អានតួអត្ថបទ
វ៉េណេហ្ស៊ុយអេឡា

វ៉េណេហ្ស៊ុយអេឡា៖ គណបក្ស​ប្រឆាំង​ប្រមូល​ស្នាមមេដៃ​គ្រប់គ្រាន់ ដើម្បី​សុំធ្វើ​ប្រជាមតិ​ដេញ​ប្រធានាធិបតី

វិបត្តិ​នយោបាយ​របស់​វ៉េណេហ្ស៊ុយអេឡា​ ដែល​បណ្តាល​មកពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ បាន​បន្តធ្វើ​ឲ្យ​ប្រទេស​នេះ​កំពុងធ្លាក់​ក្នុង​រណ្តៅ​ ដែល​ពុំមាន​ច្រក​ចេញ​ពិតប្រាកដ។ នៅថ្ងៃ​សៅរ៍ ​ទី​២៥​មិថុនា​ នេះ​ក្រុម​គណបក្ស​ប្រឆាំង ​បាន​ប្រមែល​ប្រមូល​ហត្ថលេខា​និងស្នាម​មេដៃ​របស់​ប្រជាជន ​បាន​គ្រាប់គ្រាន់​ទៅតាម​នីតិវិធី​ច្បាប់ ​​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​ទូទៅ​មួយ ​សំដៅ​បណ្តេញ​លោក​ប្រធានាធិបតី​ប្រទេស​នេះ ​ ឲ្យ​ចុះចេញ​ពី​តំណែង។

លោក Nicolas Maduro ដែល​ប្រឈមមុខ នឹងការធ្វើ​ប្រជាមតិរបស់​​ប្រជាជន
លោក Nicolas Maduro ដែល​ប្រឈមមុខ នឹងការធ្វើ​ប្រជាមតិរបស់​​ប្រជាជន Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ក្រុម​សហភាព​ប្រជាធិតបតេយ្យ​វ៉េណេហ្ស៊ុយអេឡា​ ដែលជា​ក្រុម​គណបក្ស​ប្រឆាំង ​បាន​ប្រកាស​ថា ​ពួក​គេ​បាន​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាជន​ទូទាំង​ប្រទេស ​គ្រប់ទៅ​តាម​ចំនួន​ដែល​ច្បាប់​ទាមទារ ​ពោល​គឺ​២សែន​មេដៃ។ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង ​បាន​បញ្ជាក់ថា​ តាម​ពិត​ចំនួន​ស្នាមេដៃ​ ប្រមូល​បាន​ទូទាំង​ប្រទេស ​បាន​លើស​ដល់​ទៅ​២ដង​ឯណោះ។ ដូច្នេះ ​គណបក្ស​ប្រឆាំង ​អាច​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​ជាតិរៀប​ចំ​ការ​បោះឆ្នោត ​ដើម្បី​រៀបចំ​ធ្វើ​ការ​បោះឆ្នោត​ប្រជា​មតិមួយ​។ កម្មវត្ថុ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​នេះ ​គឺដើម្បី​បណ្តេញ​លោក​ប្រធានាធិបតី​ Nicolas Maduro​ ចេញ​ពី​តំណែង។

 
សូម​បញ្ជាក់ថា​ យោងតាម​នីតិវិធី​ គណបក្ស​ដែល​ចង់ស្នើរ​សុំ​ប្រជាមតិ​ មាន​ពេល​៥ថ្ងៃ ​ដើម្បី​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​របស់​ប្រជាជន​ ឲ្យបាន​២សែន​នាក់។ នៅ​ចន្លោះ​ពី​ថ្ងៃចន្ទ​ ដល់​ថ្ងៃសុក្រ​ ម្សិលមិញ​នេះ ​ប្រជា​ជន​វ៉េណេហ្ស៊ុយអេឡា​ បាននាំគ្នា​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ ដើម្បី​ផ្តិត​មេដៃ​គាំទ្រ​ រហូតដល់​ទៅ​ជាង​៤សែន​នាក់។

ក្រុម​គណបក្ស​ប្រឆាំង ​ក៏បាន​ធ្វើការ​បរិហារ​ផងដែរ ​ អំពី​ចំណាត់ការ​របស់​អាជ្ញាធរ ​និង​បក្សពួក​របស់​រដ្ឋាភិបាល ​ដែល​គ្រប់គ្រង​ក្រុម​ប្រឹក្សាជាតិ​រៀបចំ​ការបោះឆ្នោត ​ ព្រោះ​ពួកគេ​បាន​បង្កការ​រាំង​ស្ទះ ​ទាំង​ពេល​វេលា ​និង​សម្ភាៈ ​ដើម្បី​ធ្វើ​យ៉ាងណា​កុំឲ្យ​មាន​ស្នាម​មេដៃ ​បាន​គ្រប់​ចំនួន ​ទាន់​ពេលវេលា។

យ៉ាងណា​ក៏ដោយ​ ក្រុមប្រឹក្សា​ជាតិរៀបចំ​ការបោះឆ្នោត​ នឹង​ត្រូវ​សម្រេច​នៅថ្ងៃ​ទី​២៦​កក្កដា ​ខាង​មុខ​នេះ ​ថាតើ​ត្រូវរៀបចំ​ការ​ធ្វើ​ប្រជាមតិ​ដែររឺទេ។ ក្រុម​គណបក្ស​ប្រឆាំង​សង្ឃឹម​ថា ​នឹង​ធ្វើ​ប្រជាមតិឲ្យ​បាន​មុន​ថ្ងៃ​ទី​១០​មករា ​២០១៧ ​ដើម្បី​មាន​ឱកាស​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​មុន​អាណត្តិ។

សូមបញ្ជាក់​ថា​ វេណេហ្ស៊ុយអេឡា​ កំពុង​តែ​កប់ជ្រៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារ​តែ​សេដ្ឋកិច្ច​ប្រទេស​នេះ​ រំពឹង​តែ​ទៅ​លើ​ការ​នាំប្រេង​ចេញ​តែ​មួយ​គត់។​ តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់​មួយ​ជា​បី ​ ក្នុង​រយៈពេល​ជិត​២ឆ្នាំ​មកនេះ ​បាន​ធ្វើ​ឲ្យ​ចំណូល​រដ្ឋ​របស់​វេណេហ្ស៊ុយអេឡា​ ខាតបង់​ជាខ្លាំង។ ជាមួយ​នឹង​អំពើ​ពុក​រលួយ ​កំហឹង​របស់​ប្រជាពល​រដ្ឋ​បាន​រីកកាន់​តែ​ធំ ​ហើយ​បាន​បង្ករ​ជា​ចលាចល ​និង​អំពើ​ហិង្សា​ក្នុង​សង្គម។ កង្វះ​ទំនិញ​ក្នុង​ទីផ្សារ ​បាន​កើនឡើង​ដល់​ទៅ​៨០% ​ហើយ​អតិផរណា ​ក៏បាន​កើន​រហូត​ដល់​ ១៨០%​ ក្នុងឆ្នាំ​២០១៥។ អំពើ​ហិង្សា ​ឆក់ប្លន់ ​និង​កាប់សម្លាប់​ បាន​កើនឡើង​គួរឲ្យ​ព្រួយ​បារម្ភ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ