អានតួអត្ថបទ
រុស្ស៊ី

ពូទីន​​និង​​មេដវេដេវ​​ផ្លាស់​វេន​គ្នា​​ជា​​ប្រធាន​​”បក្ស​កាន់​អំណាច”​​

សំណើ​ឲ្យផ្លាស់វេន​បែបនេះ​ទើប​បន្លឺ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ពូទីន​ជា​ប្រធាន​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នៅ​រុស្ស៊ី​ ឈ្មោះបក្ស​ “ប្រទេស​រុស្ស៊ី​រួមធ្លុងមួយ”។​ មូលហេតុ​មកពី​រូបគាត់​ក្នុង​ថ្ងៃចន្ទ​៧ឧសភា​ខាងមុខ​ត្រូវ​ទទួល​​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​តែម្តង​ហើយ​បើ​គាត់​បន្ត​ស្ថិត​នៅ​ជា​ប្រធានបក្ស​ដដែល​ នោះគឺ​វា​បញ្ច្រាស​នឹង​ប្រពៃណី​នយោបាយ។  

​លោក​មេដវេដេវ​នឹងក្លាយជា​ប្រធាន​​បក្ស​​កាន់​​អំណាច​​សព្វថ្ងៃ​​នៅ​រុស្ស៊ី​​ ឈ្មោះបក្ស​​ “ប្រទេស​រុស្ស៊ី​រួមធ្លុងមួយ”​
​លោក​មេដវេដេវ​នឹងក្លាយជា​ប្រធាន​​បក្ស​​កាន់​​អំណាច​​សព្វថ្ងៃ​​នៅ​រុស្ស៊ី​​ ឈ្មោះបក្ស​​ “ប្រទេស​រុស្ស៊ី​រួមធ្លុងមួយ”​ Reuters
ផ្សាយពាណិជ្ជកម្ម

 

លោកនាយករដ្ឋមន្ត្រី​ពូទីន​ទើបបាន​ប្រកាសថា​ បន្ទាប់​ពីគាត់​ទទួល​សច្ចា​ប្រណិធាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​រុស្ស៊ី​នៅថ្ងៃ​៧ឧសភា​ខាងមុខ​ គាត់នឹង​ដកខ្លួន​ចេញ​ពី​តួនាទី​ជា​ប្រធាន​បក្ស​កាន់​អំណាច​ឈ្មោះ”​ ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ “​ ហើយ​គាត់​សូម​ស្នើ​ទៅ​លោក​មេដវេដេវ​ដែល​ពេលនោះ​ត្រូវ​ផុត​អាណត្តិ​ជា​ប្រធានាធិបតី​ទៅហើយ​ឲ្យ​ឡើង​ធ្វើ​ជា​ប្រធាន​“បក្ស​កាន់​អំណាច”​នោះ​ជំនួស​គាត់វិញ។

មូលហេតុ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​លោកពូទីន​កពី ៖

ទី១-ស្របនឹង​ប្រពៃណី​នយោបាយ​ជាការ​ត្រឹមត្រូវ​ជាង​ សម្រាប់​រូបគាត់ ​កាលណា​ធ្វើជា​ប្រធានាធិបតី​គឺត្រូវ​ស្ថិត​នៅ​ពីលើ​រាល់​គណបក្ស​នយោបាយ​ទាំងអស់​និងត្រូវ​ដើរតួ​បង្រួប​បង្រួម​គ្រប់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស។

ទី២-ពិតជា​រូបលោក​មេដវេដេវ​តែម្តង​ដូចដែល​ខ្ញុំបាន​សន្យា​អ៊ីចឹង​ គឺនឹង​ត្រូវ​ខ្ញុំស្នើឲ្យ​ធ្វើជា​នាយក​រដ្ឋមន្ត្រី​វិញ​ ហើយ​ដែល​បេក្ខភាព​គាត់​សម្រាប់​ឡើង​កាន់​តំណែងនេះ​នឹង​ត្រូវរូប​ខ្ញុំ​ពូទីន​ដាក់​ជូនសភា​ឌូម៉ា​អនុម័ត​បន្ទាប់​ពីពិធី​ទទួល​សច្ចា​ប្រណិធាន​ថ្ងៃ៧​ឧសភា​ភ្លាម។

ទី៣-ពិតជា​សមហេតុ​សមផល​ជាង​ប្រសិន​បើលោក​មេដវេដេវ​ ជា​អនាគត​នាយក​រដ្ឋមន្ត្រី​ឡើង​ធ្វើជា​ប្រធាន​ “បក្ស​កាន់​អំណាច”​ ពីព្រោះ​លោក​មេដវេដេវ​ធ្លាប់បាន​ដឹកនាំ​ទៅហើយ​បញ្ជី​ឈ្មោះ​បេក្ខជន​បក្សនេះ​មានគ្នា​៦០០នាក់​ដើម្បី​ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃ​ទី៤ធ្នូ​ឆ្នាំ២០១១​កន្លង​ទៅ ​ដោយ​ដណ្តើម​បាន​ជ័យជំនះ​ដ៏ត្រចះ​ត្រចង់។

ហើយទី៤-​សំខាន់​បំផុត​លោក​មេដវេដវ​ក្នុង​តំណែង​ជានាយក​រដ្ឋមន្ត្រី​ នឹងមាន​ជា ​“ខ្នងបង្អែក”​ សម្រាប់​ការងារ​រដ្ឋាភិបាល​គាត់​ គឺ​ ពួកអ្នក​តំណាង​រាស្ត្រ​ភាគច្រើន​ដាច់ខាត​របស់​បក្សនេះ ​ដែល​ប្រចាំ ​ក្នុង​សភាឌូម៉ា​ដល់ទៅ​ ២៣៨ អាសនៈ​ឯណោះ ​លើ​អាសនៈ​សរុប​ ចំនួន​ ៤៥០​ ក្នុង​សភា​ជា​កត្តា​សម្រួល​ដល់​ការ អនុម័ត​យក​ច្បាប់ណា​ ដែល​រដ្ឋាភិបាល​ត្រូវ​ការ​ចង់បាន​ដើម្បី​បំពេញ​ការងារ​ខ្លួន​ឲ្យ​បាន​ប្រសិទ្ធិភាព​កម្រិត​ខ្ពស់។

ជាការ​រំលឹក​តំណែង​ជា​ប្រធានបក្ស​” ប្រទេស​រុស្ស៊ីរួម​ធ្លុង​មួយ”​ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​១៤មេសា​ឆ្នាំ២០០៨​ ពេល​ដែល​មហាសន្និបាត​បក្សនេះ​បាន​អនុម័ត​វិសោធនកម្ម​ភ្ជាប់​ទៅនឹង​លក្ខន្តិកៈ​បក្ស​ហើយក្នុង​៤ឆ្នាំ​កន្លងទៅ​តំណែងនេះ​តែង​បាន​កាន់​ដោយ​លោក​ពូទីន​ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ