អានតួអត្ថបទ
រុស្ស៊ី

គេចង់​ពុះ​បំបែក“សម្ព័ន្ធ Medvedev-Poutine “ ដែល​កាន់​អំណាច​នៅ​រុស្ស៊ី

នេះ​ជាគោលដៅសម្ងាត់មួយ នៃ ក្រុម​ប្រទេស​មានឈ្មោះ​ជា​អក្សរកាត់​ថា E- PINE ផ្សំឡើង ពី ស.រ.អា. និង បណ្តា​ប្រទេស​អឺរ៉ុប​ឧត្តរ ពោលគឺ ពួកប្រទេស Scandinaves និង ៣​ប្រទេស​មាត់សមុទ្រ Baltique។ ពត៌មាន​ ទើបចុះផ្សាយ​ថ្ងៃនេះ ដោយកាសែត​ប្រទេស Suede ឈ្មោះ Dagens Nyheter យោង​ទៅលើ WikiLeaks និង​ថ្ងៃនេះ​ដែរ​ស្រង់​ចេញមក ដោយ​មធ្យោបាយ​ឃោសនា​មហាជនខ្លះ នៅរុស្ស៊ី។

លោក​ពូទីន នាយករដ្ឋមន្រ្តី​រុស្ស៊ី​ដឹកនាំ​ការប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​វិមាន​Novo-Ogaryovo ដែល​ស្ថិត​នៅ​ក្រៅ​ទីក្រុង​ម៉ូស្កូ នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ
លោក​ពូទីន នាយករដ្ឋមន្រ្តី​រុស្ស៊ី​ដឹកនាំ​ការប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​វិមាន​Novo-Ogaryovo ដែល​ស្ថិត​នៅ​ក្រៅ​ទីក្រុង​ម៉ូស្កូ នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ ©REUTERS/Alexei Nikolsky
ផ្សាយពាណិជ្ជកម្ម
02:31

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្គូ

កែវ ឆាយា

ក្រុម​ប្រទេស​មានឈ្មោះ E- PINE ដែល​ន័យ​របស់​វា គឺ ការ​ធ្វើ​សហប្រតិបត្តិការ​ដើម្បី ពង្រឹង​ ភាពជាដៃ​គូ នៅអឺរ៉ុប​ឧត្តរ ​តែង​រួមប្រជុំ២​ដង​ក្នុង​មួយ​ឆ្នាំ ៖ ម្តង​នៅក្រុង Washington ម្តង នៅរដ្ឋធានី​ណាមួយ នៃ ប្រទេស Scandinaves និង​ប្រទេស Baltes។ កិច្ច​ប្រជុំ​នេះ​តែង​លើក​យកទៅពិភាក្សា គឺ ៖ “ នយោបាយ​ដែល​ត្រូវ​អនុវត្តចំពោះ ប្រទេស​រុស្ស៊ី“។

គឺពិត​ជា​ ក្នុងអង្គប្រជុំ​នៅក្រុង Washington កាលពី​ឆ្នាំ២០០៨ ដែលតំណាង​របស់ ប្រទេស​ស៊ុយអែត​​បាន​អំពាវនាវ​ឲ្យ​ជួយ​ពង្រឹង​គោលជំហរ​លោក​ប្រធានាធិបតីរុស្ស៊ី Medvedev ឲ្យ​ធ្វើ ប្រជាធិបតេយ្យូបនីយកម្ម និង​ទំនើបកម្ម ប្រទេសរុស្ស៊ី ហើយតាមផ្លូវ​នេះ គឺ ពុះញែក​រូបគាត់​ឲ្យ​នៅ​ដាច់​ពី​ឥទ្ធិពល​លោក​នាយករដ្ឋមន្ត្រី Poutine។ ទោះបី​ពេលនោះ មានការជំទាស់ ពីខាង​ប្រទេស ន័រវែស​ក្តី ក៏ តំណាង​របស់ ស៊ុយអែត​នៅតែ​បន្ត​ដាក់ចេញ​ផែនការ​នោះ ទាំង កត់សំគាល់​ថា វិធីដែល​ធ្លាប់ប្រើ​ពី​មុនៗ ​សម្រាប់​ធ្វើសហប្រតិបត្តិការ​ជាមួយរុស្ស៊ី គឺលែង​នាំមក នូវផ្លែផ្កាទៀតឡើយ។

រាល់តែប្រតិភូឯទៀត​នៃកិច្ចប្រជុំ សុទ្ធតែបានឯកភាព​ជាមួយមតិស៊ុយអែត ដែលថា បើ ​ក្រុមប្រទេស E- PINE ចេះពង្រឹង​ជំហរ​របស់លោក Medvedev បាន​ដូចចិត្តមែន នោះ រុស្ស៊ី​ក្នុងពេលឆាប់ៗ​ខាងមុខ នឹងក្លាយ​ទៅជា ប្រទេស​ទំនើប​ទាន់សម័យ និង ស៊ីវីល័យ។ ទន្ទឹមនេះ គេក៏ទទួលស្គាល់ដែរថា រុស្ស៊ី ជា​ដៃគូ​ដ៏លំបាក​សំរាប់​ ពួកប្រទេស Scandinaves និង ៣​ប្រទេស នៅ​មាត់សមុទ្រ Baltique និងថា ការផ្លាស់ប្តូរ​ដែលប្រព្រឹត្តទៅ​នៅរុស្ស៊ី ច្បាស់ជា​នឹងពុំប្រែ​ប្រទេសនេះ ឲ្យ​ស្រួលនិយាយ ស្តាប់គ្នាឡើយ។

ក្នុងកិច្ចប្រជុំនោះ គេថែមទាំង ចែកចាយ​ឲ្យគ្នា​ទៅវិញទៅមក នូវពត៌មាន ​មិនគ្រាន់តែ​​ អំពី ប្រទេសរុស្ស៊ី ប៉ុណ្ណោះទេ តែក៏ អំពីប្រទេស Georgie Bielorussie Moldavie Ukraine។ គេគាំទ្រ​ឲ្យ Georgie និង Ukraine ​ចូលជា​សមាជិក​បក្ស​សម្ពន្ធ OTAN និងថា ទំនាក់ទំនង​ Russie-OTAN គឺនាំជា​គុណប្រយោជន៍ ដល់រុស្ស៊ីច្រើនជាង។

ពត៌មាន​​ថ្ងៃនេះ ដែល​ស្រង់ចេញ ពីទំពរ WikiLeaks ក៏រំលឹកថា ពិតជាស៊ុយអែត ដែល​សាមគ្គី​ជាមួយ ស.រ.អា. ប្តូរផ្តាច់​ជាងគេ គាំទ្រ Georgie ​ក្នុង​ជម្លោះ​ទល់នឹង​រុស្ស៊ីឆ្នាំ ២០០៨។

ជា​បញ្ចប់សេចក្តី គួរនិយាយថា ការប៉ុនប៉ង​ ពុះបំបែក សម្ពន្ធ​អំណាច​ Medvedev-Poutine ក៏​ធ្លាប់​បានត្រូវ​ប្រារព្ធ​ធ្វើ ដោយ អតីតអភិបាល​ក្រុងម៉ូស្គូ លោក Loujkov ដែលស្និទ​នឹង​លោក នាយករដ្ឋមន្ត្រី Poutine ជាង ហើយ​ដែល​បន្ទាប់​មក គឺ​បានត្រូវ លោក​ប្រធានាធិបតី Medvedev ចេញក្រិត្យ ទម្លាក់​ពីតំណែងនោះ ក្រោម​លេសថា​ លែង​ជឿទុកចិត្ត​លើរូបគាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ