អានតួអត្ថបទ
លីប៊ី

ប្រធានាធិបតី​បារាំង និងប្រមុខ​រដ្ឋាភិបាល​អង់គ្លេស នៅលីប៊ី

លោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) និង​លោក ដេវីត កាមឺរោន (David Cameron) គឺ​ជា​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​ពីរ​ដំបូង​គេ​បង្អស់​ ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​ នៅ​ក្នុង​ប្រទេស​លីប៊ី ក្រោយពី​របប​ដឹកនាំ​ផ្តាច់ការ​របស់​​កាដាហ្វី​ដួល​រលំ​ និង​ធ្លាក់​ពី​អំណាច។ ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​​​រដ្ឋធានី​ទ្រីប៉ូលី និង​ទីក្រុង​ប៊ិនហ្កាហ្ស៊ី ដែល​ជា​ទី​​កំណើត​នៃ​ការ​បះបោរ ស្ថិត​ក្រោម​ការ​ការពារ​សុវត្ថិភាព​យ៉ាង​តឹង​តែង​បំផុត។ ប៉ូលិស​បារាំង​ប្រមាណ​១៦០​នាក់ ផ្នែក​រក្សា​សន្តិសុខ​​ឥស្សរជន​ជាន់​ខ្ពស់ និង​ប្រយុទ្ធ​ បាន​ទៅ​​​ឈរ​ជើង​ការពារ​រួច​ជាស្រេច។

ផ្ទាំង​រូប​ភាព​ថ្លែង​អំណរគុណ​បារាំង នៅ​ទីលាន​Tahrir ក្រុង​ Benghazi។
ផ្ទាំង​រូប​ភាព​ថ្លែង​អំណរគុណ​បារាំង នៅ​ទីលាន​Tahrir ក្រុង​ Benghazi។ REUTERS/Darrin Zammit Lupi
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​បី​បួន​​ថ្ងៃ​មុន​ម្ល៉េះ ដែលកេ​បាន​ឃើញ​​ប៉ូលិស​បារាំង​ នៅ​ពេញ​សណ្ឋាគារ​ដ៏​ប្រណិត នាទីក្រុង​ទ្រីប៉ូលី។ កង​រក្សា​សន្តិសុខឲ្យ​ឥស្សរជន​ជាន់ខ្ពស់​ទាំង​ជាង​១៦០​នាក់នេះ គ្មាន​ទម្លាប់​ចេញ​ធ្វើ​បេសកកម្ម​​នៅ​ក្រៅ​ប្រទេស​ទេ ប៉ុន្តែ​​​ពេល​នេះ​ វា​ទំនង​ជា​ដំណោះ​ស្រាយ​តែ​មួយគត់ ព្រោះ​​លីប៊ី​ថ្មី គ្មាន​ប៉ូលិស មាន​តែ​កង​កម្លាំង​ទ័ព​ជា​ពួក​ឧទ្ទាម គ្មាន​បទ​ពិសោធន៍​ផ្នែក​ការពារ​សន្តិសុខ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ឡើយ។ ​

 
ការ​​ប្រយុទ្ធ​គ្នានៅ​​ក្រុង​ទ្រីប៉ូលី បាន​ស្ងប់​ស្ងាត់​ជាង​បី​សប្តាហ៍​​ហើយ ប៉ុន្តែ​សង្គ្រាម​មិន​ទាន់​បញ្ចប់​ទេ​​។ ប្រជាជន​មាន​អាវុធ​ស្ទើរ​គ្រប់​ដៃ ដូច្នេះ​ការ​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ត្រូវ​ហ្មត់ចត់​មិន​អាច​ប្រហែស​ប្រហោង​បាន​ឡើយ។

អ្នក​យក​ព័ត៌មាន​ទាំង​ឡាយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ប្រមូល​ផ្តុំ​គ្នា យក​ការណ៍​នៅ​មុខ​សណ្ឋាគារ​មួយ ដែល​ព័ទ្ធ​ជុំ​ជិត​ទៅ​ដោយ​ទាហាន និង​ប៉ូលិស​បារាំង ​និង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលទៅ​កៀក​​​ព្រលាន​យន្ត​ហោះ​ឡើយ។

លោក​ប្រធានាធិបតី​បារាំង បាន​ទៅដល់​ក្រុង​ទ្រីប៉ូលី នៅ​វេលា​ម៉ោង ១១​ព្រឹក​មិញ​នេះ​។ ប៉ុន្មាន​នាទីក្រោយ​មក​ លោក ​នីកូឡា សាកូហ្ស៊ី និង​ប្រមុខ​ដឹកនាំ​​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល CNT បាន​ថ្លែង​សុន្ទរកថា​រួម​គ្នា​ នៅ​ចំពោះអ្នក​សារព័ត៌មាន។ ចំណែក​សន្និសីទកាសែត​រួម​​រវាង​លោក​ប្រធានាធិបតី​បារាំង និង​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ជាមួយ​​តំណាង​ជាន់​ខ្ពស់​​ក្រុម​ប្រឹក្សាអន្តរកាលលីប៊ី​ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​បន្ត​បន្ទាប់។

ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​​ទាំង​ពីរ ក្នុង​ពេល​លីប៊ី​កំពុង​ឆ្លងកាត់​ដំណាក់​កាល​​អន្តរកាល​បែប​នេះ គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ដល់​CNT ​​ក្នុង​ការ​កសាង​​លីប៊ីថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ