អានតួអត្ថបទ
លីបង់-ស៊ីរី

ប្រទេស​លីបង់​ចលាចល ​ដោយ​ហេតុ​តែ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី

ជនជាតិ​ស៊ីរី​ជា​ច្រើន​សិប​នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​លីបង់។ ពួក​គេ​ត្រូវ​បាន​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​Chiite​នៅ​លីបង់​ដែល​ជា​អ្នក​គាំទ្រ​របប​ស៊ីរី​របស់​លោក​បាស្ហា អាល់អាសាដ​ចាប់​ធ្វើ​ជា​ថ្នូរ។

បក្បពួក​របស់​Modak នៅ​លីបង់
បក្បពួក​របស់​Modak នៅ​លីបង់ Reuters
ផ្សាយពាណិជ្ជកម្ម

 សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី បាន​និង​កំពុង​បន្ត​ដរ​ចូល​មក​ដល់​លីបង់​ដែល​ជា​ប្រទេស​ជិត​ខាង។ នៅ​ក្នុង​ប្រទេស​នេះ​ដែល​បាន​ឋិត​នៅ​ក្រោម​អនុត្តរភាព​របស់​ប្រទេស​ស៊ីរី​ចំនួន​៣០​ឆ្នាំ ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​Chiite គាំទ្រ​របប​របស់​បាស្ហា អាល់អាសាដ រី​ឯ​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​Sunnite កាន់​ជើង​ពួក​បះ​បោរ​ស៊ីរី។

 
គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​កាល​ពី​ថ្ងៃ​ពុធ​ទី​១៥​សីហា​ម្សិលមិញ ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​Chiite​មួយ​ក្រុម​ដែល​គេ​ហៅ​ថា​បក្សពួក​របស់​Mokdad បាន​ចាប់​ធ្វើ​ជា​ថ្នូរ​ជន​ជាតិ​ស៊ីរី​ជា​ច្រើន​សិប​នាក់។ ពួក​ចំណាប់​ខ្មាំង​ទាំង​នេះ​ដែល​សុទ្ធ​សឹង​ជា​អ្នក​គាំ​ទ្រ​ពួក​បះបោរ​ស៊ីរី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​លីបង់ ជា​អាទិ៍​នៅ​តាម​ជាយ​ក្រុង​បេរូត(Beyrouth)។

តាំង​ពី​ម្សិលមិញ​មក ប្រជាពលរដ្ឋ​លីបង់​ភិតភ័យ លែង​ហ៊ាន​ចេញ​ទៅ​ណា​មក​ណា ដ្បិត​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​chiite ឯទៀតៗ​នៅ​លីបង់​បាន​ប្រកាស​គាំទ្រ​សកម្មភាព​របស់​ពួក​Mokdad។ មិន​តែ​ប៉ុណ្ណោះ ពួក​Mokdad ថែម​ទាំង​បាន​គំរាម​ថា នឹង​លប​ចាប់​ខ្លួន​ពួក​អ្នក​នយោបាយ​លីបង់​ណា​ដែល​ហ៊ាន​គាំទ្រ​ពួក​បះបោរ​នៅ​ស៊ីរី។

នៅ​ចំពោះ​មុខ​ស្ថាន​ភាព​តានតឹង​បែប​នេះ បណ្តា​ប្រទេស​ក្នុង​តំបន់​ដូច​ជា​អារ៉ាប៊ី សៅអ៊ូឌីត (Arabie Saoudite) កាតារ(Qatar) និង​អេមីរ៉ា អារ៉ាប់រួម(Emirats Arabes Unis) ជា​ដើម បាន​អំពាវនាវ​ឱ្យ​ជនជាតិ​របស់​ពួក​គេ​ចាកចេញ​ជា​បន្ទាន់​ពី​ប្រទេស​លីបង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ