អានតួអត្ថបទ
កាណាដា

សន្និសីទ​ជាន់​ខ្ពស់​លើក​ទីពីរ​ស្តីពី​សន្ដិសុខ​អាកាសចរណ៍​អន្តរជាតិ​

ទីក្រុង​ម៉ុងរ៉េអាល់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ជាន់​ខ្ពស់​លើក​ទីពីរ​ស្តីពី​សន្ដិសុខ​អាកាសចរណ៍​អន្តរជាតិ​ក្នុង​ក្របខណ្ឌ​នៃ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (OACI) ចាប់ពី​ថ្ងៃ​ចន្ទ ២ ដល់​ថ្ងៃ​ព្រហស្បតិ៍ ខែ​កុម្ភៈសប្តាហ៍​នេះ នៅ​ឯ ទីស្នាក់ការ​កណ្តាល​របស់ OACI ក្នុង​កណ្តាល​ទីក្រុង​ម៉ុងរ៉េអាល់។ 

កាណាដាជាម្ចាស់ផ្ទះរៀបចំសន្និសីទជាន់ខ្ពស់​ស្តីពី​​សន្តិសុខ​អាកាសចរណ៍​អន្តរជាតិ​
កាណាដាជាម្ចាស់ផ្ទះរៀបចំសន្និសីទជាន់ខ្ពស់​ស្តីពី​​សន្តិសុខ​អាកាសចរណ៍​អន្តរជាតិ​ RFI
ផ្សាយពាណិជ្ជកម្ម

 

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (OACI) ជាសខាមួយនៃអង្គការសហប្រជាជាតិ ដែលមាន បេសកកម្មក្នុងការបង្កើតស្តង់ដានៃអាកាសចរអន្ដរជាតិ ដោយសហការជាមួយនឹងអជ្ញាធរនៃ ប្រទេសសមាជិកចំនួន១៩១ប្រទេស។

ជំុវិញ​ហេតុការណ៍គ្រោះថ្នាក់​ថ្មីៗ​នៃការធ្វើដំណើរ​តាមផ្លូវអាកាស យើងអាច​រាប់ឃើញ​មាន ចំនួនបី សំខាន់ៗ ដែលបានកើតឡើង​នៅក្នុងឆ្នាំ​២០១៤ ទីមួយគឺ កាលពីខែមីនា យន្តហោះ លេខ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បានលិច​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​ដោយមាន​ផ្ទុកអ្នកដំណើរ ចំនួន​២៣៩នាក់។ ទីពីរ​គឺកាលពី​ខែកក្កដា ជើងហោះហើរ​មួយផ្សេង​ទៀត នៃក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី​ក៏បាន​ទទួលការវាយប្រហារ​ដោយ​មីស៊ីល​នៅភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​សម្លាប់​មនុស្ស​ទាំងអស់​២៩៨នាក់។ បន្ទាប់មក​ទី៣ នៅ​ក្នុង​ខែ​ធ្នូ​ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុន AirAsia បានបាត់ខ្លួន​នៅសមុទ្រ​ដោយមាន​អ្នក​ដំណើរ ​១៦២ ដែល​ត្រូវបាន​គេសន្មត់ថា​ស្លាប់​ក្នុងហេតុការណ៍​នោះផងដែរ។

ទាំងនេះជាស្ថានភាព​នៃចំណោទបញ្ហា​ដែលតម្រូវឲ្យ អង្គការការអាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (OACI) បង្កើត​ផែនការ​សកម្មភាព​ជាដំណាក់ៗ​ដើម្បី​រកឲ្យឃើញ​ឲ្យបាន​យ៉ាង​ឆាប់​រហ័ស​​នូវជើង​ហោះហើរ​ណា មួយ​ដែលជួប​ការលំបាក​ក្នុងពេល​ហោះហើរ។

យោងតាមប្រភពពត៌មាន​ការទូត​បានឲ្យដឹងកាលពី​ថ្ងៃសុក្រ​កន្លងទៅ​ថា គណៈកម្មាការ​អាកាសចរ​របស់ អង្គការ OACI នេះ បានរៀបចំ​នូវសេចក្តីបង្គាប់​មួយចំនួន​ដែល​នឹងត្រូវ​ដាក់ជូន​អង្គសន្និសីទ​ពិនិត្យក្នុង​សប្តាហ៍​នេះ។ កិច្ចប្រជុំចំនួន​បួនថ្ងៃ​នេះ​នឹងពិភាក្សា​ជំុវិញ​ប្រធានបទ​ចំនួន​បី៖ ទីមួយ​គឺពិនិត្យ​ឡើងវិញ​ពីស្ថានភាព​បច្ចុប្បន្ន ទីពីរ គឺស្វែងរក​វិធីសាស្រ្ត​សម្រាប់​ពេលអនាគត​ដើម្បី​គ្រប់គ្រង​សុវត្ថិភាព​អាកាសចរណ៍ និងទី៣​គឺការសម្រប​សម្រួល​ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់។ អង្គសន្និសីទ​ក៏នឹងធ្វើការ​សង្កត់ធ្ងន់​ទៅលើ​ហានិភ័យនៃប្រតិបត្ដិការ​ហោះហើរ និងលើ​ការតាមដាន​ការហោះហើរ​នៅក្នុងតំបន់​មានជម្លោះ​ផងដែរ។ ហើយដែលក្នុងនោះ​គេរំពឹងថា​នឹងមាន​វិធានការ​ដែល​តម្រូវឲ្យ យន្តហោះ​ទាំងអស់​នឹងត្រូវ​មានការតាមដាន​ក្នុង ការហោះហើរ​ដោយការបញ្ជូន​សញ្ញារៀង​រាល់មួយនាទី​ម្តង ក្នុង​ករណី​​មានជួបនូវ​ឧបទ្ទវហេតុ ឬបញ្ហាណាមួយ ដើម្បីអាច​ឲ្យគេ​កំណត់​ឲ្យបានច្បាស់​ពីទីតាំង​នៃយាន​ដែលបាន​ធ្លាក់​ជាយថាហេតុ។

បន្ទាប់​ពីសន្និសីទ​នេះ ប្រទេសជាមាជិក​ទាំង១៩១​មានរយៈពេលបីខែ​ដើម្បីផ្តល់​ជាយោបល់ធ្វើ មូលវិចារណ៍​លើសេចក្តី​បង្គាប់​នោះ មុននឹង​បង្កើតជា​សំណៅចុងក្រោយ​ដាក់ជូន​ឲ្យក្រុមប្រឹក្សា​របស់ អង្គការនេះ​បោះឆ្នោត​សម្រេចឲ្យ​បានមុន​ចុងឆ្នាំ២០១៥ នេះបើ​ផ្អែក​តាម​ប្រភព​ពត៌មាន​ការទូត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ