អានតួអត្ថបទ
អ៊ីតាលី

F.M.Iត្រួតពិនិត្យឃ្លាំមើលអ៊ីតាលី

ជំនួប​កំពូល​G-20​នៅ​ទីក្រុង​Cannes​ បាន​បញ្ជាក់​អះ​អាង​ នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​៤វិច្ឆិកា​អំពី​ការដាក់​ប្រទេស​អ៊ីតាលី​ដែល​មាន​វិបត្តិ​បំណុល​ដ៏​ខ្លាំង​ឱ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​ឃ្លាំ​មើល​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(​ F.M.I.​ )​និង​គណៈកម្មការ​អឺរ៉ូប​ ជាអាទិ៍​ ត្រួត​ពិនិត្យ​លើ​ការសន្យា​ខាង​ថវិកា​របស់​រដ្ឋាភិបាល​ក្រុង​Rome​ ។​ជា​សេចក្តី​សម្រេច​ចិត្ត​សំដៅ​ជាបឋម​សំរាប់​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​ចាប់​ពី​ជាច្រើន​សប្តាហ៍​មក​ហើយ​ ធ្វើ​ទុក្ខ​បុក​ម្នេញ​អ៊ីតាលី​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី៣​នៃ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​។

លោក​ស៊ីលវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) នាយករដ្ឋមន្រ្តី​អ៊ីតាលី
លោក​ស៊ីលវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) នាយករដ្ឋមន្រ្តី​អ៊ីតាលី Reuters
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ