អានតួអត្ថបទ
គុយបា

គុយបា​ត្រៀម​ដោះលែង​អ្នកទោស​នយោបាយ​ចំនួន ៥២នាក់

អាជ្ញាធរ​គុយបា​នឹង​ដោះលែង​អ្នកទោស​នយោបាយ ៥២ នាក់ ដូច​ដែល​ខ្លួន​បាន​សន្យា​ចំពោះ​វិហារ​សាសនា​កាតូលិក។ គឺ​ជា​ចំនួន​ច្រើន​បំផុត​នៃ​ពួក​អ្នក​រឹងរូស​នឹង​រដ្ឋ​អំណាច​​ដែល​ រដ្ឋាភិបាល​ត្រូវ​ដោះលែង​ចាប់​តាំង​ពី​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ សម្តេច​ប៉ាប Jean-Paul ទី​២ នៅ​ឆ្នាំ​១៩៩៨​មក។ នៅ​គុយបា គ្រួសារ​របស់​អ្នកទោស​ទន្ទឹង​រង់​ចាំ​ការ​ដោះលែង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ម្តាយ​របស់​អ្នកទោស​ម្នាក់​បាន​ប្រកាស​រួច​ហើយ​​ថា​ កូន​ប្រុស​របស់​គាត់​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី ឡា​ហា​វ៉ាន។

លោក Raul Castro (រូបខាងឆ្វេង) ប្រធានាធិបតី​គុយបា និង​គណៈសង្ឃ​កាតូលិក Jaime Ortega
លោក Raul Castro (រូបខាងឆ្វេង) ប្រធានាធិបតី​គុយបា និង​គណៈសង្ឃ​កាតូលិក Jaime Ortega ©AFP / Gosvany FERNANDEZ
ផ្សាយពាណិជ្ជកម្ម

01:43

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

ស្រប​តាម​សក្ខីកម្ម​នានា​ដែល​យើង​បាន​ទទួល​ពី​គ្រួសារ​អ្នកទោស ការ​ដោះលែង​ពុំ​ត្រូវ​ដំអក់​យឺតយូរ​ឡើយ ហើយ​សាច់ញាតិ​គេ​រៀបចំ​ខ្លួន​ជា​ស្រេច​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ។ ជា​អាទិ៍ គេ​ត្រូវ​បាន​អាជ្ញាធរ​គុយបា​កោះ​ហៅ​ដើម្បី​ទទួល​រង​ការ​ពិនិត្យ​អាការៈ​សុខភាព​​ពី​ខាង​គ្រូពេទ្យ មុន​នឹង​គេ​ចេញ​ដំណើរ។

អ្នកទោស​នយោបាយ​មិន​តិច​ជាង ៥២ នាក់​ទេ នឹង​ត្រូវ​ដោះលែង​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ចុះ​រវាង​លោក​ Raul Castro និង​វិហារ​សាសនា​កាតូលិក​គុយបា។ គេ​ទាំង​អស់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ ២០០៣ នៅ​ឱកាស​យុទ្ធនាការ​បង្រ្កាប​ចុង​ក្រោយ។ លោក​ប្រមុខ​ការ​ទូត​​អេស្ប៉ាញ Miguel Angel Moratinos បាន​អញ្ជើញ​ទៅ​កាន់​គុយបា​នៅ​សប្តាហ៍​មុន ដើម្បី​​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ឧត្តម​មន្រ្តី​សង្ឃ​កាតូលិក Archevèque នៅ​ទីក្រុង​ឡាហាវ៉ាន គឺ​សម្តេច​សង្ឃ​កាតូលិក Cardinal Jaime Ortega ដែល​ទើប​នឹង​ប្រកាស​ការ​ចាប់​ផ្តើម​​ដំណើរការ​ដោះលែង។

ដំណើរការ​ដោះលែង​ដែល​អាច​នឹង​មាន​រយៈពេល​ជា​ច្រើន​ខែ។ អ្នក​ទោស​ដោះលែង​ប៉ុន្មាន​ក្រុម​ដំបូង​នឹង​ត្រូវ​គេ​រង់​ចាំ​ទទួល​នៅ​ប្រទេស​អេស្ប៉ញ ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋការ​ក្រុង Madrid សង្ឃឹម​ថា ​នឹង​បើក​សករាជ​ថ្មី​មួយ​នៅ​គុយបា។ ដំណឹង​នេះ​ត្រូវ​រដ្ឋការ​ក្រុង​Washington ស្វាគម​ ទុក​ជា​សញ្ញា​ជា​វិជ្ជមាន​មួយ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​គុយបា ​នៅ​តែ​សំដែង​ការ​មិន​ទុក​ចិត្ត « ការ​នេះ​នឹង​បន្ធូរ​បរិយាកាស​នយោបាយ ប៉ុន្តែ​របប​នៅ​តែ​បន្ត​ធ្វើ​ដូច​មុន​អ៊ីចឹង» នេះ​ជា​ការ​ថ្លែង​របស់​អ្នក​ប្រឆាំង​ធំ​ម្នាក់ គឺ​លោក Elizardo Sanchez៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ