លោកមូបារ៉ាកនិងកូនប្រុសពីរនាក់របស់គាត់ជាប់ឃុំឃាំងបណ្តោះអាសន្ន១៥ថ្ងៃ
លោកហូស្នី មូបារ៉ាក ជាប់ឃុំឃាំងបណ្តោះអាសន្ន នៅក្នុងមន្ទីរពេទ្យមួយ នៅទីក្រុងកំពង់ផែ Charm-el-Cheikh ។កូនប្រុសពីរនាក់របស់គាត់ឈ្មោះAlaaនិងGamalបានទៅដល់ទីក្រុង គែរជាទីដែលអ្នកទាំងពីរនាក់នឹងត្រូវជាប់ពន្ធនាគារTora។បុរស ទាំងបីនាក់ស្ថិតនៅក្នុងកណ្តាប់ដៃតុលាការដែលស៊ើបអង្កេតអំពី ហិង្សាប្រព្រឹក្តទៅលើពួកបាតុករ នៅខែមករានិងកុម្ភៈមុន។ប្រជាជនដាក់សម្ពាធកាន់តែខ្លាំងឡើង ក្នុងរយៈពេលចុងក្រោយ ដើម្បីឱ្យយកក្រុមបក្សពួកមូបារ៉ាកទៅកាត់ទោស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ Alexandre BUCCIANTI ពីទីក្រុង Caire ប្រែសម្រួលដោយ វីនស្តុនរតនា
កូនប្រុសទាំងពីរនាក់របស់លោកអតីតប្រធានាធិបតីហូស្នី មូបារ៉ាកត្រូវបានផ្ទេរ ក្រោមក្បួនអមដំណើរការពាររបស់ប៉ូលិស ទៅកាន់ទីក្រុងCharm-el-Cheikh ដើម្បីអាចឱ្យមហាអយ្យការសាកសួរអំពីការចោទប្រកាន់ក្នុងបទញុះញង់អុជអាលឱ្យប៉ូលិសបាញ់ទៅលើពួកបាតុករស្លូតត្រង់ស្ងប់ស្ងៀម។
ជនជាងបួនរយនាក់បានស្លាប់នៅឱកាសបាតុកម្មនៃបដិវត្តន៍អេហ្ស៊ីប។ កូនប្រុសទាំងពីរនាក់របស់អតីតប្រធានាធិបតីអេហ្ស៊ីបក៏នឹងត្រូវអយ្យការហិរញ្ញវត្ថុសាកសួរដែរពីបទពុករលួយ ការរំលោភអំណាចនិងការគៃបន្លំប្រាក់រដ្ឋ។
ចំណែកឯ លោកអតីតប្រធានាធិបតីហូស្នី មូបារ៉ាកវិញកំពុងឋិតនៅមន្ទីរពេទ្យ Charm-el-Cheikhជាទីដែលគាត់ត្រូវជាប់ឃុំឃាំងបណ្តោះអាសន្នរយៈពេល១៥ថ្ងៃ។ លោកអតីតប្រធានាធិបតីហូស្នី មូបារ៉ាកអាយុ៨៣ឆ្នាំប្រសិនបើស្ថានភាពគាត់អនុញ្ញាត ប្រហែលនឹងត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យយោធាមួយប្រកបដោយវិធានការសន្តិសុខគួរជាទីកក់ក្តៅក្នុងចិត្តឋិតនៅចម្ងាយ៥០គ,ម,ខាងកើតទីក្រុងគែរ។ គាត់ក៏នឹងត្រូវអយ្យការបន្តសាកសួរអំពីបទចោទប្រកាន់ដូចគ្នានឹងកូនប្រុសគាត់ទាំងពីរដែរ។
ដំណឹងស្តីពីការចាប់ឃុំឃាំងបណ្តោះអាសន្នជនដែលបានក្តាប់រដ្ឋអំណាច៣០ឆ្នាំនៅអេហ្ស៊ីបត្រូវបានប្រជាជនអេហ្ស៊ីបភាគច្រើនទទួលយកដោយអបអរសាទរ។ ពួកអ្នកអានគេហទំព័រអាំងទែរណេតFacebook Twitter និងដទៃទៀតរីករាយសប្បាយចិត្តខ្លាំងណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ