អានតួអត្ថបទ
ហ្សកដានី​​

អង្គការ​​រដ្ឋ​អ៊ីស្លាម​​គម្រាម​​សម្លាប់​​អ្នក​បើកបរ​​យន្តហោះ​​ចម្បាំង​​ហ្សកដានី​​នៅ​ពេល​​ថ្ងៃ​​លិច​ នៅ​ថ្ងៃ​នេះ​

ក្រុម​​អង្គការ​រ​​ដ្ឋ​អ៊ីស្លាម​​បាន​​ប្រើ​​ឲ្យ​​ចំណាប់​ខ្មាំង​​ជនជាតិ​​ជប៉ុន​​លោក​ហ្គេ​ន​ជិ ហ្គុ​តុ ​(Kenji Goto) ​បង្ហាញ​​ការ​​គម្រាម​​សម្លាប់​​ថ្មី​ លើ​​អ្នក​បើកបរ​​យន្តហោះ​​ចម្បាំង​​របស់​​ហ្សកដានី ​ប្រសិន​ណាបើ​​ហ្សកដានី​​មិន​​ព្រម​​ប្រគល់​​ស្ត្រី​​អ្ន​កទោស​​ក្រុម​ជី​ហាត​​ម្នាក់ ​គឺ ​Sajida al-Rishawi ​ជា​​ថ្នូរ ​នៅ​ពេល​​ថ្ងៃ​​លិច​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​។​

លោក​Kenji Goto ​ជនជាតិ​ជប៉ុន​ដែល​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​ចាប់​ជម្រិត​
លោក​Kenji Goto ​ជនជាតិ​ជប៉ុន​ដែល​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​ចាប់​ជម្រិត​ REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

ការ​គម្រាម​ថ្មី​នេះ កើតមានឡើង​បន្ទាប់ពី​ហ្សកដានី នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​យល់ព្រម​ដោះដូរ​ស្ត្រី​អ្នកទោស Sajida al-Rishawi ដែលជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ជា​ថ្នូរ​នឹង​អ្នកបើកបរ​យន្តហោះ​ចម្បាំង​ហ្សកដានី បន្ទាប់ពី​កាលបរិច្ឆេទ​សម្លាប់​អ្នកបើកបរ​យន្តហោះ​នេះ និង​ជនជាតិ​ជប៉ុន​លោក Goto របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​បាន​ផុតកំណត់។

«ខ្ញុំ​គឺជា Kenji Goto Jogo។ នេះ​គឺជា​សារ​សំឡេង​ដែល​គេ​ប្រាប់​ខ្ញុំ​ឲ្យ​ផ្ញើរ​ទៅ​អ្នក» សំឡេង​របស់​អ្នកកាសែត​ជនជាតិ​ជប៉ុន​ត្រូវ​បានលឺ​និយាយ​នៅក្នុង​សារ​ជា​សំឡេង​មួយ​ដែល​មិនបាន​បង្ហាញ​ពី​អត្ត​សញ្ញាញ​ច្បាស់លាស់ ហើយ​ត្រូវបាន​ចែកចាយ​នៅក្នុង​គណនេយ្យ Twitter ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម។

នៅក្នុង​សារ​ជា​សំឡេង​នោះ លោក Goto បាន​និយាយទៀតថា «ប្រសិនបើ Sajida al-Rishawi មិន​ត្រូវបាន​ដោះដូរ​ជា​ថ្នូរ​នឹង​ជីវិត​របស់ខ្ញុំ នៅ​ព្រំដែន​តួ​គី​នៅពេល​ថ្ងៃ​លិច​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩មករា​នេះ​ទេ អ្នកបើកបរ​យន្តហោះ​ចម្បាំង​ហ្សកដានី​នឹងត្រូវ​សម្លាប់​ភ្លាម!»។

ប្រទេស​ជប៉ុន​បាន​ស្វះ​ស្វែងរក​ជំនួយ​ពី​ហ្សកដានី ដើម្បី​ជួយ​រំដោះ​លោក Goto ចាប់តាំងពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បញ្ចេញ​ខ្សែ​វីដេអូ​មួយ​កាលពី​ចុង​សប្តាហ៍​បាន​និយាយថា​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ម្នាក់ទៀត​គឺ​លោក Haruna Yukawa ត្រូវបាន​សម្លាប់​ដោយ​កាត់​ក្បាល។

បន្ទាប់ពី​ទាមទារ​សំណង​ចំនួន ២០០លាន​ដុល្លា ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង​លោក Yukawa និង Goto ក្រុម​អង្គការ​ដ្ឋ​អ៊ីស្លាម ដែល​កំពុងតែ​កាន់កាប់​តំបន់​មួយ​ភាគ​ធំ​នៅ​ស៊ីរ៉ីនិង​អ៊ីរ៉ាក់​បាន​ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន ដោយ​ទាមទារ​ឲ្យ​ហ្សកដានី​ដោះលែង​ស្ត្រី​អ្នកទោស​ជី​ហាត Rishawi ជំនួស​លុយ២០០ លាន​ដុ​លា្ល​វិញ។
 
សូមបញ្ជាក់ថា Sajida al-Rashawi ស្ត្រី​អ្នកទោស​ដែល​ក្រុម​ជី​ហាត​ទាមទារ​ឲ្យ​ដោះលែង​នេះ គឺជា​ភេរវជន​អ៊ីរ៉ាក់ ដែល​ត្រូវ​តុលាការ​ហ្សកដានី​កាត់ទោស​ប្រហារជីវិត ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​ជាច្រើន នៅក្នុង​ប្រទេស​ហ្សកដានី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ