អានតួអត្ថបទ

វ៉េណេស៊ុយអេឡា៖ កងទ័ព​ប្រកាស​គាំទ្រ ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ

នៅប្រទេសវ៉េណេស៊ុយអេឡា ដែល​កំពុងធ្លាក់ចូល ក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរនោះ កាលពីថ្ងៃសុក្រ ទី២៤មករា លោកអគ្គបញ្ជាការ ហ្វ្លាឌីមៀរ ប៉ាឌ្រីណូ រដ្ឋមន្ត្រីការពារជាតិ វ៉េណេស៊ុយអេឡា បានចេញមុខ នៅក្នុងសន្និសិទកាសែតមួយ អមជាមួយនឹងមេបញ្ជាការកងទ័ពធំៗ ដោយបានលើកឡើងថា កងទ័ព​វ៉េណេស៊ុយអេឡា ស្មោះស្ម័គ្រ និងគាំទ្រ លោកប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ ជានិច្ច។

រដ្ឋមន្ត្រី​​ការពារជាតិ​​វ៉េណេស៊ុយអេឡា Vladimir Padrino អមដោយ​​មេទ័ពធំៗ ​ក្នុង​ស​ន្និសីទ​កាសែត​នៅក្រុង​ការ៉ាកាស​ថ្ងៃទី ២៤ មករា ២០១៩
រដ្ឋមន្ត្រី​​ការពារជាតិ​​វ៉េណេស៊ុយអេឡា Vladimir Padrino អមដោយ​​មេទ័ពធំៗ ​ក្នុង​ស​ន្និសីទ​កាសែត​នៅក្រុង​ការ៉ាកាស​ថ្ងៃទី ២៤ មករា ២០១៩ REUTERS/Manaure Quintero
ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា សន្និសីទកាសែតរបស់កងទ័ពវ៉េណេស៊ុយអេឡានេះ គឺធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមានការប្រមូលផ្តុំកម្លាំងនៃក្រុមគណបក្សប្រឆាំង នៅទូទាំងប្រទេស ជាពិសេស គឺនៅរដ្ឋធានីការ៉ាកាសតែម្តង ដើម្បីប្រឆាំងនឹងប្រធានាធិបតីផ្តាច់ការ នីកូឡា ម៉ាឌុយរ៉ូ។ ស្ថិតក្នុងការប្រមូលកម្លាំងរបស់បក្សប្រឆាំងនេះ លោក រ្ហាន់ ហ្កាយដូ ប្រធានរដ្ឋសភា បានប្រកាសខ្លួនថា គឺជាប្រធានាធិបតីបណ្តោះអាសន្ន មុននឹងមានការរៀបចំបោះឆ្នោតប្រធានាធិបតីសាជាថ្មី។

01:38

សូមស្តាប់ សំរង់ប្រសាសន៍ រដ្ឋមន្ត្រីការពារជាតិ​វ៉េណេស៊ុយអេឡា ប្រែសំរួល​ដោយ ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ