ្វី​បាន​ « ការ​នឿយ​​ហត់ »​ ក្លាយ​ជា​ពាក្យ​ស្ទើរ​រត់​មាត់​​នាពេល​បច្ចុប្បន្ននេះ ?! តើ​មាន​មធ្យោបាយ​ការពារ​ដែរ​ឬទេ ?វេជ្ជបណ្ឌិត Jean-Pierre Danjean, គ្រូពេទ្យ​ជំងឺ​ទូទៅ និង​ជាអ្នក​និពន្ធ​សៀវភៅ « Vivre mieux avec sa fatigue chronique » បាន​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់​​វិទ្យុបារាំង​អន្តរជាតិ​ដោយ​ផ្ទាល់​។ សូម​អញ្ជើញ​ស្តាប់។ 

"នឿយ​ហត់-​អស់​កម្លាំង" លាន់​ឮ​សឹង​គ្រប់​មាត់មនុស្ស​​ជំនាន់​ថ្មី
"នឿយ​ហត់-​អស់​កម្លាំង" លាន់​ឮ​សឹង​គ្រប់​មាត់មនុស្ស​​ជំនាន់​ថ្មី sxc.hu
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ