អានតួអត្ថបទ
បារំាង

មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ទីក្រុង​កាន​លើក​ទី ៦៥

ក្នុង​ចំណោម​ភាពយន្ត ១៧៧៩ ដែល​បាន​ចុះ​ឈ្មោះ​សុំ​ចូល​ប្រកួត​ មាន​តែកុន​ប្រមាណ​៥៤​រឿង​ប៉ុណ្ណោះ​ តំណាង​ឱ្យ​២៦​ប្រទេស ដែល​ត្រូវ​ចាក់​បញ្ចាំង​នា​ឱកាស​មហោស្រពភាពយន្ត​ក្រុង​កាន ​លើក​​ទី ៦៥ ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២៧ ឧសភា ២០១២។ ចំណែក​​ភាព​យន្ត​ដែលជាប់​ចំណាត់​ថ្នាក់​ជា​ផ្លូវការ ក្នុង​ការ​ប្រកួត​​ដណ្តើម​ប៉ាល់ប័ត្រមាស គឺ​មាន​សរុបតែ ២២​រឿង​ទេ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ទីក្រុង​កាន​លើក​ទី ៦៥
មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ទីក្រុង​កាន​លើក​ទី ៦៥ DR
ផ្សាយពាណិជ្ជកម្ម

"គួរឱ្យ​​ទាក់ទាញ និង​រំជើប​រំជួល​បំផុត” ជា​ពាក្យ​ពីរ​ម៉ាត់​ដែល​អ្នក​សេ្នហាភាពយន្ត​ទាំង​ឡាយ​លាន់​មាត់​គ្រប់ៗ​គ្នា​ នៅ​ពេល​បាន​ឃើញ​បញ្ជី​ឈ្មោះ​ភាពយន្ត​​ប្រកួត​ដណ្តើម​ប៉ាល់ប័ត្រមាស​ឆ្នាំ​២០១២​នេះ។ ដ្បិត​​ក្នុង​មហោស្រពភាពយន្ត​​លើក​ទី​៦៥ នៅ​ទីក្រុង​កាន​ប្រទេស​បារាំង នេះ មាន​ភាពយន្ត​មក​ពី​គ្រប់​ទ្វីប​ចូល​រួម។ ក្នុង​ពេល​ដែល​កុន​អាស៊ី​មិន​សូវ​លេច​ធ្លោ​នាពេល​នេះ​មែន តែ​ភាពយន្តអាមេរិក ​​អាមេរិកឡាទីន ប្រេស៊ីល កូឡុំប៊ី មាន​វត្តមានជា​ថ្មី​ និង​ក្នុង​បរិមាណ​ច្រើន។ បារាំង​ម្ចាស់​ផ្ទះ​រៀប​ចំ​កម្មវិធី ក៏​មានកិត្តិយស​ចូល​ប្រកួត​ដល់​ទៅ​បី​រឿង។ ចំណែក​​គណៈមេប្រយោគ​វិញ ឆ្នាំ​នេះ​មាន​សមាសភាព​មក​ពី គ្រប់​ផ្នែក។

ប្រធានគណៈមេប្រយោគ ជា​សមិទ្ធិករភាពយន្ត​ជនជាតិ​អ៊ីតាលី អប​ដោយ​សមាជិក​គណៈមេប្រយោគ​ជា​តារាភាពយន្ត ជាសមិទ្ធិករ បារាំង​ អាល្លឺម៉ង់ រួម​ទាំង​អ្នក​រចនាមូដ​សម្លៀកបំពាក់​ដ៏ល្បីល្បាញ​របស់​បារាំង​ គឺ​លោក Jean Paul Gaultier ផង។

ក្រៅ​ពី​ការ​ប្រកូត​ប្រជែង​យក​ពាន​រង្វាន់ មហោស្រពកាន​នេះ ក៏​មាន​ប្រពៃណី​ផ្តល់​ឱកាស​ដល់​ពិភពលោក​ទាំង​មូល​ក្នុង​ការ​បង្ហាញ​ស្នាដៃ​សិល្បៈភាពយន្ត និង​ភាពយន្តឯកសារ​សង្គ្រាន នយោបាយ​ផង​ដែរ។ ឆ្នាំ​នេះ​គឺ​ដល់​វេន​ទ្វីប​អាហ្វ្រិកម្តង ! មួយឆ្នាំក្រោយ​បដិវត្តន៍​នៅ​ប្រទេស​អេហ្ស៊ីប ភាពយន្ត​ស្តីពី​ភេរវកម្ម មកពី​ប្រទេស​អាល់ហ្សេរី និង​ម៉ារុក ភាពយន្តឯកសារ​សង្គ្រាម​នៅ​លីប៊ី នឹង​ត្រូវ​បង្ហាញ​លើ​ផ្ទាំង​សំពត់​ស ក្រុង​កាន​ លើក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ