អានតួអត្ថបទ
សហរដ្ឋអាមេរិក

ដូណាល់ត្រាំ៖ អាមេរិក និងមិន​ធ្វើ​សច្ចាប័ន លើ​សន្ធិសញ្ញា​គ្រប់គ្រង​ជំនួញ​អាវុធ​ទេ

លោកដូណាល់ ត្រាំ បានប្រកាស កាលពីថ្ងៃសុក្រទី ២៦ មេសា ថា សហរដ្ឋអាមេរិក នឹងមិនធ្វើសច្ចាប័ន លើសន្ធិសញ្ញាអន្តរជាតិ ស្តីពីការគ្រប់គ្រងជំនួញអាវុធ ជាដាច់ខាត។ លោកប្រធានាធិបតីអាមេរិក បានថ្លែងដូចនេះ នៅចំពោះមុខអង្គសន្និសិទ្ធប្រចាំឆ្នាំ របស់សមាគមជំនួញអាវុធ National Rifle Association (NRA) ដែលជាក្រុមឡប់ប៊ីអាវុធ ដ៏មានឥទ្ធិពលបំផុត នៅសហរដ្ឋអាមេរិក។

ក្មេងប្រុសម្នាក់​ កំពុងតម្រង់កាំភ្លេឹង នៅក្នុងការតាំងពិពណ៌អាវុធប្រចាំឆ្នាំ រៀបចំដោយNational Rifle Association (NRA) នៅរដ្ឋ Indiana ថ្ងៃទី​២៦ មេសា ២០១៩
ក្មេងប្រុសម្នាក់​ កំពុងតម្រង់កាំភ្លេឹង នៅក្នុងការតាំងពិពណ៌អាវុធប្រចាំឆ្នាំ រៀបចំដោយNational Rifle Association (NRA) នៅរដ្ឋ Indiana ថ្ងៃទី​២៦ មេសា ២០១៩ REUTERS/Bryan Woolston
ផ្សាយពាណិជ្ជកម្ម

គ្មានថ្ងៃ ដែលយើងនឹងធ្វើសច្ចាប័ន លើសន្ធិសញ្ញា គ្រប់គ្រងជំនួញអាវុធ នេះទេ!”។ នេះគឺជាសម្តីប្រកាស របស់លោក ដូណាល់ ត្រាំ នៅចំពោះមុខ សមាជិកនៃក្រុមអ្នកជំនួញ និង​អ្នកផលិតអាវុធអាមេរិក អមដោយសម្លេងទះដៃ យ៉ាងកងរំពង។ លោកដូណាល់​ ត្រាំ ប្រកាសបញ្ជាក់ថា លោកសូមនិយាយជាផ្លូវការថា សហរដ្ឋអាមេរិក នឹងមិនផ្តល់សច្ចាប័ន លើសន្ធិសញ្ញានេះ ​ជាដាច់ខាត។ សហរដ្ឋអាមេរិក មិនអាចអនុញ្ញាត ឲ្យក្រុមមនុស្សការិយាល័យធិបតេយ្យ បរទេសណា មកសម្រេចជាន់ឈ្លី​សិទ្ធិជាមូលដ្ឋានរបស់ប្រជាជនអាមេរិក ដែលត្រូវបាន​ធានាដោយរដ្ឋធម្មនុញ្ញនោះទេ។

សូមរំលឹកថា សិទ្ធិជាមូលដ្ឋាន ដែលលោកដូណាល់ ត្រាំ ចង់សំដៅ នោះគឺសិទ្ធិកាន់កាប់អាវុធ ដើម្បីការពារខ្លួន ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញសហព័ន្ធរបស់អាមេរិក។

គួររំលឹកផងដែរថា សន្ធិសញ្ញាអន្តរជាតិ ស្តីពីការគ្រប់គ្រងជំនួញអាវុធ ត្រូវបានផ្តួចផ្តើមឡើង ដោយអង្គការសហប្រជាជាតិ ហើយដែលរដ្ឋាភិបាលអាមេរិក អាណត្តិលោកអូបាម៉ា បានចុះហត្ថលេខាទទួលយកនៅឆ្នាំ២០១៣។ ក៏ប៉ុន្តែ សន្ធិសញ្ញានេះ នៅមិនទាន់ត្រូវបានសភាអាមេរិក ផ្តល់សច្ចាប័នអនុម័ត យកមកអនុវត្តជាផ្លូវការទេ។

សន្ធិសញ្ញានេះ បានចែងអំពីលក្ខខណ្ឌផ្សេងៗ សម្រាប់ប្រទេសហត្ថលេខី ថាត្រូវត្រួវពិនិត្យ រិតត្បិតរាល់ជំនួញ និងចរាចរណ៍អាវុធគ្រប់ធុន រាប់ចាប់ពី កាំភ្លើង យន្តហោះចម្បាំង នាវាចម្បាំង និងគ្រាប់មីស៊ីលជាដើម។ ការត្រួតពិនិត្យ ត្រូវតែធ្វើឲ្យបានម៉ដ្ឋចត់ ដើម្បីបញ្ចៀស កុំឲ្យសម្ភារៈអាវុធទាំងនោះ ធ្លាក់ទៅក្នុងដៃជនទុច្ចរិត ក្រុមភេរវកម្ម ឬក៏ក្លាយជាផលចំណេញហិរញ្ញវត្ថុ សម្រាប់ក្រុមជំនួញងងិតណាមួយ មិនថា ក្នុងការនាំចូល ការនាំចេញ ការឆ្លងកាត់ ឬក៏ដេញថ្លៃគួកជេ នោះទេ។

លោក Stéphane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានថ្លែងសោកស្តាយ ចំពោះការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ។ អ្នកនាំពាក្យរូបនេះអះអាងថា សន្ធិសញ្ញាអន្តរជាតិនេះ គឺជាអត្ថបទច្បាប់អន្តរជាតិតែមួយគត់ ដែលមានខ្លឹមសារ គ្រប់គ្រប់វិស័យជំនួញអាវុធនេះ ឲ្យមានតម្លាភាព។ លោកបន្តថា វាជារឿងចាំបាច់ណាស់ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាច្រើនកំពុងបង្អួត និងប្រជែងគ្នា ក្នុងវិស័យអាវុធយុទ្ធភណ្ឌនេះ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ