អានតួអត្ថបទ
បទសម្ភាស

លោក​ប៉ា សុជាតិ​វង្ស​៖ទាល់​តែ​មាន​ថវិកា​គ្រប់​គ្រាន់ ​និង​ប្រើ​ពេល​៨ឆ្នាំ​ទៀត​ទើប​អាច​ធានា​បាន​ទាំង​ស្រុង​ថា​ភ្នំ​ពេញឈប់​លិច​ទឹក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​សៅរ៍​ទី ១២​តុលានេះគឺ​លោក​ ប៉ា សុជា​តិវង្ស អភិបាល​រាជធានី​ភ្នំពេញ។ ឆ្លើយ​តបនឹង​សំណួរបស់​ ប៉ែន​ បូណា ​លោក ប៉ា​ សុជាតិវង្ស ពន្យល់​ថា បញ្ហា​​ប្រព័ន្ធលូចាស់​ សំណង់​ដែល​មិនគោរព​​តាម​បទដ្ឋាន​បច្ចេក​ទេស និង​ការចាក់​លប់បឹង​មួយ​ចំនួន ​គឺជា​មូលហេតុ​បណ្តាល​ឲ្យ​ទីក្រុង​ភ្នំពេញ​រង​ការលិច​លង់។​ បើ​មាន​ថវិកា​គ្រប់គ្រាន់​ សាលារា​ជធានី​ភ្នំពេញ​ត្រូវ​ការពេល​៨ឆ្នាំ​​ ទើបអាច​ធានា​ទាំង​ស្រុង​ថា ភ្នំ​ពេញ​ឈប់លិ​ចទឹក​។ លោក​អភិបាល​រាជធានី​ក៏បាន​ឆ្លើយ​នឹងសំ​ណួរជា​ច្រើន​ទៀត ទាក់​ទងនឹង​ការ​ហាម​ប្រាមមិន​ឲ្យ​បក្ស​ប្រឆាំង​ដើរប្រ​មូលស្នាម​មេដៃប្រ​ជាពល​រដ្ឋតាម​ផ្ទះ និង​តាមទីផ្សារ​នា​នា​ ​រួមទាំង​ការ​មិន​អនុញ្ញាត​ឲ្យសង្គម​ស៊ីវិលមួយ​ចំនួន​ រៀបចំ​ពិធី​ជួប​ជុំនិង​ដង្ហែ​ក្បួន​ជាដើម​។​

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រូបថតសាលារាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ