អានតួអត្ថបទ
មន្ទីរប៉ង់តាហ្កូន

មន្ទីរប៉ង់តាហ្កូន​តាមរក​អ្នកដែលបាន​ផ្តល់ឯកសារ​សម្ងាត់ឲ្យទៅ​Site Internet WikiLeak​s

មន្ទីរ​ប៉ង់តាហ្កូន​បាន​ប្រកាស​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ឲ្យ​ដឹង​ថា​ គេ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​រកមុខ​អ្នក​ដែល​បាន​ផ្តល់​ឯកសារ​សម្ងាត់​រាប់ម៉ឺន​ឯកសារ​ឲ្យ​ទៅ​Site Internet WikiLeaks ​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្កានីស្តង់។ចំណែកឯ​ Site Internet WikiLeaks​វិញ​ គេ​មាន​បំណង​នឹង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​អាកប្បកិរិយា​ពោរពេញ​ទៅ​ដោយ​ អសិលធម៌​នៅ​ក្នុង​ពិភព​នយោបាយ​និង​នៅ​ក្នុង​ពិភព​ពាណិជ្ជកម្ម​នៅ​សហរដ្ឋ​ អាមេរិក។  

មន្ទីរ​ Pentagone នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​
មន្ទីរ​ Pentagone នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ©aster Sgt. Ken Hammond, U.S. Air Force
ផ្សាយពាណិជ្ជកម្ម

01:48

សេចក្តីរាយការណ៍របស់​ សៀក សារិន

ការ​លេច​ធ្លាយ​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​រាប់ម៉ឺន​ឯកសារ​ដោយ​Site Internet WikiLeaks ​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្កា​នីស្តង់​គឺ​ជា​ការ​ភ្លាត់​ខុស​ឆ្គង​មួយ​ដ៏​ធំធេង​ពុំ​ដែល​កើត​មាន​នៅ​ក្នុង​ប្រព័ន្ធ​សន្តិសុខ​នៃ​យោធា​អាមេរិក។

 
អ្នក​ទទួល​ខុស​ត្រូវ​នៃ​ប្រព័ន្ធ​សន្តិសុខ​នៃ​យោធា​អាមេរិក​បាន​ថ្លែង​ប្រាប់​ថា​ អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​៩១ ០០០​ឯកសារ​គឺ​ជា​អ្នក​ដែល​មាន​លទ្ធភាព​អាច​ឈាន​ចូល​ដល់​ទី​កន្លែង​ថ្នាក់​សម្ងាត់។​ “​ហើយយើង​នឹង​ធ្វើការ​អង្កេត​រក​តាម​ចាប់​ជន​ទទួល​ខុស​ត្រូវ​ដែល​បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​រាប់ម៉ឺន​ឯកសារ​​ដោយ​Site Internet WikiLeaks​” នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​Geoff Morrell អ្នក​ទទួល​ខុស​ត្រូវ​នៃ​មន្ទីរ​ប៉ង់តាហ្កូន​ជាមួយ​អ្នក​កាសែត។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​ឲ្យ​ដឹងទៀត​ថា​ ការពិនិត្យ​សិក្សា​ទៅលើ​ឯកសារ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ Site Internet WikiLeaks​ត្រូវ​ការ​ពេល​វេលា​ជាច្រើន​ថ្ងៃ​ឬ​ជា​ច្រើន​សប្តាហ៍​។​​ ដូច្នេះ​នៅ​ពេលនេះ​គេ​នៅ​ពុំទាន់​ដឹង​ថា​ តើ​ឧប្បត្តិហេតុ​ទាំងនោះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​កម្រិត​ណា​នៅ​ឡើយ។

មក​ទល់​ពេល​នេះ​ មន្ទីរ​ប៉ង់តាហ្កូន​បាន​បដិសេធ​ពុំ​ព្រម​ប្រាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​អ្នក​ជាប់​សង្ស័យ​ឡើយ។​ ប៉ុន្តែ​ពុំ​បដិសេធ​ឡើយ​ពី​ការ​មន្ទិល​សង្ស័យ​ទៅលើ​ទាហាន​អាមេរិកាំង​ម្នាក់​ដែល​ធ្លាប់​បាន​ជាប់​ពិរុទ្ធ​ពី​បទ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ទៅ​Site Internet WikiLeaks​ពាក់​ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​អៀរ៉ាក់។

ចំណែកឯ​ Site Internet WikiLeaks​វិញ​ គេ​មាន​បំណង​នឹង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​អាកប្បកិរិយា​ពោរពេញ​ទៅ​ដោយ​អសិលធម៌​នៅ​ក្នុង​ពិភព​នយោបាយ​និង​នៅ​ក្នុង​ពិភព​ពាណិជ្ជកម្ម​នៅ​សហរដ្ឋ​អាមេរិក។

គួរកត់​សម្គាល់ថា​ ការ​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​រាប់ម៉ឺន​ឯកសារ​ដោយ​Site Internet WikiLeaks ​បាន​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាព​ឃោរឃៅ​ដែល​កើត​មាន​នៅ​ក្នុង​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្កានីស្តង់​ ហើយ​និង​ទំនាក់​ទំនង​រវាង​ប្រទេស​ប៉ាគីស្តង់​និង​ពួក​​តាលីបង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ